en     km
en     km

លោក Duterte​ ស្វែងរក​សម្ព័ន្ធភាព​ថ្មី​គឺ​ ចិន​ និង​ រុ​ស្ស៊ី​ ដើម្បី​ព្យាយាម​ងាក​ចេញពី​អា​មេ​រិ​ក​

Share

​ក្រុង​ម៉ានីល​៖​ ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ កាលពី​ថ្ងៃ​អង្គារ​ ទី​២៧​ កញ្ញា​​ និយាយ​ថា​ប្រទេស​ហ្វី​លី​ពី​ន​ គឺជា​សម្ព័ន្ធមិត្ត​របស់​សហរដ្ឋអាមេរិក​យូរអង្វែង​ណាស់​មក​ហើយ​ តែ​យ៉ាងណា​លោក​ថា​ ហ្វី​លី​ពី​ន​ ក៏​កំពុង​តែ​ស្វែងរក​ការ​កសាង​សម្ព័ន្ធភាព​ថ្មីៗ​ច្រើន​ទៀត​ ដែល​អាច​ងាក​ទៅ​រក​ខ្នងបង្អែក​ដូច​ជា​ រុ​ស្ស៊ី​ និង​ប្រទេស​ចិន​ ជាដើម​សម្រាប់​ជំនួយ​  រួម​ទាំង​ការ​ជួយ​ដោះស្រាយ​បញ្ហា​គ្រឿងញៀន​របស់​ប្រទេស​ហ្វី​លី​ពី​ន​។​

ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពីReuters
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte ។រូបភាពពីReuters

​លោក​ Duterte​ លើក​ឡើង​ក្នុងអំឡុងពេល​លោក​បាន​ចុះ​ត្រួតពិនិត្យ​រោងចក្រ​អំ​ហ្វេ​តា​មីន​ខុសច្បាប់​មួយ​ដោយ​លោក​និយាយ​ថា​៖​ «​នៅ​ឆ្នាំ​បន្ទាប់​ ខ្ញុំ​នឹង​ចង់សម្ព័ន្ធភាព​ថ្មីៗ​ជា​ច្រើន​ទៀត​»​។​

​លោក​ Duterte​ ក៏​បាន​និយាយ​ទៀត​ថា​ លោក​នឹង​មិន​អនុញ្ញាត​ឱ្យ​អតីត​មហាអំណាច​អាណានិគម​លើ​ប្រទេស​ហ្វី​លី​ពី​ន​ គឺ​សហរដ្ឋ​អា​មេ​រិច​ «​ដាក់​គំនាប់​លើ​យើង​ទៀត​ទេ​»​។​

​ទោះបីជា​លោក​បាន​និយាយ​ថា​ លោក​ចង់​ធ្វើ​ជា​មិត្ត​ជាមួយ​ប្រទេស​ចិន​យ៉ាងណា​ក្ដី​ តែ​លោក​ក៏​បាន​និយាយ​ថា​ អ្វី​ដែល​ជា​សារៈសំខាន់​នោះ​ គឺ​ការ​គ្រប់គ្រង​សកម្មភាព​ផ្គត់ផ្គង់​ថ្នាំ​ញៀន​ និង​ឧក្រិដ្ឋជន​គ្រឿងញៀន​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។​

​លោក​ Duterte​ និយាយ​ថា​៖​ «​ប្រសិនបើ​អ្នក​ចាត់​ទុក​យើង​ជា​មិត្តភក្តិ​របស់​អ្នក​ និង​ចង់​ជួយ​ពួក​យើង​ ជំនួយ​ដែល​សំខាន់​បំផុត​គឺ​ស​មា្ភ​រៈ​ពី​ប្រទេស​ចិន​ នោះ​គឺជា​អ្វី​ដែល​មាន​ន័យ​ណាស់​?​ »​ ៕​ប្រភព​៖CNA

Share

Image
Image
Image