en     km
en     km

មេដឹកនាំ​ជប៉ុន​ ជាន់​ដី​គុយ​បា​ជា​លើក​ដំបូង​

Share

លោក​ ស៊ិ​ន​ ស៊ូ​អា​បេ​ កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​បាន​ទៅ​ដល់​ប្រទេស​គុយ​បា​ ដែល​ជា​រដ្ឋ​កុំ​មុ​យ​ នី​ស្ដ​មួយ​ នៃ​ទ្វីបអាមេរិក​ឡា​ទី​ន​ គឺជា​លើក​ដំបូង​ ក្នុង​ឋានៈ​ជា​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ដើម្បី​បើក​ទំនាក់​ទំនងជា​ប្រវត្តិសាស្ដ្រ​ថ្មី​ រវាង​ប្រទេស​ទាំង​ពីរ​។​

លោក ស៊ិន ស៊ូអាបេ កាលពីថ្ងៃព្រហស្បត្តិ៍បានទៅដល់ប្រទេសគុយបា
លោក ស៊ិន ស៊ូអាបេ កាលពីថ្ងៃព្រហស្បត្តិ៍បានទៅដល់ប្រទេសគុយបា

​តាម​បណ្ដា​យ​ផ្សាយ​ព័ត៌មាន​ Channel​ News​ Asia​ លោក​ អា​បេ​ បាន​ជួប​ជាមួយ​ប្រធានាធិបតី​គុយ​បា​ លោក​ Raul​ Castro​។​

​លោក​ អា​បេ​ បាន​ផ្ដល់​បទ​សម្ភាសន៍​ ជាមួយ​សារព័ត៌មាន​បក្ស​កុំ​មុ​យ​នី​ស្ដ​គុយ​បា​ ដែល​លោក​ មាន​ប្រសាសន៍​ដូចនេះ​ថា​ ៖«​ខ្ញុំ​សូម​សម្ដែង​ក្ដី​សង្ឃឹម​យ៉ាង​ស្មោះស្ម័គ្រ​ថា​ ទស្សនកិច្ច​របស់ខ្ញុំ​នៅ​ទី​នេះ​ និង​ប្រែ​ក្លាយជា​ឱកាស​មួយ​ ដើម្បី​បើក​ទំព័រ​ថ្មី​ពី​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​យើង​ទាំង​ពីរ​»​។

​ដំណើរ​ទស្សនកិច្ច​នៃ​ប្រទេស​សេដ្ឋកិច្ច​ មហាអំណាច​ទី​៣​របស់​ពិភពលោក​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ មេដឹកនាំ​ជប៉ុន​រូប​នេះ​បាន​អំពាវនាវ​ ឱ្យ​មានការ​ពិភាក្សា​ដោយ​ចំហ​ ធ្វើ​យ៉ាងណា​អោយ​អ្នក​វិនិយោគទុន​ជប៉ុន​ បាន​មក​ដាក់​ទុន​រកស៊ី​ដោយ​ការ​ប្រកួតប្រជែង​គ្នា​ដោយ​សេរី​។​

​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ លោក​ អា​បេ​ និង​ភរិយា​ ទទួល​បានការ​ស្វាគមន៍​ដោយ​ក្បួន​កងទ័ព​នៅ​ឯ​រាជវាំង​នៅ​ទីក្រុង​ ឡា​ហា​វាន់​ ដែល​នៅ​ទីនោះ​ លោក​ប្រធាន​នា​ធិ​បតី​ Raul​ Castro​ បាន​ចេញ​មក​ស្វាគមន៍​លោក​អា​បេ​ដោយ​ភាព​រីករាយ​ ។​

​សូម​រម្លឹក​ថា​ ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្ដ្រី​ជប៉ុន​ ធ្វើ​ឡើង​បន្ទាប់​ពី​អា​មេ​រិ​ក​ ដែល​ជា​មហាមិត្ត​របស់​ជប៉ុន​ បាន​សម្រេច​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គុយ​បា​ឡើង​វិញ​ដែល​ជា​ផ្នែក​មួយ​ នៃ​ការ​បញ្ចប់​អរិយ​ភាព​ ជាង​៥០​ឆ្នាំ​ រវាង​ប្រទេស​ទាំង​ពីរ​ (​អា​មេ​រិ​ក​ និង​គុយ​បា​)៕​ប្រភព​ CNA

Share

Image
Image
Image