en     km
en     km

លិច​ទូក​មួយ​គ្រឿង​ នៅ​ថៃ​បណ្ដាល​ឱ្យ​មនុស្ស​១៣​នាក់​ស្លាប់

Share

ថៃ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​នៃ​ប្រទេស​ថៃ​បានឱ្យ​ដឹង​ថា​ទូក​មួយ​គ្រឿង​ បាន​ក្រឡាប់​លិច​ ខណៈ​ដែល​កំពុង​ឆ្លងកាត់​ទន្លេ​ចៅ​ប្រា​យ៉ា​ ដោយ​បណ្ដាល​អោយ​មនុស្ស​យ៉ាងតិច​ណាស់​១៣​នាក់​ បាន​ស្លាប់​។

thai-boat
តាម​បណ្ដាញ​ផ្សាយ​ព័ត៌មាន​ BBC​ ទូក​នោះ​បាន​ក្រឡាប់​ដោយសារ​បាន​បុក​នឹង​ សរសរ​ស្ពាន​ ហើយ​បាន​ជួប​ឧបទ្ទវ​ហេតុនេះ​ កាលពី​ថ្ងៃអាទិត្យ​ ទី​១៨​កញ្ញា​ ម្សិលមិញ​។​

​តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ ទូក​នោះ​ដឹក​អ្នកដំណើរ​ជាង​១០០​នាក់​ ហើយ​ភាគច្រើន​ ប្រជាពលរដ្ឋ​កាន់សាសនា​មូ​ស្លី​ម​ នៅ​ពេល​ពួក​គេ​ជិះទូក​នេះ​ដើម្បី​ទៅ​ចូលរួម​ពិធី​សាសនា​      មួយ​។​

​ជាមួយ​គ្នា​នេះ​ សេចក្ដីរាយការណ៍​បញ្ជាក់​ថា​ មនុស្ស​ជាង​៣០​នាក់​បាន​រង​របួស​ និង​បាត់​ ខ្លួន​។​ អ្នក​ធ្វើ​ដំណើរ​ចេញពី​ក្រុង​អយុធ្យា​ ទៅ​ Nonthaburi​ ដែល​នៅ​ជាយ​ទីក្រុង​បាងកក​៕ ​ប្រភព​:BBC​

Share

Image
Image
Image