en     km
en     km

រដ្ឋាភិបាល​ដាក់​ចេញ​ផែនការ​យុទ្ធសាស្ត្រ​ ៥​ ចំនុច​ លើក​ស្ទួយ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

Share

​ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​ ៥​ ចំណុច​ ដើម្បី​លើក​ស្ទួយ​វិស័យ​កសិកម្ម​ ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ និង​រិះរក​វិធានការ​ទាំង​រយៈពេល​ខ្លី​ និង​រយៈពេល​វែង​ ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​វិស័យ​កសិកម្ម​ កម្ពុជា​ មាន​ភាពល្អ​ប្រសើរ​ទ្បើ​ង​វិញ​។​

economi​ការ​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ ខណៈ​ប្រជា​កសិករ​ នៅ​ខេត្តបាត់ដំបង​ ប្រមាណ​ជា​ ៥០០​ នាក់​ បាន​ដឹកស្រូវ​របស់​ពួក​គេ​ទៅ​ចាក់​បិទផ្លូវ​ជាតិ​ លេខ​ ៥​ ដោយសារ​តម្លៃ​ ស្រូវ​របស់​ពួក​គេ​ធ្លាក់​ថ្លៃ​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

​យុទ្ធសាស្ត្រ​ទាំង​៥​នេះ​រួម​មាន​៖​ បន្ត​តាមដាន​ការ​អនុវត្ត​វិធានការ​ដែល​បាន​ដាក់​ចេញ​ កន្លង​មក​ ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​តម្លៃ​ ស្រូវ​ អង្ករ​ តាម​រយៈ​ការ​ទម្លាក់​កញ្ចប់​ថវិកា​ ពិសេស​របស់​រាជរដ្ឋាភិបាល​ ចំនួន​២៧​លាន​ដុល្លារ​អា​មេ​រិ​ក​។​ ទី​ពីរ​ ពង្រឹង​នីតិវិធី​នៃ​នាំ​ចូល​ផលិតផល​កសិកម្ម​ ពី​ប្រទេស​ជិតខាង​។​ទី​បី​ ផ្សព្វផ្សាយ​ព័ត៌មាន​ទីផ្សារ​ដល់​កសិករ​។​ ទី​បួន​ សហការ​ជាមួយ​ដៃគូ​ អភិវឌ្ឍន៍​ ដើម្បី​ព​ន្លឿ​ន​គម្រោង​អភិវឌ្ឍ​ ឃ្លាំង​ស្តុក​ និង​ទ្ប​ស​ម្ងួ​ត​ និង​ទី​ប្រាំ​ សម្របសម្រួល​ និង​ចរចា​ជាមួយ​ប្រទេស​ដៃគូ​ពាណិជ្ជកម្ម​ ដើម្បី​នាំ​ចេញ​អង្ករ​ ឬ​ផលិតផល​កសិកម្ម​។​

ប្រជាពលរដ្ឋអង្គុយរងចាំឈ្មួញមកទិញស្រូវរបស់ពួគគាត់។
ប្រជាពលរដ្ឋអង្គុយរងចាំឈ្មួញមកទិញស្រូវរបស់ពួគគាត់។

យុទ្ធសាស្ត្រ​៥​ចំនុច​នេះ​ ត្រូវ​បាន​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ របស់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ២៧​ ខែកញ្ញា​ ម្សិលមិញ​នេះ​។​

​ឆ្លើយ​តប​នឹង​ផែនការ​របស់​រដ្ឋាភិបាល​នេះ​ដែរ​ បណ្ឌិត​សេដ្ឋកិច្ច​ និង​ជា​មន្ត្រី​ផ្នែក​ស្រាវជ្រាវ​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា​ លោក​ គី​ សេរី​វឌ្ឍន៍​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​ នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​នេះ​ថា​ យុទ្ធសាស្ត្រ​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នេះ​ គឺជា​រឿង​ល្អ​ប្រសើរ​ ប៉ុន្តែ​នៅ​មាន​ចន្លោះ​ខ្វះខាត​មួយ​ចំនួន​ទៀត​ ដែល​រដ្ឋាភិបាល​ត្រូវ​គិតគូរ​ប​ន្តែ​ម​ទៀត​។​

​លោក​ បន្ត​ថា​យុទ្ធសាស្ត្រ​នេះ​ គ្រាន់តែ​ជួយ​ឱ្យ​ផលិតកម្ម​ របស់​កសិកម្ម​អាច​ប្រសើរ​ ប៉ុន្តែ​វា​មិន​មាន​ឥទ្ធិពល​ខ្លាំង​នោះ​ទេ​ ព្រោះ​ការ​ដាក់​ចេញ​នូវ​ផែនការ​នេះ​មិន​ត្រូវ​នឹង​ បញ្ហា​។​  

​លោក​សង្កេត​ឃើញ​ថា​បញ្ហា​របស់​កសិករ​ គឺ​ខ្វះ​លទ្ធភាព​ក្នុង​ការ​ រក​តថ្លៃ​នៅ​ទីផ្សារ​ មាន​ន័យ​ថា​ទីផ្សារ​របស់​កសិករ​ គឺ​នៅ​ខ្សោយ​ ទោះបីជា​រាជរដ្ឋាភិបាល​ បិទ​ទំនិញ​កសិកម្ម​ ពី​ក្រៅប្រទេស​មិន​ឱ្យ​ចូល​ក៏​ដោយ​ ក៏​ កសិករ​នៅ​តែ​ជួប​បញ្ហា​ប្រឈម​ក្នុង​ការ​លក់​ចេញ​។​

​លោក​ គី​ សេរី​វឌ្ឍន៍​ ផ្តល់​អនុសាសន៍​បន្ថែម​ថា​ «​រដ្ឋាភិបាល​ត្រូវ​រិះរក​វិធានការ​បែប​ណា​ដើម្បី​ឱ្យ​កសិករ​ ចូល​ជា​សហគមន៍​ ដោយ​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​ ហើយ​ការ​គ្រប់គ្រង​នេះ​ត្រូវ​មាន​ភាព​យុត្តិធម៌​ ដើម្បី​ឱ្យ​កសិករ​ឃើញ​ថា​មាន​ភាព​ស្មើគ្នា​នៅ​ក្នុង​សង្គម​ អ​ញ្ចឹ​ង​កសិករ​នឹង​ចូលរួម​ហើយ​ អ​ញ្ចឹ​ង​យើង​បាន​ចំណេញ​ ទី​០១​ យើង​បាន​ថ្លៃដើម​ទាប​ ទី​០២​ លទ្ធភាព​ផ្គត់ផ្គង់​ធំ​ ទី​០៣​ គឺ​លទ្ធភាព​អំណាច​នៅ​ក្នុង​ទីផ្សារ​ គឺ​កសិករ​ខ្ពស់​»​។​

​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​ បានឱ្យ​ដឹង​ដែរ​ថា​ កិច្ចប្រជុំ​ដែល​មាន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៅ​តាម​ក្រសួង​ពាក់ព័ន្ធ​ដែល​បាន​ចូលរួម​ប្រជុំ​នោះ​ បាន​កំណត់​ឬ​ស​គល់​នៃ​បញ្ហា​ ដែល​បណ្តាល​ឱ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ​។​

​ឬ​ស​គល់​នៃ​បញ្ហា​រួម​មាន​៖​ ការ​មិនសូវ​ចូល​មក​ទិញ​ស្រូវ​ពី​ឈ្មួញ​ នៃ​ប្រទេស​ជិតខាង​ ដូច​ឆ្នាំ​មុនៗ​ ក្នុង​នោះ​ ប្រទេស​វៀតណាម​រង​សម្ពាធ​នៃ​ការ​ផ្គត់ផ្គង់​លើស​ ដោយសារ​ការ​ថយ​ចុះ​ជាង​មុន​នៃ​ការ​នាំ​អង្ករ​ចេញ​របស់​វៀតណាម​ (​ធ្លាក់​ចុះ​ ៣២​ %​ សម្រាប់​ ៦​ ខែ​ ឆ្នាំ​២០១៦​ )​ ។​

​ចំនុច​មួយទៀត​គឺ​ការ​ផ្លាស់​ប្តូរ​ និន្នាការ​នៃ​ការ​ដាំ​ដុះ​ របស់​ប្រជា​កសិករ​នៅ​កម្ពុជា​ ពី​អ៊ី​អ៊ែ​រ​ ៥០៤​ មក​ស្រូវ​សែន​ក្រអូប​ដែល​ធ្លាប់​បាន​តម្លៃ​ខ្ពស់​ជាង​ ការ​បញ្ជា​ទិញ​តិច​ពី​ទីផ្សារ​នាំ​ចេញ​របស់​កម្ពុជា​ ភាព​មាន​កម្រិត​នៃ​សមត្ថភាព​ របស់​រោង​ម៉ាស៊ីនកិនស្រូវ​កម្ពុជា​ ទាំង​ទុន​បង្វិល​ និង​ឃ្លាំង​ស្តុក​/​ ទ្ប​ស​ម្ងួ​ត​ ជាដើម​។​

Share

Image
Image
Image