en     km
en     km

អា​មេ​រិ​ក​ផ្ដល់​ជំនួយ​ជាង​ ៣៦០​លាន​ដុល្លារ​ ដល់​ជនភៀសខ្លួន​នៃ​ប្រទេស​ស៊ី​រី​

Share

ពួក​មន្ដ្រី​អា​មេ​រិ​ក​និយាយ​ថា​ រដ្ឋាភិបាល​ប្រធានាធិបតី​អូ​បា​ម៉ា​ បាន​សម្រេច​ផ្ដល់​ជំនួយ​មនុស្សធម៌​ នូវ​ទឹកប្រាក់​៣៦៤​លាន​ដុល្លារ​ ដល់​ជនភៀសខ្លួន​នៃ​ប្រទេស​ស៊ី​រី​។​

ជំរុំ ជនភៀសខ្លួននៃប្រទេសស៊ីរី
ជំរុំ ជនភៀសខ្លួននៃប្រទេសស៊ីរី។ រូបភាពៈ BBC

តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​BBC​ ជំនួយ​នេះ​ និង​ផ្ដល់​តាម​រយៈ​ អង្គការសហប្រជាជាតិ​ និង​ទីភ្នាក់ងារ​ ស្បៀង​អន្ដរជាតិ​មួយ​ចំនួន​ទៀត​ ដែល​កំពុង​ធ្វើ​សកម្មភាព​ ការងារ​ របស់​ពួក​គេ​ នៅ​តំបន់​ មួយ​ចំនួន​នៃ​ជនភៀសសឹក​នៃ​ប្រទេស​ស៊ី​រី​។​

​តាម​ប្រភព​ដដែល​នេះ​ អង្គការ​សុខភាព​ពិភពលោក​ ក៏​បាន​អំពាវនាវ​ ឱ្យ​ជួយ​សង្គ្រោះ​បន្ទាន់​ ចំពោះ​ជនភៀសសឹក​ ដែល​ពួក​គេ​បាន​ជួប​គ្រោះថ្នាក់​ ដោយសារ​ជំងឺ​ ដោយ​ការ​វាយប្រហារ​។​ ជាមួយ​គ្នា​នេះ​ អង្គការ​សុខភាព​មួយ​នេះ​ក៏​បាន​បញ្ជូន​គ្រូពេទ្យ​របស់​ខ្លួន​ចំនួន​៣៥​នាក់​ទៅ​ទីនោះ​ផង​ដែរ​។​

​ចាប់តាំងពី​ប្រទេស​ស៊ី​រី​ ធ្លាក់​ចូល​ក្នុង​ភ្លើងសង្គ្រាម​នៅ​ឆ្នាំ​២០១១​ ប្រជាជន​ប្រទេស​នេះ​បាន​រត់​ភៀសខ្លួន​ ទៅ​នៅ​ជំរុំ​ និង​ទៅ​ប្រទេស​ជិតខាង​ ជា​ច្រើន​រាប់​លាន​នាក់​ ខណៈ​ដែល​អ្នក​ស្លាប់​ដោយសារ​សង្គ្រាម​កើនឡើង​ជាង​ ៣០​ម៉ឺន​នាក់​៕​ ប្រភពៈ​ BBC​


Share

Image
Image
Image