en     km
en     km

សម្តេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ក្រសួងសុខាភិបាល​ ទប់ស្កាត់​ ជំងឺ​ហ្សី​កា​ កុំឱ្យ​ចូល​កម្ពុជា​

Share

ភ្នំពេញ៖ នាយក​រដ្ឋមន្ត្រី​កម្ពុជា​សម្តេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ និង​គ្រប់​ផ្នែក​នៃ​សុខាភិបាល​ ត្រូវ​ចូលរួម​ទប់ស្កាត់​ ជំងឺឆ្លង​ហ្សី​កា​ កុំឱ្យ​ចូល​មក​ប្រទេស​កម្ពុជា​ ខណៈ​ដែល​ជ​ងឺ​ឆ្លង​នេះ​កំពុង​តែ​រីក​រាលដាល​ នៅ​តាម​បណ្តា​ប្រទេស​ជិតខាង​របស់​កម្ពុជា​។​

នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន
នាយករដ្ឋមន្រ្តីកម្ពុជាសម្តេច ហ៊ុន សែន

ការ​ថ្លែង​របស់​ សម្តេច​ ហ៊ុន​ សែន​ ដូចនេះ​ធ្វើ​ទ្បើ​ង​ នៅ​ក្នុង​ពិធី​សម្ពោធ​ ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​មន្ទីរពេទ្យ​ជប៉ុន​ សាន់​រ៉ា​យស៍​ រាជធានី​ភ្នំពេញ​ នា​ព្រឹក​ថ្ងៃ​ទី​ ២០​ ខែកញ្ញា​ ឆ្នាំ​២០១៦​នេះ​ ។​

​សម្តេច​ ហ៊ុន​ សែន​ មាន​ប្រសាសន៍​ថា​ ការ​បង្កើត​មន្ទីរពេទ្យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ពិតជា​មាន​សារៈសំខាន់​ណាស់​ ក្នុង​ការ​ចូលរួម​ចំណែក​ ដើម្បី​គាំពារ​ ទៅ​ដល់​សុខមាលភាព​ របស់​ប្រជាជន​។​

​ទន្ទឹម​នឹង​ការ​ថ្លែង​របស់​សម្តេច​ ហ៊ុន​ សែន​ ដូចនេះ​ សម្ដេច​បាន​សម្តែង​ការ​ព្រួយបារម្ភ​ ពី​ការ​ ឆ្លង​ជំងឺ​ហ្សី​កា​ ដែល​កំពុង​តែ​រីក​រាលដាល​ នៅ​តាម​បណ្តា​ប្រទេស​ជិតខាង​ កម្ពុជា​ ហើយ​បញ្ហា​នេះ​សម្តេច​ ហ៊ុន​ សែន​ អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ ជា​ពិសេស​ក្រសួងសុខាភិបាល​ ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​កុំឱ្យ​ ជំងឺ​ហ្សី​កា​ ឆ្លង​ចូល​ទឹកដី​កម្ពុជា​។​

​សម្តេច​ ហ៊ុន​ សែន​ ស្នើ​ឱ្យ​ក្រសួងសុខាភិបាល​ ត្រូវ​ត្រួតពិនិត្យ​ឱ្យ​បាន​តឹង​រឹង​ ចំពោះ​ការ​រីក​រាលដាល​ជំងឺឆ្លង​នេះ​ ជា​ពិសេស​ ប្រជាពលរដ្ឋ​ ត្រូវ​យកចិត្ត​ដាក់​ការពារ​ អនាម័យ​ នៅ​ពេល​ឆ្លង​ទៅ​តាម​បណ្តា​ប្រទេស​នីមួយៗ​ផង​ដែរ​។​

​សូម​ជំរាប​ថា​ ហ្សី​កា​ ជា​ប្រភេទ​ជម្ងឺឆ្លង​ម្យ៉ាងដែ​លវា​រីក​រាលដាល​ពី​ទ្វីបអាមេរិក​ទ្បា​ទី​ន​ រហូត​មក​ដល់​ប្រ​ទេ​សិង្ហ​បុរី​ នឹង​ប្រទេស​ថៃ​ជាដើម​៕

Share

Image
Image
Image