en     km
en     km

​លង់ទឹក​ ៤២​នាក់​ ដោយសារ​លិច​ទូក​នៅ​ច្រក​សមុទ្រ​ នៃ​ប្រទេស​អេ​ហ្ស៊ី​ប​

Share

​ពួក​មន្ដ្រី​ឆ្មាំ​សមុទ្រ​ប្រទេស​អេ​ហ្ស៊ី​ប​ ឱ្យ​ដឹង​ថា​ ជនភៀសខ្លួន​យ៉ាងតិច​ ៤២​នាក់​បាន​លង់ទឹក​ ដោយសារ​តែ​ទូក​របស់​ពួក​គេ​ បាន​ក្រឡាប់​លិច​នៅ​ផ្នែក​មួយ​នៃ​សមុទ្រ​ប្រទេស​អេ​ហ្ស៊ី​ប​។​

រូបភាព ពី BBC
រូបភាព ពី BBC

ពួក​មន្ដ្រី​ឆ្មាំ​សមុទ្រ​បន្ដ​ថា​ ទូក​នោះ​បាន​ដឹក​ជនភៀសខ្លួន​ប្រមាណ​ជា​ ៦០០​នាក់​ ដោយ​ពួក​គេ​មក​ពី​ប្រទេស​អេ​ហ្ស៊ី​ប​ ស៊ី​រី​ និង​ប្រទេស​មួយ​ចំនួន​ពី​ប្រទេស​អា​ហ្វ្រិ​ច​ ដោយ​សំដៅ​ទៅ​ទ្វីប​អ៊ឺ​រ៉ុ​ប​។​

​តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ នេះ​ជា​ឧបទ្ទវហេតុ​ ថ្មី​ទៀត​ ដែល​កើត​ឡើងជា​ញឹកញាប់​ ដោយ​សម្លាប់​ជនភៀសខ្លួន​ដែល​ស្វែងរក​សិទ្ធិ​ជ្រកកោន​ ទៅ​ទ្វីប​អ៊ឺ​រ៉ុ​ប​ ប្រមាណ​ជិត​៣​ពាន់​នាក់​។​

​ប្រភព​ដដែល​នេះ​បញ្ជាក់​ថា​ កាលពី​ឆ្នាំ​២០១៥​ ពួក​មន្ដ្រី​ ទូក​ដឹក​អ្នកដំណើរ​ជនភៀសខ្លួន​ ប្រមាណ​ជា​៦​ពាន់​៦​រយ​នាក់​ ក៏​បាន​លិច​នៅ​សមុទ្រ​ មេ​ឌី​ទែ​រ៉ា​ណេ​។​ ប៉ុន្ដែ​ ភាគច្រើន​ត្រូវ​បាន​ជួយ​សង្គ្រោះ​។​

​ពួក​មន្ដ្រី​អ៊ឺ​រ៉ុ​ប​បាន​និយាយ​ថា​ រយៈពេល​មួយ​ខែ​នៃ​ខែសីហា​នេះ​ ជនភៀសខ្លួន​បាន​មក​ដល់​ទ្វីប​ អ៊ឺ​រ៉ុ​ប​ជាង​១​ម៉ឺន​២​ពាន់​នាក់​៕​ប្រភព​ BBC

Share

Image
Image
Image