en     km
en     km

រដ្ឋាភិបាល​ថ្មី​ភូមា​ លុប​ចោល​ច្បាប់​រឹត​បន្តឹង​សេរីភាព​របស់​ប្រជាជន​

Share

ភូមា៖ សមាជិក​សភា​ម្នាក់​ នៃ​ប្រទេស​ភូមា​ បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​ រដ្ឋាភិបាល​ថ្មី​ និង​សភា​ជាប់​ឆ្នោត​បាន​សម្រេច​ លុប​ចោល​ ច្បាប់អាជ្ញាសឹក​ ឬ​គេ​ហៅ​ថា​ច្បាប់​រឹត​បន្តឹង​លំហ​សេរីភាព​របស់​ប្រជាជន​ ដែល​ វិធាន​នេះ​ អតីត​របប​យោធា​ បាន​ដាក់ចុះ​ដើម្បី​បំបិទ​សំឡេង​ ក្រុមប្រឆាំង​។​

រូបភាពពី Reuters
រូបភាពពី Reuters

ច្បាប់​របស់​ពួក​យោធា​ ផ្ដល់​អំណាច​ ឱ្យ​មានការ​ឃុំខ្លួន​មនុស្ស​ដោយ​មិន​ចាំបាច់​ ធ្វើការ​ជំនុំ​ជម្រះក្ដី​។​

​ទីភ្នាក់ងារសារព័ត៌មាន​ Reuters​ សមាជិក​សភា​ របស់​ពួក​យោធា​ ២៥​ភាគរយ​ បាន​ព្យាយាម​ ឡើង​ជំទាស់​ មិន​ឱ្យ​រំលាយ​ច្បាប់​នេះ​ដែរ​ តែ​មិន​អាច​រក​សំឡេង​ គ្រប់គ្រាន់​ដើម្បី​ជំទាស់​ មាន​ប្រសិទ្ធភាព​ឡើយ​។​

​តាម​ប្រភព​ដដែល​ ច្បាប់​ដែល​លុប​ចោល​ ឬ​ទុកជា​មោឃៈ​នេះ​ ត្រូវ​បាន​តាក់តែង​ឡើង​ នៅ​ឆ្នាំ​ ១៩៦២​ នៅ​ពេល​ពួក​យោធា​ ធ្វើ​រដ្ឋប្រហារ​ ដំបូង​ ដឹកនាំ​ប្រទេស​ បែប​យោធា​និយម​។​

​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​ របស់​លោកស្រី​ អ៊ុ​ង​សាន​ ស៊ូ​ជី​  ដែល​បាន​ឡើង​កាន់​អំណាច​តាម​រយៈ​ការ​បោះ​ឆ្នោត​ បាន​សន្យា​ថា​ នឹង​លុប​ចោល​ច្បាប់​ នេះ​ ដើម្បី​បើក​ឱ្យ​មានការ​ប្រើប្រាស់​ សេរីភាព​ ឡើង​វិញ​។​

​ប្រធាន​គណៈកម្មាធិការ​នីតិកម្ម​សភា​ លោក​ Tun​ Tun​ Hein​ បាន​ប្រាប់​ទីភ្នាក់ងារ​សារ​ ព័ត៌មាន​ Reuters​ ថា​ នៅ​រយៈពេល​ពី​រស​ប្ដា​ហ៍​ខាង​មុខ​នេះ​ ច្បាប់អាជ្ញាសឹក​នេះ​ នឹង​លែងឱ្យ​ប្រើប្រាស់​ទៀត​នៅ​ទូ​ទាំង​ប្រទេស​។​

​លោក​ Tun​ Tun​ Hein​ ៖​ «​ច្បាប់​នេះ​ ត្រូវ​បាន​អនុម័ត​ដោយ​ របប​ផ្ដាច់​ការ​ ឬ​ របប​កុ​ម្មុ​យ​និ​ស្ត​ ធ្វើ​ឡើង​ដើម្បី​ចាប់ខ្លួន​ ជន​ណា​ម្នាក់​ ដែល​ប្រឆាំង​របប​នោះ​។​ សម្រាប់​យើង​ បាន​លុប​ចោល​ វា​ដោយសារ​ តែ​រដ្ឋាភិបាល​របស់​យើង​ ជា​របស់​ប្រជាជន​»​។​

​សូម​រម្លឹក​ថា​ ប្រទេស​ភូមា​បច្ចុប្បន្ន​នេះ​ លែង​មាន​អ្នកទោស​នយោបាយ​ទៀត​ហើយ​។​ អ្នកទោស​ នយោបាយ​ជិត​៣០០០​នាក់​ ត្រូវ​បាន​ដោះ​លែង​ បន្ទាប់​ពី​ របប​យោធា​ ទទួលយក​ការ​ដឹកនាំ​ បែប​ប្រជាធិបតេយ្យ​៕​ប្រភព​:CNA

Share

Image
Image
Image