en     km
en     km

លោកស្រី​ ស៊ូ​ជី​៖​ ករណី​ជន​អន្ដោ​ប្រវេ​សន្ត​ រ៉ូ​ហ៊ឹង​យ៉ា​ គឺជា​បញ្ហា​ត្រូវ​ដោះស្រាយ​ដោយ​សន្តិវិធី​

Share

​ភូមា​៖ លោកស្រី​ អង់​ សាន​ស៊ូ​ជី​ ប្រធាន​ក្រុមប្រឹក្សារដ្ឋ​ និង​ជា​រដ្ឋមន្ដ្រី​ការ​បរទេស​ នៃ​ប្រទេស​ភូមា​ ដែល​បាន​ថ្លែង​សុរ​ន្ទ​កថា​ដំបូង​ ទៅ​កាន់​មហាសន្និបាត​ អង្គការសហប្រជាជាតិ​ នៅ​ថ្ងៃ​ពុធ​ ទី​២១​ ខែកញ្ញា​ ម្សិលមិញ​ ដោយ​បញ្ជាក់​ជំហរ​ជា​ថ្មី​ទៀត​ ចំពោះ​ការ​គ្រប់គ្រង​ ជនអន្ដោប្រវេសន៍​ ឬ​គេ​ហៅ​ថា​ជនជាតិ​ដើម​ភាគតិច​ សហគមន៍​រ៉ូ​ហ៊ឹង​យ៉ា​ នៃ​ប្រទេស​បង់​ក្លា​ដេ​ស​។​

លោកស្រី អង់ សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីការបរទេស នៃប្រទេសភូមា ដែលបានថ្លែងសុរន្ទកថាដំបូង ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី២១ ខែកញ្ញា
លោកស្រី អង់ សានស៊ូជី ប្រធានក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្ដីការបរទេស នៃប្រទេសភូមា ដែលបានថ្លែងសុរន្ទកថាដំបូង ទៅកាន់មហាសន្និបាត អង្គការសហប្រជាជាតិ នៅថ្ងៃពុធ ទី២១ ខែកញ្ញា

​លោកស្រី​ អង់​ សាន​ស៊ូ​ជី​ បាន​ថ្លែង​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ពី​សំណាក់​គណប្រតិភូ​ ដែល​បាន​ចូលរួម​មហាសន្និបាត​នេះ​ ខណៈ​លោកស្រី​ថ្លែង​ថា​៖​ «​រដ្ឋាភិបាល​ភូមា​ មិន​បារម្ភ​ខ្លាំង​ពេក​ទេ​ ចំពោះ​ការ​ព្រួយបារម្ភ​ពី​សហគមន៍​អន្ដរជាតិ​ ប៉ុន្ដែ​អ្វី​ដែល​ភូមា​ត្រូវការ​នៅ​ពេល​នេះ​ គឺ​ សុំ​ឱ្យ​សហគមន៍​អន្ដរជាតិ​ យោគយល់​ និង​ចូលរួម​ចំណែក​ចំពោះ​វិបត្តិ​ នៃ​ជនអន្ដោប្រវេសន៍​ដោយ​ន័យ​ស្ថាបនា​ និង​យោគយល់​»។​

​តាមទីភ្នាក់ងារសារព័ត៍មាន Reuters នេះ​ជា​លើក​ដំបូង​ហើយ​ដែល​ជ័យ​លា​ភី​នូ​បែ​ល​សន្ដិភាព​ និង​ជា​ជើងឯក​ខាង​លទ្ធិប្រជាធិបតេយ្យ​ លោកស្រី​ អង់​ សាន​ស៊ូ​ជី​ បាន​បង្ហាញ​វត្ត​មាននៅ​ឯ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧១​ឆ្នាំ​នេះ​ នៅ​ពេល​ដែល​លោកស្រី​ទើបតែ​មានឱកាស​ដឹកនាំ​ ប្រទេស​ភូមា​ បន្ទាប់​ពី​ត្រូវ​បាន​ពួក​យោធា​ ឃុំខ្លួន​ក្នុងផ្ទះ​រយៈពេល​ជិត​២០​ឆ្នាំ​។​

​លោកស្រី​បាន​ថ្លែង​ទៅ​កាន់​មហាសន្និបាត​ដោយ​ទឹកមុខ​រីករាយ​ និង​ប្រើប្រាស់​វោហា​សាស្ដ្រ​ ដ៏​ប៉ិន​ប្រសប់​ ទៅ​កាន់​ប្រតិភូ​ទៀត​ថា​៖«​យើង​បាន​ប្ដេជ្ញា​ថា​ករណី​នេះ​ ត្រូវ​មាន​ដំណោះស្រាយ​ សម​ហេតុ​សម​ផល​ ដែល​ចាំបាច់​ធ្វើ​អោយ​មាន​សន្ដិភាព​ ហើយ​និង​ស្ថេ​រ​ភាព​ និង​ការ​អភិវឌ្ឍន៍​សម្រាប់​សហគមន៍​ទាំងអស់​ ដែល​មាននៅ​ក្នុង​ប្រទេស​របស់​យើង​ តែ​រដ្ឋាភិបាល​យើង​ក៏​ត្រូវ​ពិនិត្យ​ផង​ដែរ​ចំពោះ​ការ​ធ្វើ​អោយ​មាន​ជម្លោះ​កើតឡើង​ ដោយ​យើង​ត្រូវ​ដាក់ចុះ​ នូវ​កម្មវិធី​ដែល​មាន​រយៈពេល​យូរ​ សំដៅ​អោយ​មានការ​យោគយល់​ទុកចិត្ត​គ្នា​ជា​មុន​សិន​»​

​លោកស្រី​បាន​បញ្ជាក់​ទៀត​ថា​ ក្នុង​ន័យ​នេះ​ហើយ​ដែល​ប្រទេស​ភូមា​បង្កើត​គណៈ​ក​ម្មា​ការ​ប្រឹក្សា​សម្រាប់​រដ្ឋ​រ៉ា​ក់​ឃី​ង​ ដោយ​ស្នើ​សុំ​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ កូ​ហ្វី​អាណា​ន​ ជួយ​លើ​កិច្ចការ​នេះ​។​

​សូម​ជម្រាប​ថា​ ជនអន្ដោប្រវេសន៍​រ៉ូ​ហ៊ឹង​យ៉ា​ គឺជា​ផ្នែក​មួយ​នៃ​ជនជាតិ​បង់​ក្លា​ដេ​ស​ ដែល​បាន​ឆ្លង​ចូល​មក​រស់នៅ​ប្រទេស​ភូមា​ តាម​រយៈ​អាណានិគម​អង់គ្លេស​ ហើយ​ក្រោយមក​របប​យោធា​បាន​ដាក់​សហគមន៍​នេះ​ថា​ ជា​ជនអន្ដោប្រវេសន៍​ខុសច្បាប់​ និង​បាន​ចេញ​ច្បាប់​មិន​អោយ​ផ្ដល់​សញ្ជាតិ​ដល់​ជនជាតិ​ទាំងនេះ​ឡើយ​។​

​បច្ចុប្បន្ន​ជនជាតិ​រ៉ូ​ហ៊ឹង​យ៉ា​ មាន​ប្រមាណ​៨០​ម៉ឺន​នាក់​ដែល​រស់នៅ​ក្នុង​រដ្ឋ​រ៉ា​ក់​ឃី​ន​ ភាគ​ខាងលិច​នៃ​ប្រទេស​ភូមា​។​

​កាលពី​ឆ្នាំ​២០១២​ អំពើ​ហិង្សា​លើ​ជាតិ​សាស​នេះ​ បាន​បណ្ដាល​ឱ្យ​ស្លាប់​មនុស្ស​យ៉ាងតិច​២០០​នាក់​៕ប្រភព CNA

Share

Image
Image
Image