en     km
en     km

សម្ដេច​ ហ៊ុន​ សែន​ ៖​មាន់​មិន​រងាវ​ក៏​ព្រះអាទិត្យ​នៅ​តែ​រះ​ មិនមែន​ជា​ចំណាប់ខ្មាំង​ក្រុម​ណាមួយ​នោះ​ទេ​

Share

​ភ្នំពេញ៖ តាម​ទម្លាប់​ប្រមុខ​រដ្ឋាភិបាល​ បើ​ប្រតិកម្ម​រឿង​អ្វីមួយ​គឺ​តែងតែ​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ប្រយោជន៍​ឲ្យ​មាន​ភាព​លេចឮ​ និង​ទូលំទូលាយ​តែ​នៅ​ពេល​នេះ​សម្ដេច​ ហ៊ុន​ សែន​ មិន​បាន​ថ្លែង​ប្រតិកម្ម​ឆ្លើយ​តប​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​ចូល​ប្រជុំ​សភា​នោះ​ទេ​ បែរជា​សម្ដេច​ សរសេរ​លើ​ ហ្វេ​ស​ ប៊ុ​ក​ ថា​៖«​ទោះ​មាន់​មិន​រងាវ​ ក៏​ព្រះអាទិត្យ​នៅ​រះ​ដដែល​ព្រោះ​មិនមែន​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ​នោះ​ទេ​»​។​

សម្ដេច ហ៊ុន សែន ចូលរួមប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃនេះ
សម្ដេច ហ៊ុន សែន ចូលរួមប្រជុំសភាពេញអង្គនៅព្រឹកថ្ងៃនេះ

​អ្នក​សារព័ត៌មាន​ជា​ច្រើន​បាន​រង​ចាំ​ស្ដាប់​ប្រតិកម្ម​ ពី​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ជុំវិញ​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​មិន​ចូល​ប្រជុំ​សភា​ពេញអង្គ​នៅ​ថ្ងៃនេះ​។​ តែ​មិន​មាន​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ទទួល​បាន​ ការ​ឆ្លើយ​តប​រឿង​នេះ​ ពី​សម្ដេច​នោះ​ឡើយ​ ។​ អ្នករាយការណ៍​ព័ត៌មាន​វិទ្យុ​ស្ដ្រី​FM102​ បាន​រាយការណ៍​ពី​មន្ទីរ​រដ្ឋសភា​មក​ថា​ នៅ​ពេល​ដែល​សម្ដេច​ដើរ​ចេញពី​វិមាន​រដ្ឋសភា​ អ្នក​សារព័ត៌មាន​ម្នាក់ៗ​រៀបចំ​ខ្លួន​ជា​ស្រេច​ដើម្បី​ថតរូប​ភាព​ សកម្មភាព​របស់​សម្ដេច​ថ្លែង​ប្រតិកម្ម​រឿង​នេះ​ តែ​មិន​ដូចនេះ​ អ្នក​សារព័ត៌មាន​មិន​ទទួល​បាន​អ្វី​ឡើយ​ ។​

​អ្នក​សារព័ត៌មាន​ជា​ច្រើន​ក៏​រង​ចាំ​ការ​ផ្ដល់​ព័ត៌មាន​ ពី​អ្នកតំណាង​រាស្ត្រ​ គណបក្ស​ប្រជាជន​ ជា​ច្រើន​ទៀត​ដែរ​ ប៉ុន្ដែ​មិន​មាន​អ្នកតំណាង​រាស្ត្រ​ គណបក្ស​ប្រជាជន​ រូប​ណា​ចេញ​ឆ្លើយ​សំនួរ​អ្នក​សារព័ត៌មាន​នោះ​ទេ​។​  តាម​ប្រភព​របស់​អ្នក​សារព័ត៌មាន​ សម្ដេច​នាយក​រដ្ឋមន្ដ្រី​ ចេញ​តាម​ទ្វារ​ក្រោយ​នៃ​រដ្ឋសភា​។​

​យ៉ាងណា​ក៏​ដោយ​សម្ដេច​ បាន​បង្ហោះ​សារ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កថា​ ៖«​ទោះ​មាន់​មិន​រងាវ​ ក៏​ព្រះអាទិត្យ​នៅ​រះ​ដដែល​ព្រោះ​មិនមែន​ជា​ចំណាប់ខ្មាំង​របស់​ក្រុម​ណាមួយ​នោះ​ទេ​»​។​ សម្ដេច​ក៏​បាន​ជំរាបលា​ដោយ​សរសេរ​បញ្ចប់​ថា​ ៖«​ជូនពរ​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​»​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​ព្រឹក​មិ​ញ​នេះ​លោក​ យឹ​ម​ សុវណ្ណ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ថ្លែង​ថា​ មូលហេតុ​ដែល​នាំ​ឲ្យ​បក្ស​ប្រឆាំង​ មិន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃនេះ​ដោយសារ​តែ​ ទទួល​បាន​ព័ត៌មាន​សំងាត់​មួយ​ថា​ នឹង​មានការ​ប្រើ​ហិង្សា​លើ​អ្នកតំណាង​រាស្ដ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ដូច​ករណី​វាយ​អ្នកតំណាង​រាស្ដ្រ​ពីរ​ រូប​កន្លង​មក​ ។​ យ៉ាងណា​ក៏​ដោយ​លោក​អះអាង​ថា​ កិច្ចប្រជុំ​នៅ​លើក​ក្រោយ​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ចូល​ប្រជុំ​សភា​តែ​អាស្រ័យ​លើ​ស្ថានការណ៍​ល្អ​ប្រសើរ​តែ​ប៉ុណ្ណោះ​ ៕

Share

Image
Image
Image