en     km
en     km

មនុស្ស​ល្បីៗ​ ២​រូប​ ទទួលមរណភាពដោយ​ក្តី​សោកស្តាយ​បំផុត​

Share

​មនុស្ស​ល្បី​ទី​១​ គឺ​កីឡាករ​វាយកូនគោល​អា​មេ​រិ​ក​លោក​ អា​ណុ​ល​ ប៉ា​ល​មើល​ (Arnold​ Palmer)​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ ជា​កីឡាករ​ម្នាក់​ក្នុង​ចំណោម​កីឡាករ​ដ៏​អស្ចារ្យ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​កីឡាវាយកូនគោល​បាន​ស្លាប់​នៅ​អាយុ​ ៨៧​ កាលពី​ថ្ងៃអាទិត្យ​ ទី​២៥​ កញ្ញា​ ម្សិលមិញ​។​

លោក អាណុល ប៉ាលមើល (Arnold Palmer) ។រូបភាពពីBBC
លោក អាណុល ប៉ាលមើល (Arnold Palmer) ។រូបភាពពីBBC

​កាសែត​ Pittsburgh​ បាន​រាយការណ៍​ថា​លោក​ Palmer​ បាន​ស្លាប់​នៅ​ក្នុង​មន្ទីរពេទ្យ​ UPMC​ រដ្ឋ​ Pennsylvania​ ជាទី​កន្លែង​ដែល​លោក​ត្រូវ​បាន​ទទួល​ការ​ធ្វើតេស្ត​រោគ​បេះដូង​។

​សមាគម​កីឡាវាយកូនគោល​អា​មេ​រិ​កបាន​ដាក់​ងារ​លោក​ថា​ ជា​ឯកអគ្គរដ្ឋទូត​សុ​ឆន្ទៈ​នៃ​កីឡាវាយកូនគោល​។​

​កីឡាករ​វាយកូនគោល​ Tiger​ Woods​ បាន​និយាយ​ថា​៖​ «​សូម​អរគុណ​លោក​ Arnold​ សម្រាប់​មិត្តភាព​របស់​អ្នក​ ហើយ​លោក​បាន​ផ្តល់​នូវ​សំណើច​ជា​ច្រើន​ជាមួយ​ក្តី​ស្រឡាញ់​ដល់​មនុស្សជាតិ​ និង​ការ​បន្ទាបខ្លួន​របស់​អ្នក​»​។​

ក្នុង​អាជីព​ដ៏​យូរ​របស់​លោក​ លោក​បាន​ឈ្នះ​ការ​ប្រកួត​ជាង​ ៩០​លើក​ នៅ​ទូ​ទាំង​ពិភពលោក​។​

​លោក​ Arnold​ Palmer​ កើត​នៅ​ Latrobe​ រដ្ឋ​ Pennsylvania​ ក្នុង​ឆ្នាំ​ ១៩២៩​ ជា​កូន​ម្ចាស់​ក្លិប​វាយកូនគោល​ម្នាក់​នៅ​ទីនោះ​។​ គាត់​ជា​កីឡាករ​លេច ធ្លោ​បំផុត​ផ្នែក​កីឡាវាយកូនគោល​នៅ​ចុង​ទស​វត្ស​ឆ្នាំ​ ១៩៥០​ និង​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៦០​ ហើយ​លោក​បាន​ឈ្នះ​ពានរង្វាន់​ធំៗ​ចំនួន​ប្រាំពីរ​ ជាង​ប្រាំពីរ​រដូវ​កាល​មក​ហើយ​។​

​ចំណែក​មនុស្ស​ល្បី​ទី​២គឺ​លោក​លោក​ គ្រី​ស្យ​ង់​ ហ្គោ​កឺ​ឡាំង​ ដេ​ប៉ា​លី​យ៉ែ​រ​(Christian​ GAUQUELIN​ des​ PALLIÈRES)​ លោក​គឺជា​ស្ថាបនិក​របស់​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ហៅ​កាត់​ថា​ PSE​ លោក​បាន​ទទួលមរណភាព​នៅ​ម៉ោង​ជិត​ ៧​ យប់​ ថ្ងៃ​ទី​២៤​កញ្ញា​  ដោយ​ជរាភាព​ក្នុងអាយុ​ ៨២​ ឆ្នាំ​។​

លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ(Christian GAUQUELIN des PALLIÈRES) លោកគឺជាស្ថាបនិករបស់អង្គការដើម្បីភាពញញឹមនៃកុមារហៅកាត់ថា PSE។
លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ(Christian GAUQUELIN des PALLIÈRES) លោកគឺជាស្ថាបនិករបស់អង្គការដើម្បីភាពញញឹមនៃកុមារហៅកាត់ថា PSE។

​លោក​ Christian​ GAUQUELIN​ des​ PALLIÈRES​ ប្រសូត​នៅ​ថ្ងៃ​ទី​២៧​ ខែកក្កដា​ ឆ្នាំ​១៩៣៤​ នៅ​ក្បែរ​ទី​ក្រុងប៉ារីស​ ប្រទេស​បារាំង​។​

លោក​បាន​ចូល​ធ្វើការ​នៅ​ក្រុមហ៊ុន​ម៉ាស៊ីន​អា​មេ​រិ​ក​ដ៏​ល្បី​មួយ​ ឈ្មោះ​ថា​ IBM​ នៅ​ឆ្នាំ​១៩៦២​។​ ពីរ​ឆ្នាំ​ក្រោយមក​ លោក​បាន​រៀប​ការ​ជាមួយ​កញ្ញា​ Bouchard​ Marie-France​ ហើយ​អ្នក​ទាំង​ពីរ​មាន​បុត្រ​ចំនួន​ ៤​នាក់​។​

រហូត​មក​ដល់​ឆ្នាំ​ ១៩៩៣​ លោក​បាន​សម្រេចចិត្ត​មក​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ ជាមួយនឹង​អង្គការ​ Sipar​ ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​អប់រំ​និង​អំ​ណា​ន​នៅ​កម្ពុជា​។​ ក្នុង​អំឡុង​ដែល​គាត់​ធ្វើការ​ជាមួយ​អង្គការ​ Sipar​ ពេល​នោះ​ហើយ​ ដែល​គាត់​បានឃើញ​ពី​ទុក្ខ​លំបាក​វេទនា​របស់​កុមារ​ក្រីក្រ​តាម​ផ្លូវ​នៅ​ភ្នំពេញ​។​

បន្ទាប់​មក​លោក​ គ្រី​ស្យ​ង់​ ក៏​បាន​សម្រេចចិត្ត​លាឈប់​ពី​អង្គការ​ Sipar​ ហើយ​បែរមក​បង្កើត​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ PSE​ នៅ​ឆ្នាំ​១៩៩៥​។​ មក​ទល់​នឹង​ពេល​នេះ​ PSE​ បាន​ជួយ​កុមារ​កម្ពុជា​រាប់​សិប​ពាន់​នាក់​ ឲ្យ​ចាក​ចេញពី​គំនរ​សំរាម​ស្ទឹង​មាន​ជ័យ​ និង​ឲ្យ​ចាក​ចេញពី​ទុរគត​ភាព​ ហើយ​កុមារ​ទាំងនោះ​ទទួល​បានការ​សិក្សា​ អាហារ​ សម្លៀក​បំពាក់​ និង​ការ​ស្នាក់​នៅ​សមរម្យ​ ព្រមទាំង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ថែម​៕​

Share

Image
Image
Image