en     km
en     km

១០​ នាក់​ស្លាប់​ និង​ ៣​ បាត់​ខ្លួន​ក្នុង​គ្រោះ​ទឹកជំនន់​នៅ​ឥណ្ឌូ​នេ​ស៊ី​

Share

​ហ្សា​ការ​តា​ ៖​ មន្ត្រី​ប៉ូលិស​រាយការណ៍​មក​ថា​ យ៉ាងតិច​ណាស់​មនុស្ស​ ១០​ នាក់​បាន​ស្លាប់​នៅ​ក្នុង​គ្រោះ​ទឹកជំនន់​ និង​ការ​បាក់​ស្រុត​ដី​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ នៅ​ថ្ងៃ​ពុធ​ ទី​២១​ កញ្ញា​នេះ​។​ មន្ត្រី​ប៉ូលិស​បន្ត​ថា​ សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​មនុស្ស​ ៣​ នាក់​ផ្សេង​ទៀត​ ដែល​បាន​បាត់​ខ្លួន​ក្នុង​គ្រោះ​មហន្តរាយ​នៅ​លើ​កោះ​ ជ្វា​  (​ Java)​នេះ​។​

រូបភាពពលរដ្ឋរស់នៅលើកោះជ្វា ប្រទេសឥណ្ឌនេស៊ី ក្រោយភ្លៀងធ្លាក់មួយមេធំ។
រូបភាពពលរដ្ឋរស់នៅលើកោះជ្វា ប្រទេសឥណ្ឌនេស៊ី ក្រោយភ្លៀងធ្លាក់មួយមេធំ។

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​ឥ​ណ្ឌ​នេ​ស៊ី​លោក​ ស៊ូ​តូ​ពូ​ល​ ផូ​វ៉ូ​ នូ​រ៉ូ​ហូ​(Sutopo​ Purwo​ Nugroho)​ បាន​និយាយ​នៅ​ក្នុងសេចក្តីថ្លែង ការណ៍​មួយ​ថា​ ភ្លៀង​ធ្លាក់​ខ្លាំង​បាន​បង្ក​ឱ្យ​មាន​គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាងលិច​កោះ​ជ្វា​នៅ​ថ្ងៃ​ពុធ​នេះ​ ដែល​កំពស់​ទឹកបាន​កើនឡើង​យ៉ាង​ឆាប់ រហ័ស​ គឺ​បាន​លិច​ផ្លូវជាតិ​កំពស់​ប្រហែល​ ២​ ម៉ែ​ត​។​

អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ជាតិ​ឥ​ណ្ឌ​នេ​ស៊ី​រូប​នេះ​បន្ត​ថា​ តាម​ទិន្នន័យបឋម​ពី​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​ក្នុងស្រុក​ក្នុងស្រុក​ Garut​ បាន​បង្ហាញ​ថា​៖«​មនុស្ស​ប្រាំបី​នាក់​បាន​ស្លាប់​ និង​មនុស្ស​ម្នាក់​នៅ​តែ​បាត់​ខ្លួន​»​ បន្ទាប់​ពី​ច្រាំង​ទន្លេ​ត្រូវ​បាក់​។​

​ជា​នេះ​ទៀត​ លំនៅ​ដ្ឋា​ន​រាប់​សាមសិប​ខ្នង​ក៏​បាន​រង​ការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុងស្រុក​ចំនួន​បួន​ ហើយ​មនុស្ស​រាប់រយ​នាក់​ត្រូវ​បាន​គេ​បង្ខំ​ឱ្យ​បោះបង់​ចោល​លំនៅ​ដ្ឋា​ន​របស់​ពួក​គេ​ ខណៈ​ដែល​ទឹក​នៅ​តែ​បន្ត​កើនឡើង​ផង​ដែរ​។​

ជម្រក​សង្គ្រោះ​បន្ទាន់​ និង​ជំរុំ​អាហារ​ដ្ឋា​ន​បណ្តោះអាសន្ន​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​ដែល​គ្មាន​ផ្ទះសម្បែង​ដោយ​គ្រោះ​មហន្តរាយ​នេះ​។​
​បញ្ហា​គ្រោះ​ធម្មជាតិ​ ដូច​ជា​ការ​បាក់​ដី​ និង​ទឹកជំនន់​ បាន​ក្លាយជា​រឿង​ធម្មតា​ទៅ​ហើយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ ដែល​ស្ថិត​នៅ​លើ​ប្រជុំ​កោះ​តំបន់​ត្រូ​ពិ​ក​ ដែល​ងាយ​ទៅ​នឹង​គ្រោះ​ដោយ​មហន្តរាយ​ធម្មជាតិ​ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ដូចនេះ​។​

​ទីភ្នាក់ងារ​គ្រោះ​មហន្តរាយ​របស់​ប្រទេស​នេះ​ បាន​ចេញ​ចេញ​សេចក្តី​ព្រមាន​ដល់​ប្រជាជន​ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​គ្រោះ​មហន្តរាយ​នា​រដូវវស្សា​នេះ​ ដែល​បណ្តាល​មក​ពី​បាតុភូត​អាកាសធាតុ​ ឡា​លី​។​

​ក្នុង​ខែមិថុនា​ឆ្នាំ​នេះ​មនុស្ស​ជិត​ ៥០​ នាក់​បាន​ស្លាប់​ បណ្តាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​ហូរ​នាំ​ទឹក​ភក់​និង​ថ្ម​ មក​ចាក់​ក្នុងភូមិ​មួយ​ចំនួន​នៅ​កណ្តាល​កោះ​ជ្វា​ និង​នៅ​ខេត្ត​ផ្សេង​ទៀត​របស់​ឥណ្ឌូ​នេ​ស៊ី​៕​ប្រភព​៖CNA

Share

Image
Image
Image