en     km
en     km

ប៉ូលិស​ ៣​ នាក់ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​

Share

​ក្រុង​បាងកក​៖​ អាជ្ញាធរ​ថៃ​និយាយ​ថា​ យ៉ាងតិច​ណាស់​មាន​មន្ត្រី​ប៉ូ​លី​ស​បី​នាក់​បាន​ស្លាប់​នៅ​ថ្ងៃ​សុក្រ​ ទី​២៣​ ខែកញ្ញា​ នេះ​ ដោយ​ការ​ផ្ទុះ​គ្រាប់ បែក​មួយ​គ្រាប់​ ដែល​គេ​បាន​កប់​នៅ​ក្រោម​ដី​លើ​ផ្លូវជាតិ​មួយ​ខ្សែ​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​។​ ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​ករណី​ថ្មី​មួយទៀត​នេះ​ កើត ឡើង​ខណៈ​ការ​ចរចា​រក​សន្តិភាព​កំពុង​ស្ថិត​នៅ​ក្នុង​ភាព​ស្រពិចស្រពិល​នៅឡើយ​ នៅ​តំបន់​ដែល​សម្បូរ​ទៅ​ដោយ​កុបកម្ម​ញាំញី​ឥត​ស្រាក ស្រាន្ត​មួយ​នេះ​។

រថយន្តប៉ូលិសដែលបើកកិនគ្រាប់បែក។
រថយន្តប៉ូលិសដែលបើកកិនគ្រាប់បែក។

​ភាគ​ខាងត្បូង​នៃ​ប្រទេស​ថៃ​ គឺ​សម្បូរ​ទៅ​ដោយ​ពួក​មូ​ស្លី​ម​រស់នៅ​ ហើយ​តំបន់​នេះ​នៅ​ជាប់​ព្រំដែន​នៃ​ប្រទេស​ម៉ា​ឡេ​ស៊ី​។​ តំបន់​នេះ​ត្រូវ​បាន​គេ​មើល ឃើញ​ថា​ មាន​កើតហេតុ​ការណ៍​បំផ្ទុះ​គ្រាប់បែក​ និង​ការ​បាញ់ប្រហារ​ជា​ញឹកញាប់​ ចាប់​តាំង​មាន​សញ្ញាណ​ថ្មី​បំផុត​នៃ​ការ​បះបោរ​ចង់​ផ្តាច់​ទឹកដី​បាន​ផ្ទុះ​ឡើង​កាលពី​ឆ្នាំ​ ២០០៤​ ។​

​មន្ត្រី​ប៉​លិ​សបាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ថា​ ប៉ូលិស​បី​នាក់​ដែល​បាន​ស្លាប់​នេះ​ ពួក​គេ​មាន​អាយុ​ជាង​ ២០​ ឆ្នាំ​។​ ពួក​គេ​ស្លាប់​បន្ទាប់​ពី​គ្រាប់បែក​មួយ​បាន​វាយប្រហារ​រថយន្ត​របស់​ពួក​គេ​ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​ប្រមូល​ការណ៍​សម្ងាត់​ នៅ​ក្នុង​ខេត្ត​យ៉ា​ឡា​។​

​របប​យោធា​ដែល​កំពុង​កាន់​អំណាច​នៅ​ប្រទេស​ថៃ​និយាយ​ថា​ ខ្លួន​បាន​ព្យាយាម​ដើម្បី​ចាប់ផ្ដើម​ការ​ជជែក​ពិភាក្សា​រក​សន្តិភាព​ជាមួយ​ពួក​សកម្ម ប្រយុទ្ធ​មូ​ស្លី​ម​ ចាប់តាំងពី​ខ្លួន​បាន​កាន់​អំណាច​កាលពី​ឆ្នាំ​ ២០១៤​មក​ម្ល៉េះ​ ប៉ុន្តែ​ការ​ចរចា​នោះ​បាន​បរាជ័យ​  ហើយ​ការ​វាយប្រហារ​បាន​កើត​ឡើងជា​បន្តបន្ទាប់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ថៃ​នោះ​៕​ប្រភព​៖CNA

Share

Image
Image
Image