en     km
en     km

ស្ត្រី​មាន​ផ្ទៃពោះ​ ១៦​នាក់ នៅ​សិង្ហ​បុរី​មាន​ផ្ទុក​ជំងឺ​ហ្ស៊ី​កា​

Share

​សិង្ហ​បុរី​៖ ក្រសួងសុខាភិបាល​សិង្ហ​បុរី​បានឱ្យ​ដឹង​ថា​ រហូត​មក​ទល់​ពេល​នេះ​មាន​ចំនួន​ស្ត្រី​មាន​ផ្ទៃពោះ​សរុប​ ១៦​ នាក់​ ដែល​រក​ឃើញ​ថា​ មាន​ផ្ទុក​វីរុស​ Zika​ នៅ​ក្នុង​ប្រទេស​សិង្ហ​បុរី​ ក្នុង​រយៈ​ជិត​មួយ​ខែ​ចាប់តាំងពី​ករណី​ Zika​ ត្រូវ​បាន​អាជ្ញាធរ​សិង្ហ​បុរី​កំណត់​អត្តសញ្ញាណ​ជា​លើក​ដំបូង​។​

រូបភាពពីReuters
រូបភាពពីReuters

​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​ស្ត្រី​មាន​ផ្ទៃពោះ​ បាន​តាមដាន​យ៉ាង​ជិត​ស្និត​ជាមួយ​ស្ត្រី​មាន​ផ្ទៃពោះ​ទាំំ​ង​នោះ​ ដើម្បី​ផ្តល់​នូវ​ការ​ប្រឹក្សា​ និង​ការ​គាំទ្រ​។​

​គិត​មក​ដល់​ថ្ងៃ​សុក្រ​នេះ​ មាន​ករណី​ Zika​  ចំនួន​ ៣៧៨​ ករណី​ហើយ​ ក្នុង​ប្រទេស​សិង្ហ​បុរី​ ។​ នេះ​បើ​យោង​តាម​ទិន្នន័យ​នៅ​លើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​បរិស្ថាន​ជាតិ​។​

ឆ្លើយ​តប​ទៅ​នឹង​សំនួរ​របស់​ទូរទស្សន៍​ Channel​ NewsAsia​ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា​ ការ​ធ្វើតេស្ត​វីរុស​ Zika​ ចំនួន​ ៦៥៨​ នាក់​ ធ្វើ​ឡើង​រយៈ​ ១០​ ថ្ងៃ​នៅ​ក្នុង​កំឡុង​ ខែកញ្ញា​។​

ក្រសួងសុខាភិបាល​ថា​ បញ្ហា​នេះ​កំពុង​ស្វែងរក​គម្រោង​ដើម្បី​បង្កើត​កម្មវិធី​ការ​ត្រួតពិនិត្យ​ តាមដាន​កា​រវិ​វត្ត​នៃ​ទារក​ដែល​កើត​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ផ្ទុក​ Zika​៕CNA

Share

Image
Image
Image