loader

ឆ្មាំ​សមុទ្រ​អ៊ី​តា​លី​រក​ឃើញ​ជនភៀសខ្លួន​នៅ​មានជីវិត​ ៤៦៥៥​នាក់​ និង​សាកសព​ចំនួន​ ២៨​

​ទីក្រុង​រ៉ូ​ម​ ៖​ ឆ្មាំ​ឆ្នេរសមុទ្រ​ប្រទេស​អ៊ី​តា​លី​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ ទី​០៥​ តុលា​នេះ​ថា​ ជនភៀសខ្លួន​ប្រមាណ​ ៤៦៥៥​ នាក់​ត្រូវ​បាន​រក្សា​ទុក​កាលពី​ថ្ងៃ​អង្គារ​ ហើយ​សាកសព​ជនភៀសខ្លួន​ចំនួន​ ២៨​ បាន​រក​ឃើញ​ ក្នុង​បេសកកម្ម​សង្គ្រោះ​របស់​ក្រុម​សង្គ្រោះ​នៅ​ឆ្នេរសមុទ្រ​នៃ​ប្រទេស​លី​ប៊ី​ ។

រូបភាពជនភៀសខ្លួនដែលបានរត់នៅប្រទេសអ៊ីតាលី។
រូបភាពជនភៀសខ្លួនដែលបានរត់នៅប្រទេសអ៊ីតាលី។

​គ្រាន់តែ​រយៈពេល​តែ​ ២​ ថ្ងៃ​ប៉ុណ្ណោះ​ មាន​ជនភៀសខ្លួន​ជាង​ ១​ម៉ឺន​នាក់​បាន​រត់​ភៀសខ្លួន​តាម​ទូក​។​ រយៈពេល​ដូច​គ្នា​នេះ​ដែរ​ យ៉ាងតិច​ណាស់​មាន​មនុស្ស​ ៥០​ នាក់​បាន​ស្លាប់​ ខណៈ​ព្យាយាម​ឆ្លងកាត់​គ្រោះថ្នាក់​ដើម្បី​ស្វែងរក​ទីជ្រកកោន​ថ្មី​។​

​ការ​កើនឡើង​ចុង​ក្រោយ​នៃ​ជនភៀសខ្លួន​ថ្មី​នេះ​ បា​នប​ណ្តោ​ល​ឱ្យ​ជន​អន្តោរ​ប្រវេសន៍​បាន​កើនឡើង​ ១៤២​ ០០០​នាក់​ ដែល​បាន​មក​ដល់​ប្រទេស​អ៊ី​តា​លី​ ចាប់ពី​ដើមឆ្នាំ​នេះ​ និង​ជន​អន្តោរ​ប្រវេសន៍​ប្រមាណ​ ៣១០០​ នាក់​បាន​ស្លាប់​៕​
​ប្រភព​៖CNA

0 0 votes
Article Rating
guest
0 Comments
Inline Feedbacks
View all comments

ព័ត៌មានទាក់ទង

ស្ត្រីកែភេទមិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោកសម្រាប់ផ្នែកកីឡានារី

ប្រធានកីឡាពិភពលោកបានរាយការណ៍ថា កីឡាពិភពលោកដាក[...]

មេដឹកនាំសភាឥណ្ឌាRahul Gandhiត្រូវបានកាត់ទោសឱ្យជាប់គុកពីបទចោទថាត្រកូល Modi ជា “ចោរ”

  មេដឹកនាំបក្សប្រឆាំងឥណ្ឌាលោក Rahul Gand[...]

ក្រសួងការពារជាតិតៃវ៉ាន់ត្រៀមទប់ទល់នឹងចិន ខណៈប្រធានាធិបតីតៃវ៉ាន់កំពុងនៅក្រៅស្រុក

ក្រសួងការពារជាតិតៃវ៉ាន់បានរាយការណ៍ថា ក្រសួងកំ[...]

ព័ត៏មានថ្មី

វីដេអូថ្មីបំផុត

0
Would love your thoughts, please comment.x
()
x