en     km
en     km

“​ផ្លូវ​ទៅ​ស្រុក​”​ គម្រោង​ថ្មី​របស់​ Sabay​ ចេញដំណើរ​ថ្ងៃនេះ​

Share

គម្រោង​ថ្មី​ស្វែងរក​ព័ត៌មាន​ថ្មីៗ​ប្លែកៗ​ និង​បង្ហាញ​ពី​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​នៅ​តាម​តំបន់​គោលដៅ​សំខាន់ៗ​ទូ​ទាំង​២៥​ខេត្ត​-​ក្រុង​ មានឈ្មោះ​ថា​ ”​ផ្លូវ​ទៅ​ស្រុក​”​ របស់​ក្រុមការងារ​ Sabay​ ចេញដំណើរ​ថ្ងៃនេះ​ហើយ​។​

sabay1
“​ផ្លូវ​ទៅ​ស្រុក​”​ ជា​អ្វី​?​ ជា​ឈ្មោះ​គម្រោង​មួយ​ដែល​ Sabay​ នឹង​ផ្ដើម​យុទ្ធនាការ​ជា​កញ្ចប់​រយៈពេល​៣​ខែ​ ចាប់ពី​ថ្ងៃ​ទី​២០​ កញ្ញា​២០១៦​នេះ​តទៅ​ ហើយ​ដំណើរ​គាស់កកាយ​ព័ត៌មាន​ជា​កញ្ចប់​ទូ​ទាំង​ប្រទេស​បែងចែក​ជា​ ៤​តំបន់​ផ្សេង​គ្នា​។​ គោលដៅ​ចាប់ផ្ដើម​ "​ផ្លូវ​ទៅ​ស្រុក​"​ នឹង​ចេញដំណើរ​ពី​ភ្នំពេញ​ទៅ​កាន់​បណ្ដា​ ខេត្ត​នានា​ នៃ​ទិសនិរតី​ ដោយ​រាប់​ចាប់ពី​ខេត្តតាកែវ​ ឆ្ពោះទៅ​ កំពត​ កែប​ ព្រះ​សីហ​នុ​ កោះកុង​ និង​ កំពង់ស្ពឺ​។​ "​ផ្លូវ​ទៅ​ស្រុក​"​ នឹង​ចំណាយពេល​ប្រមាណ​ ៣​ស​ប្ដា​ហ៍​ដើម្បី​ពាំនាំ​នូវ​ដំណឹង​ប្លែកៗ​ ពី​តំបន់​ទី​១​ ដូច​បាន​រៀបរាប់​ខាងលើ​។​ គោលដៅ​ទី​២​ ទី​៣​ និង​ ចុង​ក្រោយ​ នឹង​ធ្វើ​បន្ត​រហូត​ចុងឆ្នាំ​ ២០១៦​នេះ​។​

​ក្រៅពី​រំលឹក​អនុស្សាវរីយ៍​ដែល​អ្នក​ធ្លាប់​មាន​មិន​អាច​បំភ្លេច​បាន​នៅ​ស្រុក​កំណើត​ "​ផ្លូវ​ទៅ​ស្រុក​"​ នឹង​ចេញផ្សាយ​ព័ត៌មាន​ជា​ច្រើន​ពី​ខេត្ត​/​ក្រុង​នីមួយៗ​ជុំវិញ​៖​
•​​ សក្ដានុពល​សេដ្ឋកិច្ច​
•​ ជីវិត​រស់នៅ​ប្រចាំ​ថ្ងៃ​
•​ ​ម្ហូបអាហារ​/​ភេសជ្ជៈ​ល្បីៗ​ប្រចាំ​តំបន់​
•​ &​សិល្បៈ​កម្សាន្ត​ចម្រុះ​
•​ តំបន់​កម្សាន្ត​សម្បូរ​បែប​
•​ ​អបិយ​ជំនឿ​ប្លែកៗ​
•​ ប្រពៃណី​កាលពី​បរម​បុរាណ​ និង​
•​ ​ការ​ពិត​ជាក់ស្ដែង​ជា​ច្រើន​ទៀត​។​

​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ដឹង​ទាំងនេះ​ មាន​តែ​នៅ​Sabay​ ប៉ុណ្ណោះ​។​ សូមកុំ​ខកខាន​ក្នុង​ការ​ទទួល​បាន​ដំណឹង​ ឬ​ចំណេះដឹង​ប្លែកៗ​ ពី​តំបន់​នានា​របស់​កម្ពុជា​តាម​រយៈ​៖

-​news.sabay.com.kh​ (http://news.sabay.com.kh/article/tag/road-home)​ ឬ​
-Facebook​ Page​ Sabay​ News​ (https://www.facebook.com/SabayNewsOfficial/?fref=ts)

​ចូលរួម​ជាមួយ​យើង​  ដើម្បី​លើកកម្ពស់​វិស័យ​ទេសចរណ៍​ ឬ​រឿងរ៉ាវ​ប្លែកៗ​ នៅ​ជិត​លោក​អ្នក​បំផុត​ ដើម្បី​បង្អួត​ទៅ​កាន់​ទេសចរ​ជាតិ​ និង​អន្តរជាតិ​។​ មាន​អ្វី​ចង់​ចែករំលែក​ ឬ​ សំណួរ​ សូម​ទាក់ទង​៖​
-010​ 702​ 777
-015​ 373​ 673

Share

Image
Image
Image