en     km
en     km

លោក​ កឹ​ម​ សុខា​ បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ទាំង​ស្ថិត​ក្នុង​ស្ថានភាព​នៃ​ការ​ផ្ដ​នា្ទ​ទោស​

Share

ភ្នំពេញ៖ នៅ​ទីបំផុត​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចាក​ចេញពី​ស្នាក់​ការ​គណបក្ស​ នៅ​សង្កាត់​ចាក់​អង្រែ​ ដើ់ម្បី​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​តុលា​ដែល​ជា​លើក​ដំបូង​ បន្ទាប់​ពី​លោក​ សម្ងំ​រស់នៅ​ក្នុង​ស្នាក់​ការ​នេះ​ ជាង​៤​ខែ​ដោយសារ​មានរឿង​ក្ដី​នៅ​តុលាការ​ ។​

លោក កឹម សុខា បានចុះឈ្មោះបោះឆ្នោត ទាំងស្ថិតក្នុងស្ថានភាពនៃការផ្ដនា្ទទោស
លោក កឹម សុខា បានចុះឈ្មោះបោះឆ្នោត ទាំងស្ថិតក្នុងស្ថានភាពនៃការផ្ដនា្ទទោស

​ការ​ចាក​ចេញពី​ស្នាក់​ការ​គណបក្ស​នៅ​ថ្ងៃនេះ​ ដើម្បី​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ នៅសង្កាត់ចាក់អង្រែលើ​ ខណ្ឌ​មានជ័យ​ រាជធានី​ភ្នំពេញ គឺ​លោក​ កឹ​ម​ សុខា​ បាន​ ជ្រើសរើស​ ទីតាំង​មួយ​ ដែល​ទីនោះ​ ស្នាក់​ការ​សង្កាត់​ ត្រូវ​ទឹក​ជន់​លិច​ ហើយ​ លោក​ កឹ​ម​ សុខា​ បាន​ ដើរ​លើ​ក្ដា​តូច​មួយ​ ឆ្លង​ទឹក​ ចូល​ទៅ​កាន់​ កន្លែង​ចុះ​ឈ្មោះ​ ដោយ​ ហៀបនឹង​លិច​ទឹក​ដែរ​នោះ​។​

​លោក​ កឹ​ម​ សុខា​ ដែល​មាន​ទឹកមុខ​ ញញឹម​តិចៗ​ លោក​ក៏​បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​ ទៅ​ចុះ​បោះ​ឆ្នោត​ ឱ្យ​បាន​គ្រប់ៗ​គ្នា​។​  

លោក កឹម សុខា បាន ដើរលើក្ដាតូចមួយ ឆ្លងទឹក ចូលទៅកាន់ កន្លែងចុះឈ្មោះ ដោយ ហៀបនឹងលិចទឹកដែរនោះ
លោក កឹម សុខា បាន ដើរលើក្ដាតូចមួយ ឆ្លងទឹក ចូលទៅកាន់ កន្លែងចុះឈ្មោះ ដោយ ហៀបនឹងលិចទឹកដែរនោះ

ប្រធាន​ស្ដីទី​គណបក្សប្រឆាំង​រូប​នេះ​ ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​ ផ្ដន្ទាទោស​ លោក​ ឱ្យ​មានទោស​ ៥​ខែ​ ករណី​លោក​ មិន​ចូលខ្លួន​ មក​កាន់​តុលាការ​តាម​ដីកាកោះ​ ក្នុង​សំណុំរឿង​ សញ្ចារ​កម្ម​ នៃ​ទំនាក់ទំនង​ជាមួយ​ ស្នេហា​ជាមួយ​នាង​ ខុ​ម​ ចាន់​តា​រ៉ា​ ហៅ​ស្រី​មុំ​។​

​យ៉ាងណា​ក៏​ដោយ​ ករណី​របស់​លោក​ កឹ​ម​ សុខា​ ត្រូវ​បាន​ សហគមន៍​អន្តរជាតិ​ និង​អ្នក​សង្កេតការណ៍​ ចាត់ទុកជា​រឿង​នយោបាយ​៕

Share

Image
Image
Image