en     km
en     km

​សម្តេច​ ហ៊ុន​ សែន​ ៖​ ជប៉ុន​គឺជា​ដៃគូ​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​🔊

Share

ភ្នំពេញ៖ ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​សរសើរ​ប្រទេស​ជប៉ុន​ដែល​តែងតែ​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ តាម​រយៈ​ការ​ផ្តល់​ជំនួយ​ឥត​សំណង​ រួម​ទាំង​ការ​ចូលរួម​កសាង​មន្ទីរពេទ្យ​ ផ្លូវ​ ស្ពាន​ ជាដើម​។​ តាម​រយៈ​សមិទ្ធិ​ផល​នេះ​សម្តេច​ ហ៊ុន​ សែន​ ថា​ ជប៉ុន​ និង​ កម្ពុជា​ពិតជា​ដៃគូ​សំខាន់​ជាមួយ​គ្នា​។​ ការ​ថ្លែង​របស់​សម្តេច​ ហ៊ុន​ សែន​ ដូចនេះ​ធ្វើ​ទ្បើ​ង​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ ក្នុង​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ ។​

 

សម្តេច ហ៊ុន សែន សម្ពោធមន្ទីរពេទ្យសាន់រ៉ាយស៍ជប៉ុន ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សម្តេច ហ៊ុន សែន សម្ពោធមន្ទីរពេទ្យសាន់រ៉ាយស៍ជប៉ុន ស្ថិតនៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

​ស្រប​ពេល​ដែល​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ បាន​ស​ម្ពោ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​នេះ​ សម្តេច​ ហ៊ុន​ សែន​ បាន​ថ្លែង​ថា​កន្លង​មក​រដ្ឋាភិបាល​ និង​ប្រជាជន​ជប៉ុន​ បាន​ផ្តល់​មន្ទីរពេទ្យ​ជា​ច្រើន​រួច​មក​ហើយ​មក​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ តាម​រយៈ​ជំនួយ​ឥត​សំណង​។​ សម្ដេច​បញ្ជាក់​ថា​ ថ្ងៃនេះ​ទៀត​សោត​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​ក៏​បាន​លេច​ចេញ​ជា​រូបរាង​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ស្តង់ដា​ខ្ពស់​ជាទី​ទុកចិត្ត​ផង​ដែរ​។​

​ទាក់ទង​នឹង​ការ​ដាក់​ឱ្យ​ដំណើរការ​មន្ទីរពេទ្យ​ជប៉ុន​នៅ​ថ្ងៃនេះ​ដែរ​ សម្តេច​ ហ៊ុន​ សែន​ ថ្លែង​ថា​ នាយក​រដ្ឋមន្ត្រី​ជប៉ុន​ លោក​ ស៊ី​ន​ហ្សូ​ អា​បេ​ គឺជា​ដៃគូ​មួយ​ដែល​បាន​ធ្វើការ​យ៉ាងច្រើន​រវាង​ជប៉ុន​ និង​ កម្ពុជា​ តាម​រយៈ​ដៃគូ​ជា​យុទ្ធសាស្ត្រ​។​ តាម​រយៈ​ដៃគូរ​ជា​យុទ្ធសាស្ត្រ​នេះ​ សម្តេច​ ហ៊ុន​ សែន​ថា​ កម្ពុជា​ទទួល​បាន​ស​មិ​ ទ្ធិ​ផល​មួយ​ចំនួន​ផង​ដែរ​ដូច​ជា​៖​ «​យើង​បាន​ធ្វើ​កិច្ចការ​ជា​ច្រើន​ហើយ​សមិទ្ធិ​ផល​ក៏​បាន​កើត​ទ្បើ​ង​ច្រើន​ផង​ដែរ​ កាលពី​ឆ្នាំទៅ​ស្ពាន​អ្នក​លឿង​ដែល​យើង​រង់ចាំ​ប៉ុន្មាន​សត្ស​វ​ត្សិ៍​ទៅ​ហើយ​នោះ​បាន​ដាក់​សម្ភោ​ធ​ឱ្យ​ប្រើប្រាស់​នៅ​មុន​ឆ្នាំ​ថ្មី​ដែល​ហៅ​ថា​ ស្ពាន​ត្សឹ​បា​ស្សា​ ជាមួយ​គ្នា​នោះ​ដែរ​ កាលពី​ថ្ងៃ​ទី​០១​ ខែកញ្ញា​ កន្លង​ទៅ​នេះ​ ការ​ហោះហើរ​ត្រង់​រវាង​ទីក្រុង​ តូ​ក្សូ​ណា​រី​តា​ មក​ទីក្រុង​ភ្នំពេញ​របស់​យើង​ ត្រូវ​បាន​ចាប់ផ្តើម​។​ ខ្ញុំ​សូម​យក​ឱកាស​នេះ​ អរគុណ​ពី​ចម្ងាយ​ជូន​ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ ស៊ី​ន​ហ្សូ​ អា​បេ​ ក៏​ដូច​ជា​រដ្ឋាភិបាល​ជប៉ុន​ ដែល​តែងតែ​ផ្តល់​ការ​គាំទ្រ​អភិវឌ្ឍ​មក​ដល់​កម្ពុជា​»​។​

សម្តេច ពិនិត្យមើលគ្រឿងសម្ភារៈក្នុងមន្ទីរពេទ្យ។
សម្តេច ពិនិត្យមើលគ្រឿងសម្ភារៈក្នុងមន្ទីរពេទ្យ។

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ សម្តេច​ ហ៊ុន​ សែន​ សង្ឃឹមថា​ អ្នក​វិនិយោគ​ប្រទេស​ជប៉ុន​នឹង​បន្ត​ចូល​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​ ដើម្បី​ជា​ការ​រួមចំណែក​កិច្ច​សហប្រតិបត្តិការ​រវាង​ជប៉ុន​ និង​កម្ពុជា​ឱ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាមួយ​គ្នា​។​

​ចំណែក​ស្ថាបនិក​ និង​ជាទី​ប្រឹក្សា​មន្ទីរពេទ្យ​សាន់​រ៉ា​យស៍​ លោក​វេជ្ជបណ្ឌិត​ ស៊ី​ហ្គេ​មី​ គី​តា​ហា​រ៉ា​ មាន​ប្រសាសន៍​ថា​ ដោយសារ​សេវា​ថែទាំ​សុខភាព​ នៅ​ប្រទេស​កម្ពុជា​ពេល​នេះ​នៅ​មាន​កម្រិត​ លោក​ក៏​បាន​សម្រេចចិត្ត​ កសាង​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍​នេះ​ទ្បើ​ង​ ដើម្បី​ផ្តល់​សេវា​ថែទាំ​វេជ្ជ សាស្ត្រ​ដែល​មានគុណ​ភាព​ និង​មាន​លក្ខណៈ​សមធម៌​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

លោក​ គី​តា​ហា​រ៉ា​ មាន​ប្រសាសន៍​បន្ត​ថា ​ប្រសិនបើ​មាន​តែ​ប្រជា ពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ​ត្រូវ​បាន​សង្គ្រោះ​ រីឯ​ប្រជាពលរដ្ឋ​ដែល​ខ្វះខាត​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ និង​សង្គ្រោះ​ទេ​នោះ​  ប្រទេស​និង​ពុំ​អាច​មាននូវ​ប្រជាពលរដ្ឋ​ដែល​មាន​ស្មារតី​រួបរួម​ជាតិ​តែ​មួយ​បាន​ទ្បើ​យ​។ ម្យ៉ាងវិញ ទៀត​លោក​ថា​ ប្រសិនបើ​ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ធូរធារ​ តែ​បែរជា​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​ ដើម្បី​ស្វែងរក​សេវា​ថែទាំ​សុខភាព​ដែល​ល្អ​ប្រសើរ​ ប្រទេស​នោះ​នឹង​បាត់បង់​នូវ​ចំណូល​ជាតិ​ដ៏​ច្រើន​។​

ស្ថាបនិក និងជាទីប្រឹក្សាមន្ទីរពេទ្យសាន់រ៉ាយស៍ លោកវេជ្ជបណ្ឌិត ស៊ីហ្គេមី គីតាហារ៉ា ។
ស្ថាបនិក និងជាទីប្រឹក្សាមន្ទីរពេទ្យសាន់រ៉ាយស៍ លោកវេជ្ជបណ្ឌិត ស៊ីហ្គេមី គីតាហារ៉ា ។

​ជុំវិញ​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ជប៉ុន​ ជាមួយ​កម្ពុជា​នេះ​ដែរ​  អ្នក​ស្រាវជ្រាវ​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ លោក​ ទ្បុ​ង​ គឹ​ម​ឃ​ន​ បាន​ផ្តល់​បទ​សម្ភាសន៍​ឱ្យ​វិទ្យុ​ស្ត្រី​នៅ​ថ្ងៃ​ទី​ ២០​ កញ្ញា​នេះ​ ដោយ​លោក​ទទួលស្គាល់​ថា​ ប្រទេស​ជប៉ុន​ពិតជា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​។​ លោក​ ទ្បុ​ង​ គឹ​ម​ឃ​ន​ បន្ត​ថា​ការ​ចូលរួម​ចំណែក​វិនិយោគ​ ឬ​ជំនួយ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា​ បាន​ជួយ​ដល់​ការ​អភិវឌ្ឍ​លើ​ទឹកដី​កម្ពុជា​ដូច​ជា​ ៖«​ទី​០១​ គឺ​ធ្វើ​ឱ្យ​ការ​អ​ភ​វិ​ឌ្ឍ​ន៍​របស់​ប្រទេស​កម្ពុជា​នឹង​ដើរ​ទាន់​បណ្តា​ប្រទេស​រីក​ចំរើន​មួយ​ចំនួន​នៅ​ក្នុង​តំបន់​ មិន​ធ្វើ​ឱ្យ​កម្ពុជា​ហ្នឹង​នៅ​ឆ្ងាយ​ពី​គេ​ពេក​។​ ទី​០២​ ការ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជា​មូលដ្ឋាន​ គឺ​ជួយ​ធ្វើ​ឱ្យ​វិស័យសេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ហ្នឹង​ មានការ​រីក​ចំរើន​លឿន​រហ័ស​ ហើយ​ធ្វើ​ជីវភាព​របស់​ប្រជាពលរដ្ឋ​ហ្នឹង​ មានការ​ធូរ​ស្បោ​យ​មាន​ជីវភាព​ធូរ​ទ្បើ​ង​។​ ទី​០៣​ ការ​ចូលរួម​នេះ​ គឺ​បាន​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​កម្ពុជា​ស្ទុះ​ទ្បើ​ង​ខ្លាំង​សម្រាប់​ការ​អភិវឌ្ឍន៍​ប្រទេស​នៅ​កម្ពុជា​»​។​

​លោក​ ទ្បុ​ង​ គឹ​ម​ឃ​ន​ សង្កត់ធ្ងន់​ថា​ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ​ ឬ​ទទួល​បាន​ជំនួយ​ពី​ប្រទេស​ជប៉ុន​កាន់​ តែ​ច្រើន​ថែម​ទៀត​នោះ​ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវ​ប្រើប្រាស់​ជំនួយ​ប្រកបដោយ​ប្រសិទ្ធភាព​ ដោយ​គ្មាន​អំពើ​ពុក​រលួយ​។​ តាម​លោក​ ឡុ​ង​គឹ​ម​ឃ​ន​ ថា​ ដើម្បី​ទាក់ទាញ​វិនិយោគទុន​គឺ​រដ្ឋាភិបាល​ត្រូវធ្វើ​កំណែទម្រង់​ទៅ​លើ​វិស័យ​ច្បាប់​ មាន​ន័យ​ថា​ធ្វើ​យ៉ាងណា​កុំឱ្យ​អ្នក​វិនិយោគទុន​ ចំណាយ​លុយ​ទឹកតែ​មិន​ស្របច្បាប់​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ត្រឹមត្រូវ​។​  

មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ Sunrise Japan Hospital” នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
មន្ទីរពេទ្យជប៉ុនសាន់រ៉ាយស៍ Sunrise Japan Hospital” នៅខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

​សូម​ជម្រាប​ថា​ ជប៉ុន​ គឺជា​ប្រទេស​ហត្ថលេខី​មួយ​ដ៏​សំខាន់​នៃ​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស​ ២៣ ​តុលា​ ១៩៩១​ ដោយ​បាន​ចូលរួម​ចំណែក​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ ហើយ​ជា​ប្រទេស​ឈានមុខ​គេ​មួយ​ដែរ​ ក្នុង​ចំណោម​ប្រទេស​ជា​ច្រើន​ទៀត​ ក្នុង​ការ​ផ្ដល់​ឥត​សំណង​រាប់រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​ឱ្យ​កម្ពុជា​ ៕​

Share

Image
Image
Image