en     km
en     km

ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​បើកយុទ្ធនាការ​ផ្សព្វផ្សាយ​អប់រំ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​រដូវ​ភ្ជុំបិណ្ឌ​?

Share

ភ្នំពេញ៖ ​ភាគី​ពាក់ព័ន្ធ​មួយ​ចំនួន​រួម​មាន​ កាក​បាត​ក្រហម​កម្ពុជា​ ក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ ក្រសួងមហាផ្ទៃ​ អង្គការ​សង្គម​ស៊ី​វិល​ ព្រមទាំង​សិល្បក​រ សិ​ល្បការិនី​ បាន​រៀបចំ​យុទ្ធ​ការ​មួយ​ដើម្បី​ ផ្សព្វផ្សាយ​ និង​អប់រំ​ ប្រជាពលរដ្ឋ​ អ្នក​ធ្វើ​ដំណើរ​ ឱ្យ​បា​យល់​ដឹង​ ពី​សុ​វត្តិភាព​ចរាចរណ៍​ និង​ត្រៀមខ្លួន​ការពារ​ពី​គ្រោះថ្នាក់​តាម​មធ្យោបាយ​ផ្សេងៗ​ នៅ​ក្នុង​ពេល​ឱកាស​ពេល​ភ្នំ​បិណ្ឌ​នេះ​។​

​យុទ្ធនាការ​អប់រំ​ ផ្សព្វផ្សាយ​ស្តី​ពី​សុ​វត្តិភាព​ចរាចរណ៍​ កំឡុង​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ផ្តោត​លើ​ផល​ប៉ះពាល់​នៃ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​  ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ ។​ យុទ្ធនាការ​នេះ​បាន​ចាប់ផ្តើម​ធ្វើការ​ផ្សព្វផ្សាយ​ចាប់ពី​នៅ​ថ្ងៃ​ទី​២៥​ កញ្ញា​ ឆ្នាំ​២០១៦​នេះ​តទៅ​។​


អ្នកពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ កំឡុងពេលបុណ្យភ្ជុំបិណ្ឌ។កម្មវិធីនេះធ្វើឡើងនៅទីស្នាក់ការកាតកាបាទក្រហមកម្ពុជា។រូបភាពWMC
អ្នកពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការអប់រំ ផ្សព្វផ្សាយស្តីពីសុវត្តិភាពចរាចរណ៍ កំឡុងពេលបុណ្យភ្ជុំបិណ្ឌ។កម្មវិធីនេះធ្វើឡើងនៅទីស្នាក់ការកាតកាបាទក្រហមកម្ពុជា។រូបភាពWMC

​លោក​ ខឹ​ម​ សុផល​ ប្រធាន​គម្រោង​សុ​វត្តិភាព​ចរាចរណ៍​ បានឱ្យ​ដឹង​ថា​ យុទ្ធនាការ​អប់រំ​ ផ្សព្វផ្សាយ​ស្តី​ពី​សុ​វត្តិភាព​ចរាចរណ៍​ នា​កំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​  យុវជន​ និង​អ្នក​ស្ម័គ្រចិត្ត​កាក​បាត​ក្រហម​ នឹង​ចុះ​អប់រំ​ផ្សព្វផ្សាយ​ពី​សុ​វត្តិភាព​ចរាចរណ៍​នៅ​តាម​សហគមន៍​ ក្នុង​តំបន់​គោលដៅ​នៅ​រាជធានី​ខេត្ត​ ចំនួន​ ៨​ ព្រមទាំង​ចុះ​ផ្សព្វផ្សាយ​នៅ​តាម​ចំណត​យានយន្ត​ ទីប្រជុំជន​ និង​នៅ​តាម​ផ្សារ​ក្នុង​រាជធានី​ភ្នំពេញ​ ព្រមទាំង​ខេត្តកណ្តាល​ផង​ដែរ​។​ ទន្ទឹម​និង​នេះ​ដែរ​  ក៏​មាន​ចុះ​ចែក​ខិតប័ណ្ណ​អប់រំ​ និង​បិទ​ស្ទីក​ឃ័​រលើ​យានយន្ត​ជាមួយ​ក្រុមការងារ​គណៈកម្មការ​ធិ​ការ​ជាតិ​សុ​វត្តិភាព​ចរាចរណ៍​ចាប់ពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៦​ នៅ​តាម​ចំណត​យានយន្ត​ក្នុង​រាជធានី​ភ្នំពេញ​។​

​លោក​បន្ត​ថា​ ជាមួយ​នេះ​ដែរ​ យុទ្ធនាការ​នេះ​ ក៏​មាន​ចាក់​ស្ប៉ត​អប់រំ​សុ​វត្តិភាព​ចរាចរណ៍​ ពី​ថ្ងៃ​ទី​២១​ ដល់​ថ្ងៃ​ទី​០៣​ ខែតុលា​ នៅ​វិទ្យុ​ស្ត្រី​អេ​ហ្វ​អឹ​ម​ ១០២​ ផង​ដែរ​។​ បន្ថែម​ពី​នេះ​ក៏​មាន​ចុះ​ផ្សព្វផ្សាយ​ នៅ​តាម​គ្រឹះស្ថានឧត្តមសិក្សា​ នៅ​ខេត្តកំពង់ចាម​ សៀមរាប​ កណ្តាល​ និង​រាជធានី​ភ្នំពេញ​។​

​ប្រធាន​គម្រោង​សុ​វត្តិភាព​ចរាចរណ៍​រូប​នេះ​ រំពឹង​ថា​ យុទ្ធនាការ​នេះ​ គឺ​ផ្នែក​មួយ​ក្នុង​ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​បើកបរ​ និង​គោរ​ច្បាប់​ចរាចរណ៍​ទាំងអស់​គ្នា​។​

​ចំណែក​ រុន​ រ័​ត្ន​វាសនា​ ប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​ នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ បានឱ្យ​ដឹង​ដែរ​ថា​ ក្នុង​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នេះ​ ប៉ូលិស​ចរាចរណ៍​នៅ​តាម​រាជធានី​ ខេត្ត​នឹង​ធ្វើការ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ និង​នៅ​តាម​ចំណត់​ឡាន​។​ ក្នុង​នោះ​ដែរ​ ក៏​មាន​ដាក់​ពង្រាយ​កម្លាំង​នៅ​តាម​រាជធានី​ខេត្ត​ទាំងអស់​ និង​នៅ​តាម​ផ្លូវ​ជា​សំខាន់​មួយ​ចំនួន​។​ លោក​ថា​ ប៉ូលិស​ចរាចរណ៍​នឹង​ចាត់វិធានការ​ណ៍​តឹងរ៉ឹង​ចំពោះ​អ្នកបើកបរ​ដែល​ប្រើប្រាស់​គ្រឿង​ស្រវឹង​ និង​លើស​ល្បឿន​កំណត់​។​លោក​ រុន​ រ័​ត្ន​វាសនា​៖«​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​ នៅ​មាត្រា​ ៧៧​ អ្នកបើកបរ​ក្នុង​សភាព​ស្រវឹង​នេះ​ នៅ​ក្នុង​ច្បាប់​ទី​មួយ​ត្រូវ​ឃាត់ខ្លួន​ ដាក់​ពន្ធនាគារ​ពី​មួយ​ខែ​ទៅ​ប្រាំមួយ​ខែ​ ពិន័យ​ជា​ប្រាក់​ ពី​ប៉ែតសិប​ម៉ឺន​រៀល​ ទៅ​បួន​លាន​រៀល​។​ ហើយ​នៅ​ក្នុង​នេះ​សមត្ថកិច្ច​នគ​បាល​យុ​ត្ត​ធម៌​ គ្មាន​សិទ្ធិ​ឃាត់ខ្លួន​ដោយ​ខ្លួនឯង​ទេ​ តែ​បញ្ជូន​ទៅ​តុលាការ​តែ​ប៉ុណ្ណោះ​។​»

​លោក​ យ៉ែ​ម​ សំ​អូន​ ដែល​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ​ដែរ​ ប្រាប់​ថា​ ក្នុង​លោក​នាម​ជា​សិល្បៈករ​ លោក​នឹង​បន្ត​ធ្វើការ​ផ្សព្វផ្សាយ​ពី​បញ្ហា​សុ​វត្តិភាព​ចរាចរណ៍​ និង​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់​ចរ​ចរណ៍​ ជា​ពិសេស​នៅ​ក្នុង​រដូវ​ភ្ជុំបិណ្ឌ​នេះ​ ជា​ពេល​ដែល​ប្រជាពលរដ្ឋ​សំរុក​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​។​ លោក​ យ៉ែ​ម​ សំ​អូន​៖«​សម្រាប់​នៅ​ក្នុង​សមាគម​មិត្ត​សិល្បៈករ​ជួយ​សង្គម​ មាន​បង្កើត​ជា​ស្ប៉ត​មួយ​ដើម្បី​បង្ហាញ​ពី​ការ​ពាក់មួក​សុ​វត្តិភាព​ការងារ​ ហើយនឹង​ការ​ផ្សព្វផ្សាយ​បន្ថែម​ទៀត​ទៅ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ នៃ​ប្រូ​ហ្វា​ល់​សិល្បៈករ​មួយ​ចំនួន​ និង​ផ្សេង​ទៀត​មានការ​ផ្សព្វផ្សាយ​ជា​ចំហរ​ នៅ​ផេ​ក​របស់​សមាគម​ផ្ទាល់​…​។​»

​តាម​របាយការណ៍​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ​ បានឱ្យ​ដឹង​ថា​នៅ​ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​អំឡុង​ពេល​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​កាលពី​ឆ្នាំ​ ២០១៥​ កន្លង​មក​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ចំនួន​ ៥៦​នាក់​ បើ​ធៀប​នឹង​ឆ្នាំ​២០១៤​ ចំនួន​អ្នក​ស្លាប់​កើនឡើង​ ៦​នាក់​។​ អ្នកបើកបរ​បង្ក​គ្រោះថ្នាក់​ខ្លាំង​នៅ​ពេល​ភ្ជុំបិណ្ឌ​ គឺ​ម៉ូតូ​ បន្ទាប់​មក​គឺ​រថយន្ត​គ្រួសារ​។​ 

​របាយ​ការ​ដដែល​បន្ត​ថា​ កសិករ​ គឺ​មាន​ភាគរយ​នៃ​ការ​គ្រោះថ្នាក់​ខ្ពស់​ជាងគេ​ បន្ទាប់​មក​កម្មករ​ និង​សិស្ស​និស្សិត​។​ មូលហេតុ​ចំបង​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ ការ​បើកបរ​ហួស​ល្បឿន​កំណត់​ និង​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿង​ស្រវឹង​៕

Share

Image
Image
Image