en     km
en     km

មេដឹកនាំ​អង់គ្លេស​ សន្យា​ផ្ដល់​ប្រាក់​ជំនួយ​រាប់​ពាន់​លាន​ផោន​ សម្រាប់​ជនភៀសខ្លួន​

Share

ភ្នំពេញ៖ ​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ដែល​ទើប​ជ្រើសតាំង​ថ្មី​ លោកស្រី​ Theresa​ May​ បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ថ្ងៃនេះ​ ដោយ​លោកស្រី​សន្យា​ថា​ ប្រទេស​អង់គ្លេស​នឹង​ប្រើប្រាស់​រាប់​ពាន់​លាន​ផោន​ក្នុង​ជំនួយ​មនុស្សធម៌​ ដើម្បី​ទប់ស្កាត់​អំពើ​ភេរវកម្ម​និង​ការ​បញ្ឈប់​ លំហូរ​ជនភៀសខ្លួន​មក​កាន់​ទ្វីបអឺរ៉ុប​។​

​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ដែល​ទើប​ជ្រើសតាំង​ថ្មី​ លោកស្រី​ Theresa​ May
​នាយក​រដ្ឋមន្ដ្រី​អង់គ្លេស​ដែល​ទើប​ជ្រើសតាំង​ថ្មី​ លោកស្រី​ Theresa​ May

​លោកស្រី​ បាន​បញ្ជាក់​ទៀត​ថា​ នឹង​ប​ញ្ចូ​ន​កងទ័ព​អង់គ្លេស​ក្នុង​ក្រប​ខណ្ឌ​ អង្គការសហប្រជាជាតិ​ទៅ​កាន់​ប្រទេស​សូ​ម៉ា​លី​ ដើម្បី​ជួយ​កង​ប្រដាប់​អាវុធ​ របស់​ប្រទេស​នេះ​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ al-Shabaab​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ អង់គ្លេស​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ចំនួន​១០០​នាក់​ ទៅ​កាន់​ទ្វីបអាហ្វ្រិក​ ក្នុង​ក្រប​ខណ្ឌ​រក្សា​សន្ដិភាព​របស់​អង្គការសហប្រជាជាតិ​ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ពួក​សកម្មប្រយុទ្ធ​ al-Shabaab​។​

​ថ្លែង​នៅ​ចំពោះ​ប្រតិភូ​ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​ លោកស្រី​នាយក​អង់គ្លេស​ ក៏​បាន​សន្យា​ផ្ដល់​ជំនួយ​សម្រាប់​ជនភៀសខ្លួន​ ដែល​ហូរ​ចូល​ទ្វីបអឺរ៉ុប​ ប៉ុន្ដែ​លោកស្រី​អះអាង​ថា​ អង់គ្លេស​កំពុង​តែ​រក​វិធី​ទប់ស្កាត់​ជនភៀសខ្លួន​ទាំងនោះ​ គឺ​ ប្រយោជន៍​អោយ​ពួក​គេ​រស់នៅ​ក្នុង​តំបន់​នៃ​ទឹកដី​របស់​ខ្លួន​ដែល​អាច​រស់នៅ​បាន​៕​ប្រភព​:BBC

Share

Image
Image
Image