en     km
en     km

​សាលាក្រុង​បដិសេធ​ ការ​ស្នើ​សុំ​ធ្វើបុណ្យ​១០០​ថ្ងៃ​ របស់​លោក​បណ្ឌិត​ កែម​ ឡី​ នៅ​វត្ត​ចាស់​

Share

ភ្នំពេញ៖ សាលា​រាជធានី​ភ្នំពេញ​បាន​ចេញ​លិខិត​នៅ​ថ្ងៃ​ទី​ ០៧​ ខែ​ តុលា​នេះ​ ដោយ​បដិសេធ​ ការ​ស្នើ​សុំ​ របស់​គណៈកម្មការ​រៀបចំ​បុណ្យខួប​គំរប់​ ១០០​ ថ្ងៃ​ លោក​ កែម​ ឡី​ នៅ​វត្ត​ «​ពោធិ​យា​រាម​»​ ហៅ​វត្ត​ចាស់​ ក្នុង​រាជធានី​ភ្នំពេញ​។​

រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី។
រូបភាពពិធីដង្ហែរសពលោកបណ្ឌិត កែម ឡី នាពេលកន្លងមក។

​លិខិត​របស់​សាលាក្រុង​ បាន​បញ្ជាក់​ថា​ គណៈកម្មការ​រៀបចំ​បុណ្យ​ គួរ​ធ្វើ​បុណ្យខួប​គំរប់​ ១០០​ ថ្ងៃ​ ជូន​លោក​ បណ្ឌិត​ កែម​ ឡី​ នៅ​ឯ​ស្រុក​កំណើត​របស់​លោក​ កែម​ ឡី​។

​លោក​បណ្ឌិត​ កែម​ ឡី​ អ្នកវិភាគ​អំពី​សង្គម​ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់​សម្លាប់​ចំនួន​ពីរ​គ្រាប់​ កាលពី​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​ ២០១៦​។​រហូត​មក​ពេល​នេះ​ អាជ្ញាធរ​ បាន​ឃុំខ្លួន​ជនសង្ស័យ​ម្នាក់​ ដែល​បាន​អះអាង​ថា​ ឈ្មោះ​ ជួប​ សម្លាប់​ ជា​ឃាតករ​ នៅ​ក្នុង​ពន្ធ​ធា​គារ​ព្រៃ​ស​។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ ព្រះ​អង្គ​ ប៊ុត​ ប៊ុ​ន​តិ​ញ​ ដែល​ជា​គណៈកម្មការ​រៀបចំ​បុណ្យសព​ លោក​បណ្ឌិត​ កែម​ ឡី​ បាន​ប្រកាស​ជំហរ​ថា​ ព្រះ​អង្គ​នឹង​ប្រារព្ធ​ពិធីបុណ្យ​ ១០០​ ថ្ងៃ​ លោក​បណ្ឌិត​ កែម​ ឡី​ ពី​ថ្ងៃ​ទី​ ១៤​ ដល់​ ទី​១៦​ តុលា​ នៅ​វត្ត​ចាស់​ ដែល​មា​នទី​តាំងនៅ​ក្នុង​សង្កាត់​ជ្រោយចង្វា​ ខណ្ឌ​ជ្រោយចង្វា​ រាជធានី​ភ្នំពេញ​ ទោះជា​មានការ​រារាំង​ ពី​អាជ្ញាធរ​ក៏​ដោយ​៕


Share

Image
Image
Image