en     km
en     km

ក្រសួងបរិស្ថាននឹង​រៀប​ចំ​វេទិកា​យុវជន​ឆ្នើម​ថ្នាក់​ជាតិ​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន​

Share

ភ្នំពេញ៖ ក្រសួងបរិស្ថាន​នឹង​រៀបចំ​«​វេទិការ​យុវជន​ឆ្នើម​ថ្នាក់​ជាតិ​ជជែក​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន​ វគ្គ​ដំបូង​»​ ក្នុង​គោលបំណង់​បង្កើន​សមត្ថភាព​យុវជន​ក្នុង​ការ​ជជែក​វែកញែក​ និង​ស្វែងរក​លទ្ធផល​សិក្សា​ស្រាវជ្រាវ​ថ្មីៗ​ អំពី​បញ្ហា​បរិស្ថាន​ ដើម្បី​ផ្តល់​គុណ​តម្លៃ​នៃ​ការ​ចែក​រំ​លែង​ចំណេះដឹង​ និង​ព័ត៌មាន​ដល់​សាធារណៈជន​ និង​អ្នក​រៀបចំ​គោលនយោបាយ​ក្នុង​ការ​បង្កើន​ប្រសិទ្ធិ​ភាព​នៃ​ការ​គ្រប់គ្រង​បរិស្ថាន​។​

ព្រៃឈើក្នុងប្រទេសកម្ពុជា។
ព្រៃឈើក្នុងប្រទេសកម្ពុជា។

«​វេទិការ​យុវជន​ឆ្នើម​ថ្នាក់​ជាតិ​ជជែក​ពិភាក្សា​អំពី​បញ្ហា​បរិស្ថាន​ វគ្គ​ដំបូង​»​នេះ​ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​ ២៦​ ខែ​ កញ្ញា​ នៅ​មជ្ឈមណ្ឌល​សហប្រតិបត្តិការ​កម្ពុជា​-​ជប៉ុន​ (CJCC)​  វេលា​ម៉ោង​ ៨​ ព្រឹក​។​

​វេទិការ​នេះ​បាន​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួងបរិស្ថាន​ដំបូង​បង្អស់​ ដែល​និស្សិត​កម្រិត​បញ្ញា​ប​ត្រមក​ពី​សាកលវិទ្យាល័យ​ចំនួន​ ១៦​ នៅ​ក្នុង​រាជធានី​ភ្នំពេញ​ចូលរួម​ដើម្បី​ក្រ​កួត​ពិភាក្សា​គ្នា​ ដោយ​ផ្តោត​លើ​វិស័យ​កិច្ច​គាំពារ​បរិស្ថាន​ អភិរក្ស​ជីវៈចម្រុះ​ និង​អភិវឌ្ឍន៍​ដោយ​ចីរភាព​ ក្នុង​គោលបំណង់​បង្កើន​សមត្ថភាព​យុវជន​កម្ពុជា​៕

Share

Image
Image
Image