en     km
en     km

តំណាង​សហភាព​អឺរ៉ុប​ជួប​លោក​ កឹ​ម​ សុខា​ មុន​មេ​បក្ស​ឆាំង​ទៅ​ប្រជុំ​សភា​ថ្ងៃស្អែក

Share

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ លោក​ ច្ស​ច​ អេ​ដ​ហ្គា​ (George​ Edgar)​ បាន​ទៅ​សួរសុខទុក្ខ​ ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ លោក​ កឹ​ម​ សុខា​ នៅ​ទីស្នាក់ការ​កណ្តាល​បក្ស​ នៅរ​សៀ​ស​ថ្ងៃ​ទី​ ០៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​នេះ​។​

តំណាងសហភាពអឺរ៉ុបជួបលោក កឹម សុខា មុនមេបក្សឆំាងទៅប្រជុំសភាថ្ងៃស្អែក
តំណាងសហភាពអឺរ៉ុបជួបលោក កឹម សុខា មុនមេបក្សឆំាងទៅប្រជុំសភាថ្ងៃស្អែក

តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​ កឹ​ម​ សុខា​ ដែល​បាន​ បង្ហោះ​ជា​សាធារណៈ​ គឺ​លោក​ ច្ស​ច​ អេ​ដ​ហ្គា​ បាន​ចាប់ដៃ​រលាក់​ជាមួយ​លោក​ កឹ​ម​ សុខា​ ដោយ​មានកូន​ស្រី​របស់​លោក​ កឹ​ម​ សុខា​ អ្នក​ជួយ​បកប្រែ​ភាសា​។​

​ក្នុង​ជំនួប​នេះ​ ឥស្សរជន​ទាំង​២​បាន​ពិភាក្សា​គ្នា​អំពី​៖​ «​ដំណើរការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ជា​ពិសេស​ភាព​មិន​ប្រក្រតី​ដែល​នៅ​កើត​មាន​ និង​ការ​វិវត្ដន៍​ នយោបាយ​ចុង​ក្រោយបង្អស់​នេះ​»​។​

​តែ​អ្វី​ជា​ការ​កត់សម្គាល់​ លោក​ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ ច្ស​ច​ អេ​ដ​ហ្គា​ ជួប​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃនេះ​ គឺ​មុន​មួយ​ថ្ងៃ​ ដែល​លោក​ កឹ​ម​ សុខា​ សម្រេច​ថា​នឹង​ទៅ​ចូលរួម​ប្រជុំ​សភា​ ពេញអង្គ​នៅ​ថ្ងៃ​សុក្រ​ ស្អែក​នេះ​ ។​

​លោក​ យែ​ម​ បុញ្ញា​ឬ​ទិ្ធ​ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និយាយ​ថា​លោក​ កឹ​ម​ សុខា​ អតីត​អនុប្រធាន​ទី​១​ នៃ​រដ្ឋសភា​និង​ជា​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ទៅ​ប្រជុំ​ សភា​វិញ​នៅ​ថ្ងៃ​សុក្រ​ ទី​៧​ តុលា​ ឆ្នាំ​២០១៦​ស្អែក​នេះ​ បើសិនជា​ស្ថានភាព​នយោបាយ​កាន់តែ​ល្អ​។​ លោក​សង្ឃឹមថា​ការ​ដែល​លោក​កឹ​ម​ សុខា​ ទៅ​ប្រជុំ​សភា​ អាច​នឹង​មាន​ជំនួប​ជាមួយ​បក្ស​កាន់​អំណាច​។​

​លោក​ យែ​ម​ បុញ្ញា​ឬ​ទិ្ធ​ បញ្ជាក់​ដូចនេះ​ ថា​ ៖«​ថ្ងៃស្អែក​នេះ​ ក្រុម​សមាជិក​សភា​ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង​ លោក​នឹង​អាច​ចូល​ប្រជុំ​ ក៏​ប៉ុន្ដែ​ករណី​ ឯកឧត្ដម​ កឹ​ម​ សុខា​ យើង​មិន​ទាន់​ប្រាកដ​ដែរ​។​ក៏​ប៉ុន្ដែ​ក្ដី​សង្ឃឹម​មួយ​អ្វី​ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ លោក​បាន​លើក​ឡើង​ថា​នឹង​អាច​មានការ​ជួប​ជជែក​គ្នា​ នៅ​រដ្ឋសភា​  ដូច្នេះ​ការ​នោះ​ មាន​កិច្ចការ​ចឹ​ង​មែន​ គាត់​នឹង​អាច​អញ្ជើញ​ទៅ​ដែរ​ »​។​

​ថ្ងៃ​ទី​៧​ ខែតុលា​ ឆ្នាំ​២០១៦​ស្អែក​នេះ​ ជា​ថ្ងៃ​ដែល​សភា​បើក​កិច្ចប្រជុំ​ពេញអង្គ​ និង​ជា​ការ​បើក បវេសនកាល​ថ្មី​មួយទៀត​របស់​រដ្ឋសភា​ នីតិកាល​ទី​៥​។​

​លោក​ កឹ​ម​ សុខា​ បាន​ទៅ​ជ្រកកោន​ នៅ​ស្នាក់​ការ​បក្ស​សង្គ្រោះ​ជាតិ​ ជាង​៤​ខែ​មក​ហើយ​។​ ក្នុង​ពេល​ លោក​នៅ​ទីនោះ​ មាន​មន្ត្រី​ការទូត​ជា​ច្រើន​ បាន​ ជួប​លោក​ កឹ​ម​ សុខា​ ក្នុង​នោះ​មាន​ ទូត​អា​មេ​រិ​ក​ បារាំង​ អា​ល្លឺ​ ម៉​ង​ កា​ណា​ដា​ ស៊ុ​យ​ អ៊ែ​ត​ជាដើម​៕​

Share

Image
Image
Image