en     km
en     km

ក្រុមប្រឹក្សាសន្ដិសុខ​អង្គការសហប្រជាជាតិ​ នឹង​បើក​កិច្ចប្រជុំ​ពី​បញ្ហាការ​វាយប្រហារ​នៅ​ស៊ី​រី​

Share

UN៖​ មន្ត្រី​ការទូត​បានឱ្យ​ដឹង​ថា​ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​នឹង​ធ្វើការ​ពិគ្រោះ​យោបល់​ជា​បន្ទាន់​កាលពី​ថ្ងៃ​សៅរ៍​ទី​១៧​ កញ្ញា​  បន្ទាប់​ពី​អា​មេ​រិ​កបាន​ដឹកនាំ​ធ្វើការ​វាយប្រហារ​តាម​អាកាស​លើ​ទីតាំង​យោធា​នៅ​ស៊ី​រី​។​

ពួកISជិះល្បាតនៅDeir Ezzor ប្រទេសស៊ីរី។រូបភាពពីCNA
ពួកISជិះល្បាតនៅDeir Ezzor ប្រទេសស៊ីរី។រូបភាពពីCNA

​អ្នកនាំពាក្យ​ក្រសួងការបរទេស​រុ​ស្ស៊ី​អ្នកស្រី​ ម៉ា​រី​ ហ្សា​ការ៉ូ​វ៉ា​(Maria​ Zakharova)​ បាន​និយាយ​នៅ​ក្រុង​ម៉ូ​ស្គូ​ថា​៖«​យើង​ទាមទារ​ឱ្យ​មានការ​ពន្យល់​ពេញលេញ​ និង​លម្អិត​ពី​ក្រុង​វ៉ា​ស៊ី​ន​តោន​ ហើយ​កិច្ចប្រជុំ​នេះ​ត្រូវ​តែ​ធ្វើ​ឡើង​មុន​ពេល​ដែល​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​»​។​

​អ្នកស្រី​ ហ្សា​ការ៉ូ​វ៉ា​ បន្ត​ថា​ ប្រទេស​រុ​ស្ស៊ី​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ព្រោះ​ការ​វាយប្រហារ​របស់​អា​មេ​រិ​ក​កំពុង​សំដៅ​ដោយ​ផ្ទាល់​លើ​កងទ័ព​ស៊ី​រី​ ដែល​បាន​ប្រយុទ្ធ​ប្រឆាំង​កងកម្លាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​មយ៉ាង​ជាប់លាប់​។​

សេចក្តីថ្លែងការណ៍​របស់​យោធា​រុ​ស្ស៊ី​បាន​និយាយ​ថា​ គ្រាប់បែក​នេះ​បាន​វាយប្រហារ​មក​លើ​ទីតាំង​កងទ័ព​មួយ​នៅ​ភាគ​ខាងកើត​ ជិត​តំបន់​របស់​ពួក​សកម្មប្រយុទ្ធ​IS​ នៃ​ខេត្ត​ Deir​ Ezzor​ ។​

យោង​តាម​មន្ត្រី​រុ​ស្ស៊ី​ និង​ក្រុម​សង្កេតការណ៍​ស៊ី​រី​បានឱ្យ​ថា​ យ៉ាងតិច​ណាស់​មាន​ទាហាន​ ៦២​ នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយប្រហារ​នេះ​៕​ប្រភព​៖CNA

Share

Image
Image
Image