en     km
en     km

អង្គការ​សត្វព្រៃ​អន្តរជាតិ​មួយ​ ស្នើ​ឱ្យ​ក្រសួងកសិកម្ម​ បង្កើត​ទីតាំង​ទេសចរ​ណ៍​២​កន្លែង​ទៀត​

Share

ភ្នំពេញ៖ អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ ស្នើ​ឱ្យ​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ជួយ​គាំទ្រ​ និង​ជំរុញ​ការ​បង្កើត​ជាទី​តាំង​ទេសចរ​ណ៍ នៅ​ក្បែរ​កោះ​រ៉ុ​ង​ និង​កោះ​រ៉ុ​ង​សន្លឹម​ ខេត្ត​ព្រះ​សីហ​នុ​ ដើម្បី​ប្រមូល​ចំណូល​ ពី​អ្នកទេសចរ​ណ៍មុជទឹក​ កំសាន្ត​ មើល​ផ្កាថ្ម​ ក្នុង​ការ​បន្ត​គាំទ្រ​ដល់​ការ​ការពារ​ និង​អភិរក្ស​ធនធាន​ ជលផល​ ប្រកបដោយ​និរន្តរភាព​។​

​កិច្ច​ពិភាក្សា​ការងារ​ រវាង​ នាយក​ប្រតិបត្តិ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ លោក​ Mark​ Rose​ និង​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេ​ង​ សា​ខុន​ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​ កាលពី​រសៀល​ថ្ងៃ​ទី​ ២៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​។​
​កិច្ច​ពិភាក្សា​ការងារ​ រវាង​ នាយក​ប្រតិបត្តិ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ លោក​ Mark​ Rose​ និង​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេ​ង​ សា​ខុន​ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​ កាលពី​រសៀល​ថ្ងៃ​ទី​ ២៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​។​

ការ​ស្នើ​ដូចនេះ​ធ្វើ​ទ្បើ​ង​ ក្នុង​កិច្ច​ពិភាក្សា​ការងារ​ រវាង​ នាយក​ប្រតិបត្តិ​អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ លោក​ Mark​ Rose​ និង​ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេ​ង​ សា​ខុន​ នៅ​ទីស្តីការ​ក្រសួងកសិកម្ម​ កាលពី​រសៀល​ថ្ងៃ​ទី​ ២៦​ ខែកញ្ញា​ ឆ្នាំ​២០១៦​។​

​យោង​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួងកសិកម្ម​ ដែល​បាន​បង្ហោះ​ក្នុង​បណ្តាញ​សង្គម​កាលពី​ថ្ងៃ​ទី​ ២៦​ កញ្ញា​ ថា​លោក​រដ្ឋមន្ត្រី​ បាន​ជួប​កិច្ច​ពិភាក្សា​ការងារ​ជាមួយ​ លោក​ Mark​ Rose​ ដើម្បី​ រាយការណ៍​ ពី​ វឌ្ឍនភាព​គម្រោង​ និង​សំណូមពរ​នានា​ ក្នុង​ការ​ជំរុញ​ការ​អនុវត្ត​គម្រោង​អោយ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​។​

​ក្នុង​ឱកាស​នោះ​ដែរ​ លោក​ Mark​ Rose​  បាន​បញ្ជាក់​ថា​ អង្គការ​សត្វព្រៃ​ និង​រុក្ខជាតិ​អន្តរជាតិ​ បាន​ទទួល​ ការ​សហការ​ យ៉ាង​ជិត​ស្និទ្ធ​ ជាមួយ​ រាជរដ្ឋាភិបាល​កម្ពុជា​ តាំងពី​ឆ្នាំ​1998​ ហើយ​ ជា​ពិសេស​ជាមួយ​រដ្ឋបាល​ជលផល​ និង​រដ្ឋបាល​ព្រៃឈើ​ នៃ​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​។​ គោលដៅ​នៃ​គម្រោង​មាន​ដូច​ជា​៖​ «​គម្រោង​បង្កើត​និង​គ្រប់គ្រង​តំបន់​ជលផល​សមុទ្រ​ នៅ​ប្រជុំ​កោះ​រ៉ុ​ង​ និង​កោះ​រ៉ុ​ង​សន្លឹម​ ។​ គម្រោង​អភិរក្ស​អណ្ដើក​សមុទ្រ​។​ គម្រោង​អភិរក្ស​ក្រពើ​ កម្ពុជា​ និង​  គម្រោង​អភិរក្ស​ដំរីព្រៃ​ កម្ពុជា​»​។​

​ប្រភព​ដដែល​បានឱ្យ​ដឹង​ទៀត​ថា​ បច្ចុប្បន្ន​អង្គការ​របស់​លោក​ Mark​ Rose​ កំពុង​ចាប់​អារ​ម្ម​ណ៌​ខ្លាំង​ ទៅ​លើ​ការ​ពង្រឹងសមត្ថភាព​ សហ​គម​ន៍​ជលផល​ និង​ អភិរក្ស​ធនធាន​ជលផល​ សមុទ្រ​។​ បញ្ហា​នេះ​ខាង​តំណាង​អង្គការ​ បាន​ស្នើ​អោយ​ក្រសួង​ ជួយ​គាំទ្រ​ និង​ជំរុញ​ការ​បង្កើត​ជាទី​តាំង​ទេសចរណ៍​ នៅ​ក្បែរ​កោះ​រ៉ុ​ង​ និង​កោះ​រ៉ុ​ង​សន្លឹម​ ដើម្បី​អាច​ប្រមូល​បាន​នូវ​ចំណូល​ពី​អ្នកទេសចរ​ ដែល​ទៅ​លេង​កម្សាន្ត​ទីនោះ​។​

​ឆ្លើយ​តប​ទៅ​នឹង​ ការ​លើក​ទ្បើ​ង​នេះ​ដែរ​ លោក​ វេ​ង​ សា​ខុន​ បាន​គាំទ្រ​ដល់​គម្រោង​រៀបចំ​ទីតាំង​ទេសចរ​ កោះ​រ៉ុ​ង​ និង​កោះ​រ៉ុ​ង​សន្លឹម​ ដើម្បី​ដាក់​ជា​ផែនការ​មួយ​ ក្នុង​ការ​រក​ចំណូល​ តែ​លោក​ថា​ត្រូវ​មានការ​សិក្សា​ អោយ​បាន​ច្បាស់លាស់​ អំពី​គោលការណ៍​ វិនិយោគ​របស់​ក្រុមហ៊ុន​ ដែល​កំពុង​អភិវឌ្ឍន​ នៅ​លើ​ទីតាំង​ទាំងនោះ​ ដើម្បី​ជៀសវាង​ការ​ត្រួត​គ្នា​និង​ ផល​ប៉ះពាល់​នូវ​គម្រោង​ទាំងនេះ​។​

​បន្ថែម​ពី​នេះ​ទៀត​ រដ្ឋមន្ត្រី​រូប​នេះ​ បាន​ស្នើ​អោយ​អង្គការ​ចូលរួម​សហការ​ ជាមួយ​ រាជរ​ដ្ឋា​ភិ​បាល​ ក្នុង​ការ​សិក្សា​ពី​លទ្ធភាព​ នៃ​ការ​បង្កើន​កម្រិតជីវភាព​ សហ​គម​ន៏​ព្រៃឈើ​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​។​

​ជា​លទ្ធផល​ អង្គការ​នឹង​បន្ត​ជួយ​ធ្វើការ​សិក្សា​បន្ថែម​នូវ​លទ្ធភាព​ នៃ​ការ​វិនិយោគ​លើ​ រម​នី​យ​ដ្ឋា​ន​ទេសចរណ៍​ នៅ​ក្នុង​សមុទ្រ​ដែល​ស្ថិត​នៅ​ក្បែរ​ទីតាំង​កោះ​រ៉ុ​ង​ និង​កោះ​រ៉ុ​ង​សន្លឹម​ ក្នុង​ទស្សនៈ​រក្សា​នូវ​តុល្យភាព​ ការ​អភិវឌ្ឍន៍​ និង​ការ​អភិរក្ស​ ដោយ​សហការ​ ជាមួយ​អង្គភាព​ជំនាញ​របស់​ក្រសួងកសិកម្ម​ រុក្ខា​ប្រមាញ់​ និង​នេសាទ​៕

Share

Image
Image
Image