en     km
en     km

កូរ៉េ​ខាងជើង​ធ្វើតេស្ត​គ្រាប់​រ៉ុក្កែត​ថ្មី​សម្រេច​បាន​ដោយ​ជោគជ័យ​នៅ​ថ្ងៃនេះ​

Share

​ក្រុង​សេ​អ៊ូ​ល​៖​ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បានឱ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ ទី​១៩​ កញ្ញា​នេះ​ថា​ ប្រទេស​កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ត​គ្រាប់​រ៉ុក្កែត​មួយ​គ្រាប់​ដែល​មាន​ថាមពល​ខ្លាំងក្លា​បាន​ដោយ​ជោគជ័យ​។​ ការ​ធ្វើតេស្ត​គ្រាប់​រ៉ុក្កែត​ដែល​បាញ់​ចេញពី​ដី​ថ្មី​នេះ​ គឺជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍ​ដែល​អាច​ជំរុញ​ឱ្យ​មានកម្ម​វិធី​អាវុធ​កាន់តែ​ច្រើន​របស់​ក្រុង​ព្យុ​ង​យ៉ាង​។

សកម្មភាពចុះពិនិត្យការបាញ់គ្រាប់រ៉ុក្កែតរបស់លោក គីម ជុងអ៊ុន  នៅថ្ងៃទី២០កញ្ញានេះ។រូបភាពពីAFP
សកម្មភាពចុះពិនិត្យការបាញ់គ្រាប់រ៉ុក្កែតរបស់លោក គីម ជុងអ៊ុន នៅថ្ងៃទី២០កញ្ញានេះ។រូបភាពពីAFP

​ទីភ្នាក់ងារ​ព័ត៌មាន​ KCNA​ រាយការណ៍​មក​ថា​ សមត្ថភាព​នៃ​ម៉ាស៊ីន​ដែល​ភ្ជាប់​ទៅ​នឹង​គ្រាប់​រ៉ុក្កែត​នេះ​នឹង​ជូនដំណឹង​ផ្តល់​ឱ្យ​ប្រទេស​កូរ៉េ​ខាងជើង​អាច​មាន​សមត្ថភាព​ធ្វើការ​បាន​យ៉ាង​សកម្ម​ និង​អាច​ផ្ទុក​គ្រប់គ្រាន់​សម្រាប់​ដំណើរការ​ប្រភេទ​ផ្សេង​គ្នា​នៃ​ផ្កាយ​រណប​ រួម​បញ្ចូល​ទាំង​ផ្កាយ​រណប​សង្កេត​មើល​ផែនដី​ដែល​នៅ​ក្នុង​កម្រិត​ពិភពលោក​ផង​ដែរ​។​

​ការ​ធ្វើតេស្ត​គ្រាប់​រ៉ុក្កែត​នេះ​ ធ្វើ​ឡើង​ចំ​ពេល​ដែល​មានការ​ថ្កោលទោស​ជាស​កល​នៃ​ការ​សាកល្បង​នុយក្លេអ៊ែរ​លើក​ទី​ប្រាំ​របស់​កូរ៉េ​ខាងជើង​ក្នុង​ខែ​នេះ​ ហើយ​សហរដ្ឋអាមេរិក​ ជប៉ុន​ និង​កូរ៉េ​ខាងត្បូង​ បាន​អំពាវនាវ​នៅ​ស​ប្តា​ហ៍​នេះ​ ឱ្យ​មានការ​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​ទៅ​លើ​ក្រុង​ព្យុ​ង​យ៉ាង​ លើ​ការ​មិន​គោរព​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ដែល​ធ្លាប់​បាន​ហាមឃាត់​កម្មវិធី​នុយក្លេអ៊ែរ​នេះ​។​

កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ត​អាវុធ​នុយក្លេអ៊ែរ​ និង​មី​ស៊ី​ល​ឆ្លង​ទ្វីប​ផ្លោង​ក្នុង​កម្រិត​មួយ​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុងឆ្នាំនេះ​ ក្រោម​ការ​ដឹកនាំ​របស់​លោក​ គី​ម​ ជុង​អ៊ុ​ន​  រួម​បញ្ចូល​ទាំង​ការ​បាញ់​បង្ហោះ​ផ្កាយ​រណប​កាលពី​ខែកុម្ភៈ​ ដែល​ត្រូវ​បាន​គេ​មើលឃើញ​ជា​ទូទៅ​ថា​ ជា​ការ​ធ្វើតេស្ត​បច្ចេកវិទ្យា​កាំ​ជ្រួញ​ឆ្លង​ទ្វីប​ក្នុង​វង់​ប្រតិបត្តិការ​រយៈពេល​វែង​៕​ប្រភព​៖CNA

Share

Image
Image
Image