en     km
en     km

CNRP​ ប្តេជ្ញា​គោរព​រដ្ឋធម្មនុញ្ញ​ខណៈ​រដ្ឋាភិបាល​ថា​ កម្ពុជា​គោរព​រដ្ឋធម្មនុញ្ញ​បាន​ល្អ​🔊

Share

​ស្រប​ជាមួយនឹង​ការ​លើក​ឡើង​ថា​ រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ គោរព​រដ្ឋធម្មនុញ្ញ​ ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​មិន​ទាន់​បាន​ពេញ​ ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ កឹ​ម​ សុខា​ ប្តេជ្ញា​ថា​ នឹង​ការពារ​នូវ​ច្បាប់​កំពូល​របស់​ជាតិ​មួយ​នេះ​។​ ប៉ុន្ដែ​មន្ដ្រីជាន់ ខ្ពស់​បក្ស​កាន់​អំណាច​មាន​ប្រសាសន៍​ថា​ កម្ពុជា​បាន​អនុវត្ដ​នីតិរដ្ឋ​ និង​ គោរព​រដ្ឋធម្មនុញ្ញ​បាន​ក្នុង​កម្រិត​ល្អ​ប្រសើរ​។​

 

លោក កឹម សុខា ប្រធានាស្តីទីគណបក្សសង្គ្រោះជាតិ ថ្លែងនៅទីស្តីការកណ្តាលបក្សនៅចាក់អង្រែលើ។រូបភាពWMC
លោក កឹម សុខា ប្រធានាស្តីទីគណបក្សសង្គ្រោះជាតិ ថ្លែងនៅទីស្តីការកណ្តាលបក្សនៅចាក់អង្រែលើ។រូបភាពWMC

​ថ្លែង​នៅ​ក្នុង​ពិធី​រម្លឹក​ខួប​ទី​២៣​ នៃ​ទិវា​ប្រកាស​រដ្ឋធម្មនុញ្ញ​ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីស្នាក់ការ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ទី​២៤​ ខែកញ្ញា​នេះ​ លោក​ កឹ​ម​ សុខា​ ប្រធាន​ស្តី​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ប្រកាស​ទៅ​កាន់​អ្នកគាំទ្រ​របស់​ខ្លួន​ថា​ លោក​ក៏​ដូច​ជា​គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​ប្តេជ្ញា​ការពារ​រដ្ឋធម្ម នុញ្ញ​ដែល​ជា​ច្បាប់​កំពូល​របស់​ជាតិ​។​

​លោក​បន្ត​ថា​ ស្ថាប័ន​ទាំងអស់​របស់​ជាតិ​ ក៏​មាន​តួនាទី​ក្នុង​ការ​ការពារ​ច្បាប់​កំពូល​មួយ​នេះ​ដែរ​ ប៉ុន្តែ​ ប្រសិនបើ​ស្ថាប័ន​នានា​ មិន​ការពារ​រដ្ឋធម្មនុញ្ញ​បាន​ត្រឹមត្រូវ​ទេ​ នោះ​ប្រជាពលរដ្ឋ​ត្រូវ​តែ​ប្រើ​សិទ្ធិ​ខ្លួន​ដើម្បី​អ្នក​ការពារ​ច្បាប់​នេះ​។​ លោក​ កឹ​ម​ សុខា​៖​ «​ស្ថាន​ប័ន​រដ្ឋ​ទាំងអស់​មាន​តួនាទី​ដូច​គ្នា​ ក្នុង​ការ​ការពារ​រដ្ឋធម្មនុញ្ញ​  ប៉ុន្តែ​ប្រជាពលរដ្ឋ​ក៏​មាន​កាតព្វកិច្ច​ការពារ​រដ្ឋធម្មនុញ្ញ​ ជា​អ្នកមាន​អំណាច​ ជា​អ្នក​ខ្ពស់​ជាងគេ​បំផុត​ចុង​ក្រោយ​ហើយ​។​ បើ​មានការ​រំលោភ​នូវ​រដ្ឋធម្មនុញ្ញ​មិន​អាច​មក​ហាម​ប្រជាពលរដ្ឋ​មិន​ឱ្យ​ការពារ​បាន​ទេ​។​ នេះ​ជា​ទស្សនៈ​នៅ​ក្នុង​គោលការណ៍​ប្រជាធិបតេយ្យ​។​…​ប្រជាពលរដ្ឋ​បើ​ថា​គេ​រំលោភ​ហើយ​ ស្ថាប័ន​នានា​រំលោភ​ហើយ​អំណាច​ទាំងអស់​សុទ្ធតែ​ចេញ​មក​ពី​ប្រជាពលរដ្ឋ​ អ​ញ្ចឹ​ង​!​ប្រជាពលរដ្ឋ​យក​មក​វិញ​ ដើម្បី​ការពារ​ខ្លួនឯង​។​…​ខ្ញុំ​នៅ​តែ​យល់​ឃើញ​ថា​យក​ស្មារតី​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ៩៣​ មក​ យក​មក​មើល​ជជែក​គ្នា​ទៅ​ អត់​ឈ្លោះ​គ្នា​កើត​ទេ​។​»

រដ្ឋធម្មនុញ្ញកម្ពុជា។
រដ្ឋធម្មនុញ្ញកម្ពុជា។

​លោក​ ផៃ​ ស៊ី​ផា​ន​ អ្នក​នាំ​រដ្ឋាភិបាល​ បាន​ប្រាប់​វិទ្យុ​ស្ត្រី​កាលពី​ថ្ងៃ​ទី​ ២២​ កញ្ញា​ ថា​ រដ្ឋាភិបាល​បាន​គោរព​ច្បាប់រដ្ឋធម្មនុញ្ញ​ហើយ​។​ លោក​ថា​ ប្រសិន បើ​គណបក្សប្រឆាំង​យល់​ថា​ រដ្ឋាភិបាល​រំលោភ​លើ​ច្បាប់​កំពូល​នេះ​ គឺ​អាច​ប្តឹង​ទៅ​ក្រុមប្រឹក្សា​រដ្ឋធម្មនុញ​បាន​។​

​ទាក់ទិន​បញ្ហា​នេះ​ លោក​បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​ មាន​ប្រសាសន៍​ក្នុង​កិច្ច​ពិភាក្សា​នៅ​ក្នុង​កម្មវិធី​របស់​វិទ្យុ​ស្រី្ត​ ថា​ ច្បាប់រដ្ឋធម្មនុញ្ញ​ត្រូវ​បាន​តាក់តែង​ឡើង​ដើម្បី​ធានា​នូវ​សុភមង្គល​ សន្តិសុខ​ សណ្តាប់ធ្នាប់​នៅ​ក្នុង​សង្គម​ និង​ការ​រីក​ចម្រើន​។​ ប៉ុន្តែ​លោក​ថា​ រដ្ឋាភិបាល​សព្វថ្ងៃ​មិន​ទាន់​បាន​គោរព​ច្បាប់​នេះ​ ឱ្យ​បាន​ពេញលេញ​នៅឡើយ​នោះ​ទេ​។​ លោក​បណ្ឌិត​ ឡៅ​ ម៉ុង​ហៃ​៖«​តែ​កាលណា​មានការ​រំលោភច្បាប់​ វា​មាន​អនាធិបតេយ្យ​។​ អនា ធិបតេយ្យ​ គឺ​ការ​ប្រើប្រាស់​អំណាច​រំលោភ​ អាហ្នឹង​គឺ​យើង​អត់​បាន​សុខ​ទេ​ មានការ​ព្យាបាទ​គ្នា​ទៅ​វិញ​ទៅ​មក​អី​អ​ញ្ចឹ​ង​ទៅ​ អាង​តែ​យើង​អាច​រំលោភ​អំណាច​តាម​ដែល​យើង​ចង់បាន​ តាម​អ្នក​ដូច​ជា​ធ្វើអំពើ​ពុក​រលួយ​ ជា​អ្នក​សូកប៉ាន់​ជា​អាថ៌​អ​ញ្ចឹ​ង​ទៅ​។​ អាហ្នឹង​ហើយ​ប្រជាពលរដ្ឋ​អត់​មាន​សុខ​…»​។​

​ជាមួយនឹង​ការ​ប្តេជ្ញា​ការពារ​នូវ​រដ្ឋធម្មនុញ្ញ​ អនុប្រធាន​ស្តីទី​គណបក្សប្រឆាំង​លោក​ កឹ​ម​ សុខា​ ក៏​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ពិនិត្យ​ឡើង​វិញ​នូវ​ ការ​សច្ចា ប្រណិធាន​របស់​អ្នកនយោបាយ​ខ្មែរ​ តើ​អ្នក​ណាខ្លះ​ បាន​គោរព​ និង​អ្នក​ណា​មិន​គោរព​ នូវ​អ្វី​ដែល​ខ្លូ​ន​បាន​ស្បថ​ថា​ នឹង​គោរព​ជា​និច្ច​នូវ​លទ្ធិប្រជា ធិបតេយ្យ​ សេរីនិយម​ និង​ពហុបក្ស​ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​គ្រប់​បែប​យ៉ាង​ ប្រឆាំង​អយុត្តិធម៌​សង្គម​ និង​តស៊ូ​ ដើម្បី​ផ្សះផ្សារ​ជាតិ​ ព្រមទាំង​មាន ការ​គោរព​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុង​ប្រកាស​ជា​សាកល​ស្តី​ពី​សិទ្ធិ​មនុស្ស​ ។​ លោក​ ឡៅ​ ម៉ុង​ហៃ​៖«​នេះ​ហើយ​ជា​ការ​ប្តេជ្ញា​ ដូច​ស្បថ​អ​ញ្ចឹ​ង​ សច្ចាប្រណិធាន​របស់​អ្នក​ន​យោ​ បាយ​ខ្មែរ​ទាំងអស់​ ដែល​ចូល​កាន់​ដំណែង​ គឺ​មាន​សេចក្តី​អ​ញ្ចឹ​ង​ ខ្ញុំ​រម្លឹក​ថ្ងៃនេះ​ ដើម្បី​ឱ្យ​ប្រជាពល រដ្ឋ​លោក​បាន​ធ្វើ​សាក្សី​ ហើយ​បងប្អូន​អ្នក​ធ្វើ​តុលាការ​ហើយ​កាត់សេចក្តី​ទៅ​លើ​សច្ចាប្រណិធាន​នេះ​…​។​»

​យ៉ាងណាមិញ​ ប្រធាន​ស្តី​គណបក្សប្រឆាំង​រូប​នេះ​ ចង់ឱ្យ​អ្នកនយោបាយ​ខ្មែរ​ទាំងអស់​វិល​មក​ការ​ផ្សះផ្សារ​ជាតិ​ ការ​បង្រួបបង្រួម​ជាតិ​ ដើម្បី​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​អហឹ​ង្សា​តាម​គោលការណ៍​នៃ​រដ្ឋធម្មនុញ្ញ​៕

Share

Image
Image
Image