en     km
en     km

ផ្ទុះ​គ្រាប់បែក​មួយ​គ្រាប់​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​យប់​នៅ​ក្រុង​ញូ​វ​យ៉​ក​

Share

ក្រុង​ញូ​វ​យ៉​ក៖ ទីភ្នាក់ងារ​ព័ត៌មាន​រ៉​យ​ទ័​រ​បាន​រាយការណ៍​មក​ថា​ មានការ​បំផ្ទុះ​គ្រាប់បែក​មួយ​យ៉ាង​រញ្ជួយ​ក្រុង​ឆេ​ល​ស៊ី​(Chelsea)​ កាលពី​យប់​ថ្ងៃ​សៅរ៍​ទី​១៧​កញ្ញា​ នៅ​តំបន់​ Manhattan​។​ ហេតុការណ៍​នេះ​ បាន​ជំរុញ​ឱ្យ​នគរបាល​ក្រុង​ញូ​វ​យ៉​ក​ និង​បុគ្គលិក​ពន្លត់​អគ្គិភ័យ​មក​ធ្វើ​អន្តរា​គម​នៅ​ទី​កើតហេតុ​នោះ​។​

ទីកើតហេតុនៅតំបន់ឆេលស៊ី។រូបភាពពីCNA
ទីកើតហេតុនៅតំបន់ឆេលស៊ី។រូបភាពពីCNA

​យ៉ាងតិច​ណាស់​មាន​មនុស្ស​បី​នាក់​ ត្រូវ​បាន​គេ​ឃើញ​ថា​បាន​នាំ​យក​ចេញពី​កន្លែង​កើតហេតុ​នៃ​ការ​បំផ្ទុះ​បញ្ជូន​ចូល​ក្នុង​រថយន្ត​សង្គ្រោះ​បន្ទន់​ ប៉ុន្តែ​ពួក​គេ​ទាំង​បី​នាក់​នោះ​ នៅ​មិនដឹង​ថា​រង​របួស​ធ្ងន់ធ្ងរ​យ៉ាងណា​នោះ​ទេ​។​

​នៅ​មុន​ពេល​កើតហេតុ​ សាក្សី​បានឃើញ​រថយន្ត​មួយ​គ្រឿង​បើកបរ​ចូល​តំបន់​នោះ​ រួច​ក៏​បាន​បើក​បង្អួច​រថយន្ត​ ហើយ​ផ្លុំ​ចោល​របស់​ម្យ៉ាង​មក​ក្រៅ​៕​ប្រភព​៖CNA​

Share

Image
Image
Image