en     km
en     km

កូនស្រី​មហាសេដ្ឋី​ជនជាតិ​អង់គ្លេស​ត្រូវ​បាញ់​សម្លាប់​ក្នុង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​នៅ​ហ្វី​លី​ពី​ន​

Share

​ហ្វី​លី​ពី​ន​៖​ ប្រភព​ពី​មន្ត្រី​ប៉ូ​លី​ស​និយាយ​ថា​ កូនស្រី​របស់​មហាសេដ្ឋី​ជំនួញ​ជនជាតិ​អង់គ្លេស​ម្នាក់​ ត្រូវ​បាន​គេ​បាញ់​ស្លាប់​នៅ​ក្នុង​ទីក្រុង​ម៉ានីល​ ជាទី​កន្លែង​ដែល​អាជ្ញាធរ​កំពុង​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ថ្នាំ​ញៀន​ដោយ​បាញ់​សម្លាប់​។​

ឧក្រិដ្ឋជន ម៉ារី អូរ៉ូរ៉ាម៉ូយនីហាន ។រូបភាពពីBBC
ឧក្រិដ្ឋជន ម៉ារី អូរ៉ូរ៉ាម៉ូយនីហាន ។រូបភាពពីBBC

​សាកសព​របស់​កញ្ញា​ ម៉ា​រី​ អូ​រ៉ូ​រ៉ា​ម៉ូយ​នី​ហាន​ (Maria​ Aurora​ Moynihan)​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​នៅ​លើ​ចិញ្ចើម​ផ្លូវ​កាលពី​ថ្ងៃ​ទី​ ១០​ ខែកញ្ញា​។

​លោក​ អូ​តូ​នី​ម៉ូយ​នី​ហាន​ (Anthony​ Moynihan)​ មហាសេដ្ឋី​ជំនួញ​ជនជាតិ​អង់គ្លេស​ និង​ត្រូវជា​ឪពុក​នាង​ ម៉ា​រី​ អូ​រ៉ូ​រ៉ា​ម៉ូយ​នី​ហាន​ ត្រូវ​បាន​គេ​ដឹង​ថា​ មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​រត់ពន្ធ​គ្រឿងញៀន​ ការ​លួច​បន្លំ​ និង​អំពើ​ពេស្យាចារ​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​។​

​លោក​អធិការ​  ទី​តូ​ ចាយ​គូ​ដេ​ន​ (Tito​ Jay​ Cuden)​ បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP​ ថា​៖«​មាន​សាក្សី​បាន​ប្រាប់​យើង​ថា​ ពួក​គេ​បានលឺ​សំឡេង​កាំភ្លើង​បាញ់​ជាប់ៗ​គ្នា​ជា​ច្រើន​គ្រាប់​កាំ​ ហើយ​បន្ទាប់​មក​គេ​បានឃើញ​រថយន្ត​មួយ​គ្រឿង​បើក​ចេញពី​តំបន់​នោះ​»​។​

តែ​យ៉ាងណា​អាជ្ញាធរ​បាន​និយាយ​ថា​ គេ​បាន​រក​ឃើញ​កញ្ចប់​ថ្នាំ​ញៀន​ប្រភេទ​ហ្វេ​តា​មីន​នៅ​ជាប់​ជាមួយនឹង​រាង​កាយ​របស់​នាង​៕​ប្រភព​៖BBC

Share

Image
Image
Image