en     km
en     km

​លោក​ សម​ រ​ង្ស៊ី​ បញ្ជាក់​ជា​ថ្មី​ទៀត​ថា​ លោក​នឹង​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ​

Share

ភ្នំពេញ៖ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ សម​ រ​ង្ស៊ី​  ដែល​កំពុង​និរទេស​ខ្លួនឯង​ទៅ​រស់នៅ​ក្រៅប្រទេស​បាន​អះអាង​ជា​ថ្មី​ទៀត​ថា​លោក​នឹង​ ត្រលប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​ក្នុង​ថ្ងៃ​ណាមួយ​ ។​

លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ
លោក សម រង្ស៉ី ប្រធានគណបក្សសង្រ្គោះជាតិ

ការ​អះអាង​របស់​លោក​ សម​ រ​ង្ស៊ី​ ជា​ថ្មី​ទៀត​នេះ​ គឺ​ធ្វើ​ឡើង​ភ្លាមៗ​ បន្ទាប់​ពី​ប្រមុខ​រដ្ឋាភិបាល​ សម្ដេច​ ហ៊ុន​ សែន​ បាន​ថ្វាយ​លិខិត​ពន្យល់​ព្រះមហាក្សត្រ​ថា​ ទាំង​លោក​ សម​ រ​ង្ស៊ី​ និង​ លោក​ កឹ​ម​ សុខា​ សុទ្ធតែ​បាន​ប្រព្រឹត្ត​កំហុស​ ផ្លូវច្បាប់​។​

​ការ​ពន្យល់​របស់​សម្ដេច​ ហ៊ុន​ សែន​ ធ្វើ​ឡើងជា​ការ​ទូល​ថ្វាយ​តាម​លិខិត​ របស់​ព្រះមហាក្សត្រ​ ដែល​ស្នើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​ ពិនិត្យ​តាម​សំណើ​របស់​ លោក​ សម​ រ​ង្ស៊ី​ ស្នើ​សុំ​ការ​ប្រទាន​ការ​លើកលែងទោស​ ដល់​មេ​បក្ស​ប្រឆាំង​រូប​នេះ​ បាន​ត្រឡប់​មក​ប្រទេស​វិញ​។​

​លោក​ សម​ រ​ង្ស៊ី​ កាលពី​ថ្ងៃ​ទី​១៣​តុលា​ បាន​សរសេរ​លើ​ ហ្វេ​ស​ប៊ុ​ក​ របស់​លោក​ថា​«​ខ្ញុំ​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​ ក្នុង​ពេល​ណាមួយ​សម​ស្រប​ ដូច​កាលពី​ ៣​ ដង​មុន​ ក្រោយ​ពី​ការ​និរទេស​របស់ខ្ញុំ​ ៣​ ដង​មុន​ ក្នុង​កាលៈទេសៈ​ដូច​គ្នា​អ​ញ្ចឹ​ង​ដែរ​ ដែល​តម្រូវ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​មួយ​ ដោយ​ជៀស​មិន​ផុត​»​។​

​កាលពី​ម្សិលមិញ​នេះ​លោក​ សម​ រ​ង្ស៊ី​ និង​លោក​ កឹ​ម​ សុខា​ ក៏​បាន​ថ្វាយ​លិខិត​ សុំ​ការ​ព្រះ​រាជទាន​ទោស​ពី​ព្រះករុណា​ ជីវិត​តម្កល់​លើ​ត្បូង​ ព្រះបាទ​ន​រោ​ត​ម្ត​សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ផង​ដែរ​ ហើយ​ព្រះករុណា​ប្រគល់​ការងារ​ នេះ​ទៅ​សម្តេច​ ហ៊ុន​ សែន​ ។

​លោក​សមរ​ង្ស៊ី​បាន​សរសេរ​បន្ថែម​ដោយ​លើក​ឡើង​ពី​ រឿងរ៉ាវ​អតីតកាល​មួយ​ ដែល​លោក​ថា​៖"​សម្រាប់​ប្រធាន​ចលនា​តស៊ូ​រំដោះប្រទេស​ជាតិ​ ការ​តស៊ូ​ពី​ក្រៅប្រទេស​ ក្នុង​រយៈពេល​មួយ​បណ្តោះអាសន្ន​ អាច​ជា​ជម្រើស​តែ​មួយ​គត់​ ដើម្បី​ធានា​ជោគជ័យ​ នៅ​ទី​បញ្ចប់​"​។

​លោក​សមរ​ង្ស៊ី​ ធ្លាប់​បាន​ព្រះមហាក្សត្រ​លើកលែងទោស​ ចំនួន​៣​លើក​មក​ហើយ​ ទោះជា​ លោក​ត្រូវ​បាន​កាត់ទោស​ ជា​ច្រើន​ឆ្នាំ​ក័​ដោយ​ ៕

Share

Image
Image
Image