en     km
en     km

USAID​ ចុះ​អនុស្សរណៈ​យោគយល់​ ជាមួយ​កម្ពុជា​ ដើម្បី​ពង្រឹង​វិស័យ​កសិកម្ម​នៅ​កម្ពុជា​

Share

​ភ្នំពេញ៖ ភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍន៍​អន្តរជាតិ​ បាន​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ដែល​ជា​ផ្នែក​មួយ​ពង្រឹង​សហ​ប្រតិបត្តិ​ ទ្វេភាគី​។​ អនុស្សរណៈ​ នេះ​ គឺ​ស្តី​ពី​«​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​»​ ដោយ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​ ២២​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​។​ លោក​ ជួន​ សា​រ៉េ​ត​ រាយការណ៍​៖

 

អនុស្សរណៈ​ នេះ​ គឺ​ស្តី​ពី​«​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​»​
អនុស្សរណៈ​ នេះ​ គឺ​ស្តី​ពី​«​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​»​

​នាយក​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សំរាប់​អភិវឌ្ឍ​អន្តរជាតិ​ លោកស្រី​ Polly​ Dunford​ មាន​ប្រសាសន៍​ថា​ អនុស្សរណៈ​យោគយល់​នេះ​គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​នៅ​លើ​ពិភពលោក​លើ​ផ្នែក​កសិកម្ម​ និង​សន្តិសុខ​ស្បៀង​ ដែល​ភ្នាក់ងារ​ចាប់​ដៃគូ​ សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ជា​ផ្នែក​មួយ​ កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។​

​ព្រឹត្តិបត្រ​ព័ត៌មាន​របស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ សំរាប់​អភិវឌ្ឍ​អន្តរជាតិ​ ប្រចាំ​កម្ពុជា​ដែល​បាន​ចែកចាយ​ក្នុង​កម្មវិធី​នេះ​ បានឱ្យ​ដឹង​ថា​ ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​ គឺ​ដើម្បី​ជំរុញ​នវានុវត្តន៍​វិស័យ​ឯកជន​ ការ​ស្រាវជ្រាវ​ ការ​អប់រំ​ និង​ការ​បណ្តុះបណ្តាល​ កសិកម្ម​។​

អនុស្សរណៈ​ នេះ​ គឺ​ស្តី​ពី​«​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​»​
អនុស្សរណៈ​ នេះ​ គឺ​ស្តី​ពី​«​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​»​

បើ​តាម​ឯកសារ​នេះ​ គឺ​ពង្រឹង​ផង​ដែរ​ចំពោះ​ការ​កសាង​សមត្ថភាព​ វិស័យ​សាធារណៈ​ តាម​រយៈ​ការ​សហការ​ និង​ការ​ចែករំលែក​ចំណេះដឹង​ដោយ​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​នូវ​ សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។​

​នៅ​ខណៈ​នេះ​ដែរ​សាកល​វិទ្យា​ធិ​ការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ លោក​ ង៉ោ​ ប៊ុ​ន​ថា​ន​ បាន​ថ្លែង​នៅ​ក្នុង​សុន្ទរកថា​របស់​លោក​ថា​ អនុស្សា​រណៈ​នេះ​ពិតជា​មាន​អត្ថប្រយោជន៍​ច្រើន​ ដល់​ ការ​ធ្វើ​ទំនាក់ទំនង​ លើ​ វិស័យ​ ស្បៀងអាហារ​ និង​សន្តិសុខ​ស្បៀង​។​

អនុស្សរណៈ​ នេះ​ គឺ​ស្តី​ពី​«​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​»​
អនុស្សរណៈ​ នេះ​ គឺ​ស្តី​ពី​«​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​»​

លោក​ ង៉ោ​ ប៊ុ​ន​ថា​ន​ មាន​ជំនឿ​ថា​ មជ្ឈមណ្ឌល​ដែល​បាន​បង្កើត​ថ្មី​នេះ​នឹង​ផ្តល់​នូវ​ការ​ បណ្តុះបណ្តាល​ និង​គាំទ្រ​ការ​ស្រាវជ្រាវ​ ដល់​អ្នកជំនាញ​កសិកម្ម​កម្ពុជា​ នា​ពេល​អនាគត​ ដែល​ពួក​គេ​ត្រូវការ​ដើម្បី​ទទួល​បាន​ជោគជ័យ​។​

​ជុំវិញ​ការ​បង្កើត​មន្ទីរពិសោធន៍​ថ្មី​នេះ​ ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ លោក​ William​  Heidt​ មាន​ប្រសាសន៍​ថា​ នេះ​ជា​លើក​ទី​មួយ​សម្រាប់​លោក​ ដែល​បាន​មក​ទស្សនៈកិច្ច​មន្ទីរពិសោធន៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម។​

​លោក​ បន្ត​ថា​ដើម្បី​ចូលរួម​ចំណែក​ជួយ​ដល់​វិស័យ​ កសិកម្ម​កម្ពុជា​ ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើ​នោះ​ សហរដ្ឋអាមេរិក​បាន​ផ្តល់​ថវិកា​ចំនួន​ ២,៥​ លាន​ដុល្លារ​អា​មេ​រិ​ក​ មក​ដល់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ ហើយ​ការ​ផ្តល់​ថវិកា​នេះ​ក្នុង​គោលបំណង​ដូច​ជា​៖​

​លោក​ William​  Heidt​ ៖«​ការ​ផ្តល់​ថវិកា​នេះ​មាន​គោលបំណង​សំខាន់ៗ​ដូច​ជា​ ការ​ចុះ​អនុស្សរណៈ​ យោគយល់​គ្នា​រវាង​ កម្ពុជា​ និង​សហរដ្ឋអាមេរិក​ ស្តី​ពី​វិស័យ​កសិកម្ម​ ដើម្បី​ចែករំលែក​ចំណេះដឹង​ដោយ​ផ្តោត​លើ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ទ្បើ​ង​ នូវ​សន្តិសុខ​ស្បៀង​ និង​អាហារូបត្ថម្ភ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ មួយវិញទៀត​គឺ​ចូលរួម​ បណ្តុះបណ្តាល​ធនធានមនុស្ស​ តាម​រយៈ​ការ​បណ្តុះ​សិស្ស​និស្សិត​ ដែល​ពួក​គេ​នឹង​ចុះ​ទៅ​អនុវត្ត​ដោយ​ផ្ទាល់​ជាមួយនឹង​កសិករ​»​។​

​ចំណែក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខា​ប្រមាញ់​ និង​នេសាទ​ លោក​ វេ​ង​ សា​ខុន​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​អ្នក​សារព័ត៌​មាននៅ​ថ្ងៃនេះ​ថា​ ការ​បង្កើត​ឱ្យ​មាន​មន្ទីរពិសោធន៍​ថ្មី​នេះ​មាន​សារៈសំខាន់​ណាស់​សម្រាប់​និស្សិត​។​ លោក​ បន្ត​ថា​ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មានការ​វិវត្តន៍​ រុងរឿង​រហ័ស​នោះ​គឺ​ត្រូវ​ចាប់ផ្តើម​ ពី​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស​ ដើម្បី​ឱ្យ​ពួក​គេ​បាន​យល់​ដឹង​ពី​បញ្ហា​ប្រឈម​ថ្មីៗ​ដើម្បី​រក​វិធី​ទប់ស្កាត់​ នូវ​បញ្ហា​ប្រឈម​ទាំងនោះ​។​

អនុស្សរណៈ​ នេះ​ គឺ​ស្តី​ពី​«​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​»​
អនុស្សរណៈ​ នេះ​ គឺ​ស្តី​ពី​«​ការ​បង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​ កសិកម្ម​និរន្ត​ភាព​ និង​អាហារូបត្ថម្ភ​»​

លោក​ វេ​ង​ សា​ខុន​៖​ «​ការ​ពិសោធន៍​នេះ​គឺ​ផ្សា​ភ្ជាប់​នូវ​កា​រប​ញ្ជូ​ល​បច្ចេកវិទ្យា​ថ្មី​ដែល​ចាំបាច់​ណាស់​ អ្នក​កសិករ​របស់​កម្ពុជា​របស់​យើង​នេះ​ត្រូវ​ទទួល​នូវ​បច្ចេកវិទ្យា​ថ្មី​ ព្រោះ​នៅ​ពិភពលោក​នេះ​ មាន​ប្រទេស​មួយ​ចំនួន​គេ​និយាយ​អំពី​ការ​ធ្វើ​បដិវត្តន៍​វិស័យ​កសិកម្ម​ ធ្វើ​បដិវត្តន៍​វិស័យ​កសិកម្ម​នេះ​ គេ​សំដៅ​ទៅ​លើ​ការ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ថ្មីៗ​ធ្វើ​ម៉េច​ឱ្យ​កសិករ​ហ្នឹង​មាន​ភាព​ងាយស្រួល​ជាង​មុន​ គាត់​មិន​ធុញ​នឹង​ជីវិត​របស់​គាត់​ហើយ​កាត់​បន្ថយ​ការ​ចំណាយ​ពលកម្ម​របស់​គាត់​នៅ​ក្នុង​  វិស័យ​កសិកម្ម​»​។​

​សូម​ជំរាប​ដែរ​ថា​បច្ចុប្បន្ន​មាន​មន្ទីរពិសោធន៍​ នវានុវត្តន៍​ នៃ​កម្មវិធី​សន្តិសុខ​ស្បៀង​សម្រាប់​អនាគត​ចំនួន​ ៦​ ដែល​កំពុង​ធ្វើ​សកម្មភាព​ក្នុង​ប្រទេស​កម្ពុជា​ និង​ធ្វើការ​ក្នុង​តំបន់​នៃ​អានុភាព​ដែល​បាន​កំណត់​ដោយ​ផ្តោត​លើ​ ខ្សែ​សង្វា​ក់​ផលិតកម្ម​ចំបងៗ​ដូច​ជា​៖

​មន្ទីរពិសោធន៍​នវានុវត្តន៍​ប្រពលវប្បកម្ម​ដោយ​និរន្ត​ភាព​ មន្ទីរពិសោធន៍​នវានុវត្តន៍​ អាហារូបត្ថម្ភ​ មន្ទីរពិសោធន៍​នុ​វា​នុ​វត្ត​ន៍​ សាកវប្បកម្ម​ មន្ទីរពិសោធន៍​នវានុវត្តន៍​ វិធានការ​ចម្រុះ​គ្រប់គ្រង​កត្តាចង្រៃ​ មន្ទីរពិសោធន៍​នវានុវត្តន៍​ វារីវប្បកម្ម​ និង​ជលផល​ និង​មន្ទីរពិសោធន៍​នវានុវត្តន៍​ ប្រព័ន្ធ​ផលិតកម្ម​សត្វ​៕

 

Share

Image
Image
Image