en     km
en     km

វៀតណាម​ដាក់គុក​សកម្មជន​ដីធ្លី​ចំនួន​ ២០​ខែ​ ពី​បទ​បង្ក​ឱ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​?

Share

​ក្រុង​ហាណូយ​ ៖​ កាលពី​ថ្ងៃ​ទី​ ២០​ កញ្ញា​​ តុលាការ​ក្នុង​ប្រទេស​វៀតណាម​បាន​កាត់ទោស​សកម្មជន​សិទ្ធិ​ដីធ្លី​ម្នាក់​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ ២០​ខែ​ ពី​បទ​បង្ក​ឱ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​។​ មេធាវី​ការពារ​ក្តី​ឱ្យ​សកម្មជន​ដីធ្លី​រូប​នេះ​លើក​ឡើង​ថា​ ការ​សម្រេច​ទោស​ឱ្យ​សកម្មជន​ដីធ្លី​រូប​នេះ​ជាប់​ពន្ធនាគារ​ គឺ​ធ្វើ​ឡើងជា​លើក​ទី​ពីរ​ហើយ​ លើ​ករណី​បទល្មើស​ស្រ​ដៀង​គ្នា​នេះ​។​ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​កំពូលៗ​ក្នុង​ប្រទេស​វៀតណាម​បាន​ហៅ​ការ​សម្រេច​នេះ​ថា​ ជា​ការ​ធ្វើ​ឱ្យ​បញ្ហា​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​នេះ​ធ្លាក់​ចុះ​គួរ​ឱ្យ​ព្រួយបារម្ភ​។​

អ្នកស្រី ថេវ ឈរលើបបានៅកណ្តាល។រូបភាពពីFacebook
អ្នកស្រី ថេវ ឈរលើបបានៅកណ្តាល។រូបភាពពីFacebook

​សកម្មជន​ដីធ្លី​អ្នកស្រី​ កឹង​ ធី​ ថេ​វ​ (Cấn​ Thị​ Thêu)​អាយុ​ ៥៤​ឆ្នាំ​ ត្រូវ​បាន​តុលាការ​ក្នុង​ទីក្រុង​ហាណូយ​បើក​សវនាការ​ជំនុំ​ជំ​រះ​អស់​រយៈពេល​ជាង​ពាក់កណ្ដាល​ថ្ងៃ​។​ អ្នកស្រី​ ថេ​វ​ ត្រូវ​បាន​ចាប់​ឃុំខ្លួន​បណ្តុះ​អាសន្ន​ជាង​ ៣​ ខែ​មក​ហើយ​ បន្ទាប់​ពី​អ្នកស្រី​បាន​ដឹកនាំ​ការ​តវ៉ា​នៅ​ក្រៅ​អាគារ​រដ្ឋាភិបាល​ប្រឆាំង​នឹង​អ្វី​ដែល​អ្នកស្រី​ហៅ​ថា​ ជា​ការ​រឹបអូស​ដីធ្លី​ខុសច្បាប់​។​

​មេធាវី​ការពារ​ក្ដី​ឱ្យ​អ្នកស្រី​ ថេ​វ​ គឺ​លោក​ វ៉ុ​ក​ អាន​ ដូន​(Võ​ An​ Đôn)​ និយាយ​ថា​៖​ «​នេះ​ជា​សាលក្រម​យ៉ាង​អយុត្តិធម៌​បំផុត​ និង​ជា​ការ​សម្រេច​មួយ​ដែល​ផ្តល់​ក្តី​អន្ដរាយ​ផង​ដែរ​»​។​ លោក​បន្ថែម​ថា​ កូនក្តី​លោក​នឹង​ប្តឹង​ឧទ្ធរណ៍​។​

ខណៈ​ដែល​តុលាការ​កំពុង​ដំណើរការ​កាត់សេចក្តី​លើ​ករណី​នេះ​ អ្នកគាំទ្រ​អ្នកស្រី​រាប់​សិប​នាក់​បាន​មក​ឃ្លាំមើល​នៅ​ក្រៅ​បរិវេណ​តុលាការ​ ហើយ​បាន​លើក​បដា​ និង​បាន​ស្រែ​កថា​៖«​កឹង​ ធី​ ថេ​វ​ គឺ​គ្មាន​កំហុស​ទេ​»​ មុន​ពេល​ដែល​ប៉ូ​លី​សបាន​ឃ្វាល​បង្វែរ​ពួក​គេ​ឱ្យ​រង់ចាំ​នៅ​ចំណតរថយន្ត​ក្រុង​មួយ​។​

អ្នកគាំទ្រអ្នកស្រី ថេវ ​ប្រមូលផ្តុំគ្នានៅក្រៅបរិវេណតុលាការ។
អ្នកគាំទ្រអ្នកស្រី ថេវ ​ប្រមូលផ្តុំគ្នានៅក្រៅបរិវេណតុលាការ។

​នៅ​ប្រទេស​វៀតណាម​នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ មានការ​រីក​ចំរើន​ទីផ្សារ​អចលនទ្រព្យ​យ៉ាង​សម្បើម​។​ប្រការ​នេះ​ បង្ក​ឱ្យ​មានការ​តវ៉ា​ពី​សំណាក់​ម្ចាស់​ដី​តូចៗ​មួយ​ចំនួន​ ដែល​រដ្ឋាភិបាល​បាន​បណ្តេញ​ពួក​គេ​ចេញពី​លំនៅ​ស្ថាន​ ក្រោម​ហេតុផល​ថា​តំបន់​នោះ​ស្ថិត​ក្នុង​គម្រោង​ស្ថាបនា​ដើម្បី​អភិវឌ្ឍន៍​ប្រទេស​។​

​ទន្ទឹម​នឹង​នេះ​ មនុស្ស​ជា​ច្រើន​បាន​ត្អូញត្អែរ​ និង​រិះគន់​ចំពោះ​ការ​បណ្តេញចេញ​នេះ​ ដោយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំងនោះ​ បាន​ថ្កោលទោស​ចំពោះ​ការ​បណ្ដេញចេញ​ ថា​បាន​ធ្វើ​ឡើង​ដោយ​ខុសច្បាប់​ ហើយ​ថា​អាជ្ញាធរ​ហាក់​បរាជ័យ​លើ​គោលនយោបាយ​សំណង​សម្រាប់​ពលរដ្ឋ​។​

​ការ​កាត់ទោស​នេះ​ គឺ​ចំ​ពេល​ដែល​កំណត់​ត្រា​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​វៀតណាម​បាន​ក្លាយជា​ចំណុច​ផ្តោត​មួយ​សម្រេច​ប្រទេស​លោក​ខាង លិច​។​ ជាមួយ​គ្នា​នេះ​ បញ្ហា​ការ​ចាប់​ដាក់​ពន្ធនាគារ​ និង​ការ​បំភិតបំភ័យ​សកម្មជន​អ្នក​សរសេរ​ប្លុក​ និង​អ្នកប្រឆាំង​ហាក់​មិន​បាន​បង្ហាញ​សញ្ញា​ណា មួយ​មាន​ភាព​បន្ធូរបន្ថយ​នោះ​ទេ​ បើ​ទោះបីជា​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ក្នុង​ការ​ដាក់​គំនាប​ផ្នែក​សេដ្ឋកិច្ច​ និង​ការទូត​ពី​ប្រទេស​លោក​ខាងលិច​ ពិសេស​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​យ៉ាងណា​ក្តី​។​

អ្នកស្រី កឹង ធី ថេវ (Cấn Thị Thêu)។រូបភាពពីFacebookអ្នកស្រីថេវ
អ្នកស្រី កឹង ធី ថេវ (Cấn Thị Thêu)។រូបភាពពីFacebookអ្នកស្រីថេវ

​អ្នកស្រី​ ថេ​វ​ ត្រូវ​បាន​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​ ១០​ មិថុនា​ ករណី​បង្ក​ឱ្យ​ខូច​សណ្ដាប់ធ្នាប់​សាធារណៈ​។​ កាសែត​ដែល​គ្រប់គ្រង​ដោយ​ប៉ូ​លី​ស​ក្រុង ​ហា ណូយ ​បាន​សរសេរ​ថា​ អ្នកស្រី​បាន​ដឹកនាំ​មនុស្ស​ទៅ​ប្រមូលផ្តុំ​នៅ​ការិយាល័យ​របស់​រដ្ឋ​នៅ​ក្នុង​រដ្ឋធានី​ជា​ច្រើន​ដង​ ហើយ​បាន​លើក​បដា​ច្រូងច្រាង​ និង​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ថែម​ទៀត​ផង​។​

កាលពី​ខែកក្កដា​ឆ្នាំ​ ២០១៥​ អ្នកស្រី​ ថេ​វ​ ត្រូវ​បាន​គេ​ដោះ​លែងឱ្យ​មាន​សេរីភាព​ឡើង​វិញ​ បន្ទាប់​ពី​អ្នកស្រី​បាន​ជាប់​ក្នុង​ពន្ធនាគារ​រយៈពេល​ជាង​ ១៥​ ខែ​ពី​បទ​ប្រឆាំង​មន្ត្រីរាជការ​សាធារណ​ដែល​កំពុង​អនុវត្ត​តាម​កាតព្វកិច្ច​។​ អ្នកស្រី​ធ្លាប់​ផ្សព្វផ្សាយ​ដោយ​បាន​បង្ហោះ​វី​ដេ​អូ​មួយ​នៅ​លើ​ YouTube​ ក្នុង​នោះ​អ្នកស្រី​បាន​និយាយ​ថា​ អ្នក​ត្រូវ​បាន​គេ​ចាប់​ដាក់គុក​សម្រាប់​ការ​តវ៉ា​ប្រឆាំង​នឹង​ការ​រឹបអូស​ដី​ខុសច្បាប់​។​

ប្រជាជន និងមន្រ្តីសិទ្ធិជួបជុំគ្នាលើបបា និងអុជទានដើម្បីបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមជួបភាពអន្ធការ។រូបភាពីReuters
ប្រជាជន និងមន្រ្តីសិទ្ធិមនុស្សជួបជុំគ្នាលើបបា និងអុជទានដើម្បីបញ្ជាក់ថា បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសវៀតណាមជួបភាពអន្ធការ។រូបភាពីReuters

​ក្រុម​អ្នក​សិទ្ធិ​មនុស្ស​ដែល​មា​នទី​តាំងនៅ​ក្រុង​ញូ​វ​យ៉​ក​ បាន​អំពាវនាវ​ឱ្យ​អាជ្ញាធរ​វៀតណាម​ទម្លាក់​ចោលការ​ចោទប្រកាន់​ទាំងអស់​ដែល​ប្រឆាំង​នឹង​អ្នកស្រី​ ថេ​វ​ ហើយ​បន្ត​ធ្វើ​កំណែទម្រង់​ច្បាប់​ឱ្យ​ត្រឹមត្រូវ​ ជំនួស​ការ​ផ្តន្ទាទោស​មនុស្ស​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​ខាតបង់​ពី​ដី​របស់​ពួក​គេ​នោះ​៕​

ប្រភព​៖CNA

Share

Image
Image
Image