en     km
en     km

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ ជាង​៣១​លាន​ដុល្លារ​ ក្នុង​គម្រោង​សម្អាត​មីន​ និង​សង្គ្រោះ​ជន​ពិការ​

Share

ភ្នំពេញ៖ ​ឯកអគ្គរាជទូត​ ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ចុះហត្ថលេខា​ លើ​លិខិត​ប្តូរ​ សារ​ និង​កំណត់ហេតុ​ នៃ​ការ​ពិភាក្សា​ស្តី​ពី​ការ​ផ្តល់​ហិរញ្ញប្បទាន​ ឥត​សំណង​នូវ​ទឹកប្រាក់​ ៣២០៦​លាន​យ៉េន​ ស្មើនឹង​ ៣១.៩៣​ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងការបរទេស​ ចុះ​ផ្សាយ​កាលពី​ម្សិលមិញ​។​

foren-1​ការ​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ជាង​ ៣០​លាន​ដុល្លារ​នេះ​ ទៅ​លើ​គម្រោង​ចំនួន​ ២​ គឺ​ សមាហរណកម្ម​បោសសម្អាត​គ្រាប់​មីន​ និង​សង្គ្រោះ​ជន​ពិការ​ ដោយសារ​គ្រាប់​មីន​ដំណាក់​ទី​៣​ និង​គម្រោង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ នូវ​សមត្ថកិច្ច​ដឹក​ជញ្ជូន​របស់​រថយន្តក្រុង​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​ ឡុ​ង​ វី​សា​លោ​ រដ្ឋលេខាធិការ​ និង​ជា​រដ្ឋមន្ត្រី​ស្តីទី​ នៃ​ក្រសួងការបរទេស​កម្ពុជា​ ជាមួយ​ លោក​ យូ​ជី​ គូ​ម៉ា​ ម៉ា​រូ​ ឯកអគ្គរាជទូត​ជប៉ុន​ ប្រចាំ​នៅ​កម្ពុជា​ នឹង​ចុះហត្ថលេខា​ នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​នៅ​រសៀល​ ថ្ងៃ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០១៦៕

Share

Image
Image
Image