en     km
en     km

តុលាការ​ ផ្តន្ទាទោស​ស្ត្រី​បឹង​កក់​៤​នាក់​ ដាក់​ពន្ធ​ធា​គារ​៦​ខែ​ ក្នុង​សំណំុរឿង​ចាស់​ ឆ្នាំ​២០១១

Share

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​សម្រេច​កាត់ទោស​ស្ត្រី​បឹង​កក់​៤​នាក់​ឲ្យ​ជាប់គុក​ ៦​ខែ​ ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ​ និង​បទ​ចោទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​ដោយ​ទុក​ពេល​ឲ្យ​សហគមន៍​ស្ត្រី​បឹង​កក់​មាន​រយៈ​ ១​ខែ​ ដើម្បី​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​ជំទាស់​។​

ប្រជាពលរដ្ឋ សហគមន៍បឹងកក់ជាច្រើននាក់ បាន មកប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខតុលាការ
ប្រជាពលរដ្ឋ សហគមន៍បឹងកក់ជាច្រើននាក់ បាន មកប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខតុលាការ

​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ និង​ស្ត្រី​សហគមន៍​ យល់​ថា​ ការ​ឃុំខ្លួន​ស្ត្រី​បឹង​កក់​ក្នុង​សំណុំរឿង​ចាស់​ កាលពី​ ៥​ឆ្នាំ​ គឺជា​រឿង​ចម្លែក​ ហើយ​ ជា​សញ្ញា​នៃ​ការ​បង្ក្រាប​ យុទ្ធនាការ​ថ្ងៃ​ចន្ទ​ព​ណ៍​ខ្មៅ​។​ លោក​ ធូ​ វិ​រៈ​ រាយការណ៍​៖

 

​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​សម្រេច​ផ្តន្ទាទោស​ ស្ត្រី​បឹង​កក់​ទាំង​ ៤​រូប​នេះ​ ឲ្យ​ជាប់​ពន្ធនាគារ​ សហគមន៍​បឹង​កក់​ជា​ច្រើន​នាក់​ដែល​ បាន​ មក​ប្រមូលផ្ដុំ​គ្នា​នៅ​ខាង​មុខ​តុលាការ​ បាន​ស្រែកយំ​រិះគន់​សេចក្តីសម្រេច​របស់​តុលាការ​ ថា​ជា​រឿង​អយុត្តិធម៌​។​

​អ្នកស្រី​ គង់​ ច​ន្ថា​ ស្ត្រី​សហគមន៍​ ម្នាក់​ក្នុង​ចំណោម​ ៣​នាក់​ផ្សេង​ទៀត​ ត្រូវ​បាន​តុលាការ​កាត់ទោស​ជាប់គុក​ដែរ​នោះ​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា​ អ្នកស្រី​នឹង​ប្តឹង​ទៅ​សាលាឧទ្ធរណ៍​បន្ត​ទៀត​ ដើម្បី​ជំទាស់​ទៅ​នឹង​សេចក្តីសម្រេច​របស់​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​ជាមួយ​គ្នា​នេះ​ អ្នកស្រី​ បូ​វ​ សោភា​ តំណាង​សហគមន៍​បឹង​កក់​ ម្នាក់​ទៀត​ បាន​សម្តែង​ការ​ខកចិត្ត​ចំពោះ​ ការ​សម្រេច​របស់​ តុលាការ​ កាត់ទោស​ស្ត្រី​សហគមន៍​បឹង​កក់​ ដោយ​អយុត្តិធម៌​។​ អ្នកស្រី​ថា​ ការ​ចាប់​ឃុំខ្លួន​តំណាង​សហគមន៍​បឹង​កក់​ អ្នក​ស្ត្រី​ ទេព​ វ​ន្នី​ និង​តំណាង​សហគមន៍​ ៣​នាក់​ទៀត​ឲ្យ​ជាប់ពន្ធ​ធា​គារ​ គឺជា​ការ​បំបិទ​សំឡេង​ប្រជាពលរដ្ឋ​ មិន​ឲ្យ​មាន​យុទ្ធនាការ​ថ្ងៃ​ចន្ទ​ពណ៌​ខ្មៅ​ ដើម្បី​ទាមទារ​ឲ្យ​ដោះ​លែង​មន្ត្រី​អង្គការ​សមាគម​ អា​ដ​ហុ​ក​ និង​មន្ត្រី​គ​.​ជ​.​ប​ រួម​ទាំង​ទាមទារ​ឲ្យ​ស្វែងរក​យុត្តិធម៌​ក្នុង​ឃាតកម្ម​បាញ់​សម្លាប់​លោក​បណ្ឌិត​ កែម​ ឡី​។​

​អ្នកស្រី​ ប៊ូ​វ​ សោភា​៖«​ការ​ដាក់​អ្នកស្រី​ ទេព​ វ​ន្នី​ ក្នុង​ពន្ធ​ធា​គារ​នេះ​ គ្មាន​ចំណេញ​ដល់​រដ្ឋាភិបាល​ មិន​មាន​ចំណេញ​អ្វី​ទៅ​ដល់​មុខមាត់​ របស់​ប្រទេស​កម្ពុជា​ទេ​ មាន​តែ​ខាតបង់​ ដូច្នេះ​សូម​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី​ គិត​សារ​ឡើង​វិញ​អនុសាសន៍​ ដែល​គាត់​បាន​និយាយ​ហើយ​ អ​ញ្ចឹ​ង​គួរតែ​គាត់​ចាត់ចែង​មើល​មន្ត្រី​ថ្នាក់​ក្រោម​កំពុង​តែ​មើលងាយ​ និង​ប្រមាថ​»​។​

​ចំណែក​មន្ត្រី​អង្គការ​សង្គម​ស៊ី​វិល​ឃ្លាំមើល​ បញ្ហា​សិទ្ធិ​មនុស្ស​ លោក​ អ៊ំ​ សំអាត់​ ក៏​យល់​ឃើញ​ដូច​អ្នកស្រី​ ប៊ូ​វ​ សុភា​ ដែរ​។​

​លោក​ អ៊ំ​ សំអាត់​៖«​ដូច​ជា​អត់​ចម្លែក​យូរ​ទៅ​មិន​ចម្លែក​ ដោយ​រឿង​បឹង​កក់​ គ្រប់​រឿង​ទាំងអស់​គ្មាន​រឿង​ណាមួយ​ដែល​ត្រូវ​បាន​លើកលែង​ចោទប្រកាន់​ បទល្មើស​ណាមួយ​ទេ​គឺ​គេ​ត្រូវ​តែ​ដាក់​ទាំងអស់​ គឺថា​ អាច​ព្យួរ​ឬ​ កាត់ទោស​ ក្នុង​រឿង​នេះ​ប្រ​សិន​នៅ​ពេល​សាលក្រម​ស្ថាពរ​ គាត់​និង​ត្រ​វ​អាច​ចាប់ខ្លួន​ បើ​សាលក្រម​មិន​ទាន់​ស្ថា​ព័រ​ មិន​អាច​ចាប់ខ្លួន​គាត់​បាន​ទេ​ អ​ញ្ចឹ​ង​ករណី​នេះ​គេ​ដាក់​ គំនៀប​ ហើយ​ដាក់​គំនៀប​ទៀត​ ដើម្បី​រារាំង​នៅ​ការ​ចូលរួម​តវ៉ា​ ឬក៍​ការ​ទាមទារ​ផ្សេងៗ​របស់​អ្នក​បឹង​កក់​»​។​

ប្រជាពលរដ្ឋ សហគមន៍បឹងកក់ជាច្រើននាក់ បាន មកប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខតុលាការ
ប្រជាពលរដ្ឋ សហគមន៍បឹងកក់ជាច្រើននាក់ បាន មកប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខតុលាការ

យ៉ាងណា​ក៏​ដោយ​ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​ លោក​ លី​ សុ​ផា​ណា​ បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​បណ្តាញ​សង្គម​តេ​ឡេ​ក្រាម​ ថា​ ការ​សម្រេច​ផ្តន្ទាទោស​ លើ​ជនជាប់ចោទ​ឈ្មោះ​ ទេព​ វ​ន្នី​  បូ​ ឆវី​ ហេង​ មុំ​ និង​ គង់​ ច​ន្ថា​ ដាក់​ពន្ធនាគារ​ ៦​ខែ​ ពី​បទ​ប្រមាថ​អ្នករាជការ​សាធារណៈ​ និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ​ មាន​ស្ថាន​ទម្ងន់ទោស​គឺ​ស្រប​តាម​មាត្រា​ ៥០២​ និង​មាត្រា​ ៥០៤​ នៃ​ក្រមព្រហ្មទណ្ឌ​ ដែល​ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​ ២៨​ វិច្ឆិកា​ ២០១១​។​

​តែ​នៅ​ពេល​ លឺ​ថា​ សាលក្រម​ បាន​ផ្ដន្ទាទោស​ តំណាង​របស់​ខ្លួន​ស្ត្រី​ ជា​ច្រើន​នាក់​ មក​ប្រមូល​ ផ្ដុំ​គ្នា​ នៅ​ខាង​មុខ​តុលាការ​ បាន​សន្យា​ ធ្វើ​តវ៉ា​ដូចនេះ​ នៅ​ពេល​ដែល​ចាំបាច់​ ដើម្បី​ ឱ្យ​សាលា​ ឧទ្ធរណ៍​ ទម្លាក់​បទ​ចោទ​ ប្រឆាំង​តំណាង​របស់​ ពួក​គេ​៕

Share

Image
Image
Image