en     km
en     km

អា​មេ​រិ​ក​ទទូច​ឱ្យ​កូរ៉េ​ខាងជើង​បង្កក​កម្មវិធី​នុយក្លេអ៊ែរ​សិន​ ដើម្បី​បើក​កិច្ចចរចា​

Share

​ញូ​វ​យ៉​ក​៖​ រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក​ ច​ន​ ឃ៊ែ​រី​(John​ Kerry)​ កាលពី​ថ្ងៃអាទិត្យ​ទី​១៨​ កញ្ញា​ បាន​ជំរុញ​ឱ្យ​កូរ៉េ​ខាងជើង​បង្កក​កម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន​ជា​ជំហាន​ដំបូង​ ដើម្បី​ឆ្ពោះទៅ​ចាប់ផ្តើម​ការ​ចរចា​ឱ្យ​ប្រាកដប្រជា​ជាមួយនឹង​សហរដ្ឋអាមេរិក​ និង​ពិភពលោក​ទាំងមូល​ ពី​អនាគត​របស់​ប្រទេស​ឯកោ​មួយ​នេះ​។

ទូរទស្សន៍កូរ៉េខាងត្បូងបង្ហាញការបាញ់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនាពេលកន្លងមក។
ទូរទស្សន៍កូរ៉េខាងត្បូងបង្ហាញការបាញ់សាកល្បងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនាពេលកន្លងមក។

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​ជាមួយ​រដ្ឋមន្ត្រី​ការ​បរទេស​ជប៉ុន​ និង​ កូរ៉េ​ខាងត្បូង​ លោក​ ឃ៊ែ​រី​ និយាយ​ថា​ សហរដ្ឋអាមេរិក​នៅ​តែ​មានការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ខ្លាំង​ ដើម្បី​ការពារ​ជាតិ​ទៅ​វិញ​ទៅ​មក​ទប់ទល់​ការ​បង្កហេតុ​ត្រឡប់​មក​វិញ​ពី​ប្រទេស​កូរ៉េ​ខាងជើង​។​

​លោក​ ឃ៊ែ​រី​ និយាយ​ថា​ សហរដ្ឋអាមេរិក​បាន​ត្រៀមខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើការ​កិច្ចចរចា​ជាមួយ​ទីក្រុង​ព្យុ​ង​យ៉ាង​ ជុំវិញ​កិច្ច​ពិភាក្សា​សន្តិភាព​នៅ​លើ​ឧបទ្វីប​កូរ៉េ​ និង​ដើម្បី​បញ្ចប់​ភាព​ឯកោ​របស់​កូរ៉េ​ខាងជើង​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ប្រទេស​នេះ​ឡើង​វិញ​ ប្រសិនបើ​ប្រទេស​កូរ៉េ​ខាងជើង​យល់​ស្រប​ទៅ​នឹង​ការ​ដក​អាវុធ​នុយក្លេអ៊ែរ​។​

​លោក​ Kerry​ និយាយ​ថា​៖«​តម្រូវការ​ជា​បន្ទាន់​សម្រាប់​ពួក​គេ​ គឺ​ការ​បង្កក​អាវុធ​នុយក្លេអ៊ែរ​ដែល​ជា​អ្វី​ដែល​ពួក​គេ​មាន​ ហើយ​យល់ព្រម​ដើម្បី​បង្កក​អាវុធ​នុយក្លេអ៊ែរ​ និង​មិន​ចូលរួម​ក្នុង​សកម្មភាព​បង្កហេតុ​ណាមួយ​បន្ថែម​ទៀត​ និង​មិន​ចូលរួម​នៅ​ក្នុង​ការ​ធ្វើតេស្ត​មី​ស៊ី​ល​ទៀត​ឡើយ​។​ ក្នុង​គោលបំណង​របស់​យើង​ គឺ​ដើម្បី​នាំ​យក​មក​នូវ​បណ្តា​ប្រទេស​រួម​គ្នា​ និង​ដើម្បី​ចាប់ផ្តើម​ចរចា​យ៉ាង​ប្រាកដប្រជា​អំពី​ការ​នា​ពេល​អនាគត​»​។​

​ក្នុង​ខែ​នេះ​ កូរ៉េ​ខាងជើង​បាន​ធ្វើតេស្ត​នុយក្លេអ៊ែរ​លើក​ទី​ប្រាំ​ និង​ជា​ការ​ធ្វើតេស្ត​ធំ​បំផុត​របស់​ខ្លួន​ ដែល​ទ​ង្វើ​នៃ​ការ​បាញ់​មី​ស៊ី​ល​នេះ​ បាន​រំលោភ​លើ​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ ដែល​បាន​រារាំង​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ​ និង​បច្ចេកវិទ្យា​មី​ស៊ី​ល​របស់​ក្រុង​ព្យុ​ង​យ៉ាង​។​

​ប្រទេស​ចិន​ ដែល​ជា​សម្ព័ន្ធមិត្ត​របស់​ទីក្រុង​ព្យុ​ង​យ៉ាង​ កំពុង​ត្រូវ​បាន​គេ​ជំរុញ​ឱ្យ​មានការ​ចាប់ផ្តើម​កិច្ច​ពិភាក្សា​ប្រាំមួយ​ភាគី​ឡើង​វិញ​ ស្តី​ពី​កម្មវិធី​នុយក្លេអ៊ែរ​កូរ៉េ​ខាងជើង​ ដែល​នឹង​មានការ​ចូលរួម​ពី​សហរដ្ឋអាមេរិក​,​ ជប៉ុន​,​ រុ​ស្ស៊ី​ និង​ប្រទេស​កូរ៉េ​ខាងត្បូង​៕​ប្រភព​៖CNA

Share

Image
Image
Image