en     km
en     km

យុទ្ធនាការ​សុវត្ថិភាព​ចរាចរណ៍​នា​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

Share

​បុណ្យ​ភ្ជុំបិណ្ឌ​គឺជា​បុណ្យ​ដ៏​ធំ​មួយ​ប្រចាំឆ្នាំ​ដែល​ប្រជាជន​ម្នាក់ៗ​រមែង​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ដើម្បី​ជួបជុំ​គ្រួសារ​ និង​ប្រគេន​ចង្ហាន់​ព្រះសង្ឃ​តាម​ប្រពៃណី​ជាតិ​រៀង​មក​។​ ប៉ុន្ដែ​នេះ​ក៏​ជា​កំឡុង​ពេល​ដែល​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​គួរ​អោយ​កត់សម្គាល់​ផង​ដែរ​។​ ដូច្នោះ​ហើយ​ ដោយ​មានការ​គាំទ្រ​របស់​អង្គការ​ស័​ម្ព​ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​IARD​ កាកបាទក្រហមកម្ពុជា​ និង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​បាន​រួម​គ្នា​រៀបចំ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ជូន​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឲ្យ​បាន​យល់​ដឹង​និង​ត្រៀម​បញ្ចៀស​ខ្លួន​ពី​គ្រោះថ្នាក់​ចរាច​ណ៍​នេះ​។​

redcross3
​តាម​របាយការណ៍​ប្រព័ន្ធ​ព៌​ត​មាន​ជន​រង​ និង​គ្រោះថ្នាក់​ចរាចរណ៍​បាន​បង្ហាញ​ថា​ក្នុង​រយៈពេល​ មួ​យស​ប្ដា​ហ៍​ចន្លោះ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ក្នុង​ឆ្នាំ​២០១៥​ (​មុន​ថ្ងៃ​ភ្ជុំ​បី​ថ្ងៃ​ និង​ក្រោយ​ថ្ងៃ​ភ្ជុំ​បី​ថ្ងៃ​ មាន​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​កើតឡើង​ បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​ ៥៦​នាក់​ ដោយ​កើនឡើង​៦​នាក់​បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤​។

មិន​ទាន់​អាច​ដឹង​បាន​ថា​តើ​ក្នុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​ដែល​នឹង​មក​ដល់​ក្នុង​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ​ នឹង​មាន​ជន​រង​គ្រោះ​ដល់​ជិ​វិត​ អ្នក​រង​របួស​ប៉ុន្មាន​នាក់​ និង​ការ​ខាតបង់​ផ្សេង​ទៀត​ប៉ុន្មាន​ឡើយ​?​

​អាស្រ័យ​ដូចនេះ​ ដើម្បី​រួមចំណែក​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នា​ក្នុង​ឧិ​កាស​នេះ​ ក្រោម​ជំនួយ​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ពី​អង្គការ​ IARD​ កាកបាទក្រហមកម្ពុជា​ បាន​សហការ​ជាមួយ​អង្គការក្រៅរដ្ឋាភិបាល​និង​ក្រុមហ៊ុន​ឯកជន​នានា​ រៀបចំ​ធ្វើ​យុទ្ធនាការ​អប់រំ​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត​ រាជធានី​ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​បានដឹង​ ប្រយ័ត្នប្រយែង​ និង​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​ ដើម្បី​ច​ញ្ចៀ​ស​ គ្រោះថ្នាក់​ដែល​អាច​កើតឡើង​ដោយ​យថាហេតុ​នេះ​។​ យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២០​ខែកញ្ញា​ រហូត​ដល់​ ថ្ងៃ​ទី​៣​ ខែតុលា​ ។​

redcross1ដោយឡែក​នៅ​រាជធានី​ភ្នំពេញ​ កាលពី​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃ​ទី​២៥​ កញ្ញា​ ឆ្នាំ​២០១៦​នេះ​ ក្រុម​យុវជន​ និង​អ្នក​ស្ម័គ្រចិត្ត​កាកបាទក្រហមកម្ពុជា​ បុគ្គលិក​អង្គការ​ស្ថាបនា​ជីវិត​ សិល្បករ​ សិល្បការី​នី​នៃ​សមាគម​សិល្បករ​ជួយ​ដល់​ការ​សង្គម​ សិស្ស​ និស្សិត​ សាស្ត្រាចារ្យ​ មន្ត្រីរាជការ​ជឹ​ត​២០០​នាក់​បាន​មក​ជួបជុំ​នៅ​ទីស្នាក់ការ​កាកបាទក្រហមកម្ពុជា​ ។​ ការ​ប្រមូលផ្ដុំ​នេះ​ គឺ​ដើម្បី​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ​ទៅ​ក្នុង​រាជធានី​ភ្នំពេញ​។​

មាន​វត្ត​មាននៅ​ក្នុង​ពិធី​ជួបជុំ​គ្នា​ព្រឹក​នោះ​ គេ​ឃើញ​មាន​វត្តមាន​របស់​លោក​ជំទាវ​ ម៉ែ​ន​ នារី​សោ​ភ័គ​ អគ្គលេខាធិការ​រង​ទី​មួយ​ កាកបាទក្រហមកម្ពុជា​ ឯកឧត្តម​ ប៉ែន​ បូរាណ​ អនុ​រដ្ឋ​លេខា​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​ និង​ជា​អគ្គលេខាធិការ​រង​នៃ​គណកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ឯកឧត្តម​ឧត្តមសេនីយឯក​ រុន​ រ័​ត្ន​វាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​  លោក​ ប្រ៊ែ​ត​ ប៊ី​វែ​ន្ស​ អគ្គនាយករង​ជាន់ខ្ពស់​អង្គការ​សម្ព័ន្ធ​អន្តរជាតិ​ទប់ស្កាត់​ផល​ប៉ះពាល់​នៃ​គ្រឿង​ស្រវឹង​ ព្រម​ដោយ​មន្ត្រី​កាកបាទក្រហម​ និង​តំណាង​ក្រសួង​ដទៃ​ទៀត​ជា​ច្រើន​កុះករ​។​

​មាន​ប្រសាសន៍​នៅ​ក្នុង​ឧិ​កាស​នោះ​ លោក​ជំទាវ​អគ្គលេខាធិការ​រង​ទី​មួយ​ កាកបាទក្រហមកម្ពុជា​ បាន​ថ្លែង​សង្កត់ធ្ងន់​ថា​ គ្រោះថ្នាក់​ចរាចរណ៍​គឺជា​មហន្តរាយ​បណ្ដាល​មក​ពី​មនុស្ស​ ហើយ​មហន្ដរាយ​នេះ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​អាទិភាព​ស្នូល​ទី​មួយ​នៃ​កាកបាទក្រហមកម្ពុជា​។​ ហេតុនេះ​ មិនមែន​ជា​លើក​ទី​មួយ​ទេ​ដែល​កាកបាទក្រហមកម្ពុជា​បាន​រៀបចំ​សហការ​ជាមួយ​ដៃគូ​នានា​ធ្វើ​យុទ្ធនាការ​មុន​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ ។​

redcross2ការ​រៀបចំ​យុទ្ធនាការ​ពេល​នេះ​ ក្រៅពី​ចង់​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​អ្នក​ធ្វើ​ដំណើរ​ឲ្យ​យល់​ដឹង​និង​ចៀស​ផុត​ពី​គ្រោះថ្នាក់​ ក៏​ជា​ការ​ចង់​ឲ្យ​យុវជន​មានការ​ទទួលខុសត្រូវ​ខ្ពស់​ និង​ធ្វើ​ជា​គម្រូ​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចរាចរណ៍​ផង​ដែរ​។​ ឆ្នាំ​នេះ​ កាកបាទក្រហមកម្ពុជា​បាន​រៀបចំ​យុទ្ធនាកា​ផ្សព្វផ្សាយ​នៅ​ក្នុង​ខេត្ត​ចំនួន​ប្រាំបី​ដោយ​អប់រំ​នៅ​តាម​សហគមន៍​ និង​អ្នក​ធ្វើ​ដំណើរ​ ឲ្យ​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ ចេះ​មាន​អធ្យាស្រ័យ​នៅ​លើ​ដងផ្លូវ​ ជា​ពិសេស​មិន​ត្រូវ​បើកបរ​ក្រោយ​ពេល​ទួល​ទាន​គ្រឿង​ស្រវឹង​។​

​ក្រុម​យុវជន​កាកបាទក្រហមកម្ពុជា​ ស្ម័គ្រចិត្ត​  មន្ត្រី​អង្គការ​ស្ថាបនា​ជីវិត​ (SCO)​ និង​ក្រុម​សិល្បករ​ជួយ​ដល់​សង្គម​ដែល​មាន​វត្តមាន​អ្នក​នាង​ច​ន​ ច័ន្ទ​ល​ក្ខិ​ណា​ និង​សហការី​ បាន​ចាប់ផ្ដើម​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​នៅ​តាម​ជុំវិញ​ផ្សារ​ធំ​ថ្មី​ និង​ផ្សារ​អូ​ឡាំ​ពិ​កដោយ​ បាន​ប្រើប្រាស​ឧបករណ៍​បំពង​សម្លេង​ រួម​ដោយ​ការ​ចែក​ប័ណ្ណ​ផ្នត់​ស្ទីក​គ័​រ​ ដែល​ប្រកបដោយ​ខ្លឹមសារ​អប់រំ​ និង​កូនសៀវភៅ​ច្បាប់​ចរាចរណ៍​ ព្រមទាំង​ផ្តល់​សារ​ខ្លីៗ​ផ្ទាល់មាត់​លើកទឹកចិត្ត​ឲ្យ​មានការ​ចូលរួម​ពី​អ្នក​ធ្វើ​ដំណើរ​ទាំងអស់​ ដើម្បី​បង្ការ​ខ្លួន​ពី​គ្រោះថ្នាក់​នា​ឱកាស​កាន់បិណ្ឌ​ និ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​ខាង​មុខ​នេះ​។

​គួរ​រំលឹក​ថា​ ការ​ធ្វើ​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​តាម​ទី​សាធារណៈ​នា​ពេល​នេះ​គឺ​ស្រប​ពេល​ដែល​មានការ​រឹត​បន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​ភ្នាក់ងារនគរបាល​ចរាចរណ៍​ផង​ដែរ​។​ ជាក់ស្ដែង​ នា​រាត្រី​ថ្ងៃ​ទី​២៥​ ខែកញ្ញា​នេះ​ នៅ​រាជធានី​ភ្នំពេញ​ មានការ​ដាក់​ចំណុច​ត្រួតពិនិត្យ​គ្រប់​ខ័​ណ្ឌ​ទូ​ទាំង​រាជធានី​ ជា​ពិសេស​នា​ពេល​យប់​ដើម្បី​ត្រួតពិនិត្យ​លើ​បទល្មើស​បើកបរ​ក្រោម​ឥទ្ធិពល​នៃ​គ្រឿង​ស្រវឹង​ដែល​តែងតែ​បង្ក​សក​នាដកម្ម​សឹង​គ្មាន​លស់​មួយ​រាត្រី​ណា​ឡើយ​។​ ការ​ធ្វើ​បែប​នេះ​នឹង​ជួយ​បណ្ដុះ​នូវ​វប្ប​ធ៌​ម​បើកបរ​ដោយ​ទទួលខុសត្រូវ​។​

​ កាកបាទក្រហមកម្ពុជា​ និង​ដៃគូ​ដែល​បាន​ចូលរួម​រំពឹង​ថា​កិច្ច​ខិតខំ​ប្រឹងប្រែង​នា​ពេល​នេះ​នឹង​អាច​ជួយ​ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង​និង​យក​ទៅ​អនុវត្ត​ដើម្បី​សុវត្ថិភាព​ចរាចរណ៍​ទាំងអស់​គ្នា​ ហើយ​រំពឹង​ថា​ផល​ដែល​ទទួល​បាន​គឺ​ចំនួន​អ្នក​បាត់បង់​ជីវិត​នា​ក្នុង​ឧិ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​នេះ​មានការ​ថយ​ចុះ​ ហើយ​ក៏​សូម​បួងសួង​សូម​ឲ្យ​ទេវតា​ និង​វត្ថុ​ស័​ក្ត​សិទ្ធ​ទាំងឡាយ​ជួយ​អោយ​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ទី​ជិត​ រឺ​ទី​ឆ្ងាយ​ជួប​ប្រទះ​តែ​សេចក្តីសុខ​សប្បាយ​គ្រប់ៗ​គ្នា​៕

Share

Image
Image
Image