en     km
en     km

ចិនពង្រីក​ទំនាក់ទំនង​ថ្មី​ជាមួយ​ប្រទេស​គុយ​បា​

Share

​ហា​វ៉ា​ណា​៖​ នាយក​រដ្ឋមន្ត្រី​ចិន​លោក​ លី​ កឺ​ជាំ​ង​(Li​ Keqiang)​ កាលពី​ថ្ងៃ​សៅរ៍​ ទី​២៤​ កញ្ញា​ បាន​និយាយ​ថា​ ចិន​ដល់​ពេលវេលា​សម្រាប់​កំណត់​ទិស​ដៅ​ថ្មី​នៅ​ក្នុង​ទំនាក់ទំនង​ជាមួយ​ប្រទេស​គុយ​បា​ហើយ​។​ ការ​ថ្លែង​ដូច្នេះ​ ធ្វើ​ឡើង​ក្នុង​អំឡុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​គុយ​បា​។​

នាយករដ្ឋមន្ត្រីចិនលោក លី កឺជាំង(Li Keqiang) ។រូបភាពពីAFP
នាយករដ្ឋមន្ត្រីចិនលោក លី កឺជាំង(Li Keqiang) ។រូបភាពពីAFP

​ដំណើរ​ទស្សនកិច្ច​នេះ​ គឺជា​លើក​ទី​មួយ​របស់​លោកនាយក​រដ្ឋមន្ត្រី​ចិន​ ចាប់តាំងពី​ប្រទេស​ទាំង​ពីរ​បាន​បង្កើត​ទំនាក់ទំនង​ការទូត​ជាង​ ៥៦​ ឆ្នាំ​កន្លង​ទៅ​។​

​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ លី​ បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង​ពីរ​ធ្វើ​យ៉ាងណា​សហការ​ឱ្យ​បាន​ស៊ីជម្រៅ​លើ​កិច្ច​សហប្រតិបត្តិការ​ ផ្នែក​ជីវវិទ្យា​ថាមពល​កក​កើតឡើង​វិញ​ កុំព្យូទ័រ​ ឧបករណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ និង​គ្រឿងចក្រ​កសិកម្ម​ ព្រមទាំង​វិស័យ​វប្បធម៌​ អប់រំ​ និង​ ទេសចរណ៍​ផង​ដែរ​។​

​សូម​ជម្រាប​ជូន​ថា​ ចិន​គឺជា​ប្រទេស​ម្ចាស់បំណុល​លំដាប់​ទី​១​របស់​ប្រទេស​គុយ​បា​ ហើយ​ក៏​ជា​ដៃគូ​ពា​ណិ​ ជ្ជ​កម្ម​ទី​ពីរ​របស់​ចិន​ខ្លួន​ផង​ដែរ​ បន្ទាប់​ពី​ប្រទេស​ វេ​ណេ​ស៊ូ​អេ​ឡា​(Venezuela)​។​ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​ និង​គុយ​បា​ មាន​សរុប​ ១.៦​ ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​នៅ​ក្នុង​ឆ្នាំ​ ២០១៥៕​ប្រភព​៖CNA​

Share

Image
Image
Image