en     km
en     km

​អង្គការ​មួយ​នឹង​បើក​កិច្ច​ពិគ្រោះ​យោបល់​ស្តី​ពី​បញ្ហា​ប្រឈម​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​យុវជន​

Share

ភ្នំពេញ ៖ ​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ និង​សន្តិភាព​ ហៅ​កាត់​ថា​ (PDP-Center)​ នឹង​រៀបចំ​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ​ស្តី​ពី​«​បញ្ហា​ប្រឈម​ និង​ដំណោះស្រាយ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​របស់​យុវជន​»​ នៅ​ថ្ងៃ​ទី​ ១៣​ ខែតុលា​ ឆ្នាំ​២០១៦​ ស្អែក​នេះ​។​

ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។
ប្រជាពលរដ្ឋជាច្រើនបាននាំគ្នា ទៅចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធថ្មី ដែលគេហៅថា តាមប្រព័ន្ធកុំព្យូទ័រ ក្រោមជំនួយឧបត្ថមបច្ចេកទេស ពីសហភាពអឺរ៉ុប និង ប្រទេសជប៉ុន។

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​នេះ​ ចុះ​ថ្ងៃ​ទី​ ១២​ ខែតុលា​ កិច្ច​ពិគ្រោះ​យោបល់​នេះ​ ធ្វើ​ទ្បើ​ង​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​យល់​ដឹង​របស់​យុវជន​អំពី​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ និង​លើក​ទ្បើ​ង​ពី​បញ្ហា​ប្រឈម​នានា​ ដែល​ទាក់ទង​នឹង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បែប​ថ្មី​ ព្រមទាំង​ផ្តល់​អនុសាសន៍​កែ​លម្អ​សម្រាប់​ការ​ចុះ​ឈ្មោះ​ឱ្យ​មាន​ភាព​កាន់តែ​ប្រសើរ​។​

​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​នេះ​ នឹង​មានការ​ចូលរួម​ពី​តំណាង​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ឯក​ អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ អង្គការសហ ប្រជាជាតិ​ដើម្បី​ស្ត្រី​ អង្គការ​ខុមហ្វ្រែល​ អង្គការ​និ​ច​ហ្វិ​ក​ និង​យុវជន​មក​ពី​គណបក្ស​នយោបាយ​មួយ​ចំនួន​ទៀត​។​

​សូម​ជំរាប​ដែរ​ថា​ កិច្ច​ពិគ្រោះ​យោបល់​នេះ​នឹង​ធ្វើ​ទ្បើ​ង​នៅ​ថ្ងៃ​ទី​ ១៣​ ខែតុលា​ ឆ្នាំ​២០១៦​ស្អែក​នេះ​ វេលា​ម៉ោង​ ៨​ ព្រឹក​ ដល់​ម៉ោង​ ៥​ រសៀល​  នៅ​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​ ហើយ​អ្នក​សារព័ត៌មាន​អាច​ចូល​យក​ព័ត៌មាន​ដោយ​សេរី​ផង​ដែរ​។​

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ បាន​ធ្វើ​ឡើង​បាន​ ៤០​ថ្ងៃ​ ហើយ​មាន​អ្នក​ទៅ​ចុះ​ឈ្មោះ​បាន​ជាង​ ៥​ លាន​ ១​ សែន​នាក់​ ។​

ពលរដ្ឋ​ខ្មែរ​មាន​អាយុ​ ១៨​ ឆ្នាំ​ឡើង​ទៅ​ត្រូវ​បាន​ច្បាប់​អនុ​ញ្ញ​ត​បោះ​ឆ្នោត​មាន​ជិត​ ១០​ លាន​នាក់​។​ 

​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​មាន​រយៈពេល​ ៣​ខែ​ ដោយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​ ១​ កញ្ញា​ ដល់​ថ្ងៃ​ទី​ ២៩​ វិច្ឆិកា​៕​

Share

Image
Image
Image