en     km
en     km

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថា​ ឈ្មួញ​ឈើ​ធំៗ​មួយ​ចំនួន​បាន​ដូរ​មុខ​ របរ​ ពួក​គេ​ហើយ​

Share

ភ្នំពេញ៖ ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថា​ ឈ្មួញ​ឈើ​ធំៗ​មួយ​ចំនួន​នៅ​កម្ពុជា​បាន​ដូរ​មុខ​ របរ​ ហើយ​ ខណៈ​មេ​ឈ្មួញ​មួយ​ចំនួន​ទៀត​កំពុង​ប្រឈម​មុខ​នឹង​ការ​ប្ដឹង​ទៅ​តុលាការ​។​

ដើម រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល
ដើម រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល

លោក​ សាយ​ សំ​អាល់​ រដ្ឋមន្ត្រីក្រសួងបរិស្ថាន​ បាន​ឆ្លើយ​តប​ទៅ​នឹង​សំនួរ​អ្នក​សារព័ត៌មាន​ថា​ ឈ្មួញ​ឈើ​ល្បីល្បាញ​នៅ​កម្ពុជា​ បាន​ផ្លាស់​ប្តូរ​មុខរបរ​ហើយ​។​
​លោក​ថា​ ឈ្មួញ​ឈើ​ផ្សេង​ទៀត​ក៏​កំពុង​ប្រឈម​មុខការ​ប្ដឹង​ទៅ​តុលាការ​ដែរ​ ព្រោះ​លោក​បាន​ដាក់​ពាក្យ​ប្តឹង​ទៅ​តុលាការ​ហើយ​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​អត្តសញ្ញាណ​ពួក​គេ​នោះ​ឡើយ​។

​លោក​ សាយ​ សំ​អាល់​៖«​យើង​និយាយ​អំពី​ឧកញ៉ា​ ខ្នា​ ទ្រី​ ភាព​ ថៃ​ អុល​។​ ពួក​គាត់​និយាយ​ថា​ បាន​ប្តូរ​មុខរបរ​ហើយ​»​។​

​លោក​រដ្ឋមន្ត្រី​ មាន​ប្រសាសន៍​ដូចនេះ​នៅ​ក្នុង​វេទិកា​និពន្ធ​នាយក​ស្ដី​ពី​«​ការ​ចូលរួម​ចំណែក​របស់​ វិស័យ​សារព័ត៌មាន​ ដើម្បី​លើកកម្ពស់​ ការ​ការពារ​បរិស្ថាន​នៅ​កម្ពុជា​ និង​ តំបន់​ទន្លេមេគង្គ​»​ នៅ​ព្រឹក​ថ្ងៃ​ទី​ ០៦​ ខែ​ តុលា​ ឆ្នាំ​ ២០១៦​។

​លោក​ ឧកញ៉ា​  ទ្រី​ ភាព​ ត្រូវ​បាន​គេ​ដឹង​ថា​ គឺជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ ហើយ​បច្ចុប្បន្ន​នេះ​ លោក​ ឧកញ៉ា​កំពុង​អភិវឌ្ឍន៍​ លើ​វិស័យ​ឧស្សាហកម្ម​ដំណាំ​ម្រិច​ និង​កៅស៊ូ​ លើ​ផ្ទៃដី​រាប់​ម៉ឺន​ហិច​តា​ ក្នុង​ខេត្ត​មួយ​ចំនួន​៕

Share

Image
Image
Image