en     km
en     km

CNRP​ ចូល​សភា​ ថ្ងៃនេះ​បន្ទាប់​ពី​ ខកខាន​ ជាង​៣​ខែ​ដោយសារ​ការ​ឡើង​កំ​ដៅ​នយោបាយ​

Share

ភ្នំពេញ៖ សមាជិក​សភា​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែលជា​សមាជិក​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ បាន​ចូល​ប្រជុំ​សភា​នៅ​ថ្ងៃនេះ​ គឺ​ជា​លើក​ដំបូង​ បន្ទាប់​ពី​បាន​ខកខាន​ ជាង​៣​ខែ​ដោយសារ​ សម្ដែង​ការ​ជំទាស់​ ការ​ធ្វើទុក្ខបុកម្នេញ​ខាង​នយោបាយ​។​

សមាជិកសភា គណបក្សសង្រ្គោះជាតិ ជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា បានចូលប្រជុំសភានៅថ្ងៃនេះ
សមាជិកសភា គណបក្សសង្រ្គោះជាតិ ដែលជាសមាជិកអចិន្ត្រៃយ៍នៃរដ្ឋសភា បានចូលប្រជុំសភានៅថ្ងៃនេះ

អ្នករាយការណ៍​ព័ត៌មាន​នៃ​វិទ្យុ​ស្ត្រី​ បាន​រាយការណ៍​មក​ថា​ សមាជិក​សភា​ មក​ពី​ គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ ៥​រូប​ មាន​លោក​ អេ​ង​ឆៃ​អ៊ា​ង​  លោក​ យែ​ម​ ប៉ុ​ញ្ញា​ឬ​ទ្ធិ​ លោក​ស្រី​ កែ សុវណ្ណ​រតន៍​ និង​ ហូរ​ វ៉ា​ន់​ បាន​ចូល​ប្រជុំ​សភា​ នៃ​ក្រុម​អចិន្ត្រៃយ៍​ នៃ​រដ្ឋសភា​ជាមួយនឹង​សមាជិក​សភា​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​អង្គប្រជុំ​ដោយ​ សម្ដេច​ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​។​  

​ការ​ចូល​ប្រជុំ​សភា​ របស់​សមាជិក​សភា​ គណបក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ឡើង​ បន្ទាប់​ពី​ការ​ផ្ដល់​សញ្ញា​ពី​សម្ដេច​ ហ៊ុន​ សែន​ ថា​ បើ​ចង់​ចរចា​ឡើង​វិញ​ គឺ​ត្រូវ​ចូល​ប្រជុំ​សភា​ ឬ​ធ្វើការ​នៅ​សភា​ ដែល​ជំហរ​នេះ​ នាំ​ឱ្យ​ គណបក្សប្រឆាំង​ ធំ​ជាងគេ​ធ្វើ​សេចក្ដីសម្រេច​ជា​ថ្មី​ដូចនេះ​៕​

Share

Image
Image
Image