en     km
en     km

ការ​វាយប្រហារ​ តាម​អាកាស​ សម្លាប់​បុគ្គលិក​ពេទ្យ​ ៤​ នាក់​នៅ​ប្រទេស​ស៊ី​រី​

Share

​ស៊ី​រី​៖ ក្រុម​គ្រូពេទ្យ​បាន​និយាយ​ថា​ ការ​វាយប្រហារ​ ពី​អាកាស​មួយ​នៅ​ជិត​ទីក្រុង​អា​ឡេ​ប៉ូ​ បាន​សម្លាប់​ទីភ្នាក់ងារ​ បុគ្គលិក​ជំនួយ​វេជ្ជសាស្ត្រ​អន្តរជាតិ​ចំនួន​ ៤​ នាក់​។​

រូបភាពពី BBC
រូបភាពពី BBC

បណ្តាញ​ផ្សាយ​ព័ត៌មាន​ BBC​ ដែល​ស្រង់​ប្រភព​ពី​ អង្គការ​គាំពារ​ សហភាព​ និង​ជំនួយ​សង្គ្រោះ​វេជ្ជសាស្ត្រ​ដែល​មាន​មូលដ្ឋាន​នៅ​ទី​ក្រុងប៉ារីស​ (UOSSM)​ បាន​និយាយ​ថា​ ការ​វាយប្រហារ​តាម​អាកាស​ ការ​សម្លាប់​ក្រុម​គ្រូពេទ្យ​ គឺជា​កំណត់​គោលដៅ​។​

​ក្រុម​ឃ្លាំមើល​សិទ្ធិ​មនុស្ស​បាន​និយាយ​ថា​ យ៉ាងតិច​ណាស់​យុទ្ធ​ជន​ឧទ្ទាម​ប្រាំបួន​នាក់​ត្រូវ​បាន​សម្លាប់​ផង​ដែរ​។​

​ការ​វាយប្រហារ​នេះ​បាន​កើតឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​ ក្បួន​រថយន្ត​ជំនួយ​ត្រូវ​បាន​កំណត់​គោលដៅ​ក្នុង​ការ​វាយប្រហារ​។​

​សហរដ្ឋអាមេរិក​និយាយ​ថា​ ប្រទេស​រុ​ស្ស៊ី​ត្រូវ​តែ​ទទួលខុសត្រូវ​ ចំពោះ​ការ​វាយប្រហារ​កាលពី​ថ្ងៃ​ចន្ទ​ ដោយ​បាន​បំផ្លាញ​រថយន្ត​ធំ​ ២០​ គ្រឿង​,​ បាន​សម្លាប់​ជន​ស៊ី​វិល​ប្រហែល​ ២០​នាក់​ ដោយ​អា​មេ​រិ​កបាន​ហៅ​ការ​វាយ​ប្រា​ហារ​នេះ​ថា​ ឧក្រិដ្ឋកម្ម​សង្គ្រាម​។​

​ប៉ុន្តែ​រុ​ស្ស៊ី​បាន​បដិសេធ​ ថា​យន្តហោះ​ខ្លួន​មិន​បាន​ចូលរួម​ ជាមួយ​យន្តហោះ​របស់​ស៊ី​រី​ នៅ​ក្នុង​ការ​បើក​វាយប្រហារ​នោះ​។​ រុ​ស្ស៊ី​បាន​និយាយ​ថា​ការ​វាយប្រហារ​នេះ​គឺ​ ឧបទ្ទវហេតុ​ត្រូវ​បាន​បាញ់​ចេញពី​ដី​ គឺ​មិនមែន​ជា​ការ​វាយប្រហារ​ ពីលើ​អាកាស​នោះ​ទេ​។​ ប្រភព​ BBC

 

Share

Image
Image
Image