en     km
en     km

នាយក​រដ្ឋមន្ដ្រី​ថៃ​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ប្រកាស​កាន់ទុក្ខ​មួយ​ឆ្នាំ​ នៃ​ការ​សោយ​ទិវង្គត​ ព្រះមហាក្សត្រ​

Share

ភ្នំពេញ៖ ឧត្ដមសេនីយ៍​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ នាយក​រដ្ឋមន្ដ្រី​រាជាណាចក្រ​ថៃ​ បាន​ចេញ​សារាចរ​ ណែនាំ​ ដល់​ប្រជាជន​ថៃ​ នៅ​ទូ​ទាំង​ប្រទេស​ អោយ​កាន់ទុក្ខ​រយៈពេល​១​ឆ្នាំ​ ចំពោះ​ព្រះ​រាជ្យ​សព​ ព្រះមហាក្សត្រ​ ភូមិ​បុល​ អាល់​ឌុ​ល​យ៉ា​ដេ​ត​ ដែល​បាន​សោយ​ទិវង្គត​ កាលពី​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ ទី​១៣​ តុលា​ ដោយ​ជម្ងឺ​ចាស់ជរា​។​

ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត
ព្រះមហាក្សត្រ ភូមិបុល អាឌុលយ៉ាដេត

សារាចរ​ ដាក់ចុះ​ដោយ​ឧត្ដមសេនីយ៍​ប្រា​យុទ្ធ​ ចាន់​អូ​ចា​  ភ្លាមៗ​ធ្វើ​ឡើង​បន្ទាប់​ពី​ខុទ្ទកាល័យ​ ព្រះ​បរមរាជវាំង​ថៃ​ បាន​ប្រកាស​ពី​ការ​សោយ​ទិវង្គត​ ស្ដេច​ ភូមិ​បុល​ អាល់​ឌុ​ល​យ៉ា​ដេ​ត​។​

​ក្រៅពី​ចេញ​សារាចរ​ ណែនាំ​លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ក៏​បាន​ណែនាំ​ដល់​គ្រប់កន្លែង​ទីកន្លែង​កំសាន្ដ​ទាំងអស់​ អោយ​ផ្អាក​ការ​រាំច្រៀង​ ជា​ពិសេស​ត្រូវ​ផ្អាក​នៅ​ថ្ងៃ​ដែល​ព្រះ​អង្គ​សោយ​ទិវង្គត​ម្សិលមិញ​នេះ​ផង​ដែរ​។​

​កាលពី​យប់មិញ​ សភា​ រាជាណាចក្រ​ថៃ​បាន​កោះ​ប្រជុំ​គ្នា​ជា​បន្ទាន់​ ដើម្បី​ពិនិត្យ​សភាពការណ៍​ឡើង​វិញ​ ហើយ​ត្រៀម​ប្រកាស​នៃ​ការ​រៀបចំ​អ្នក​ស្នងរាជ្យ​សម្បត្តិ​ ជំនួស​ព្រះ​អង្គ​។​

​តាម​លោក​ ប្រា​យុទ្ធ​ ចាន់​អូ​ចា​ ការ​រៀបចំ​អ្នក​ស្នងរាជ្យ​ពី​ព្រះ​អង្គ​ ភូមិ​បុល​ អាល់​ឌុ​ល​យ៉ា​ដេ​ត​ ក៏​ចាប់ផ្ដើម​ធ្វើ​ពិធី​ផង​ដែរ​ ដោយ​ដាក់​ស្នើ​ទៅ​រដ្ឋសភា​។​

​តាម​រដ្ឋធម្មនុញ្ញ​ថៃ​ រាជ្យ​ទាយាទ​ដែល​ត្រូវ​ស្នង​តំណែង​គឺ​  Maha​ Vajiralongkorn​  ដែល​ទ្រ​ង​ត្រូវ​បាន​ស្ដេច​ ភូមិ​បុល​ អាល់​ឌុ​ល​យ៉ា​ដេ​ត​ ស្នើ​តែងតាំង​ តាំងពី​ឆ្នាំ​២០០៧៕

Share

Image
Image
Image