en     km
en     km

ហ្វី​លី​ពី​ន​៖​ ពួក​សកម្មប្រយុទ្ធ​ Abu​ Sayyaf​ ដោះ​លែង​ចំណាប់ខ្មាំង​ជនជាតិ​ន័​រវេ​សម្នាក់​

Share

ភ្នំពេញ៖ ​មន្ត្រី​ប៉ូ​លី​ស​និយាយ​ថា​ ពួក​សកម្មប្រយុទ្ធ​អ៊ី​ស្លា​ម​នៅ​ក្នុង​ប្រទេស​ហ្វី​លី​ពី​ន​បាន​ដោះ​លែង​បុរស​ជនជាតិ​ន័​រវេ​ស​មួយ​រូប​ ដែល​ពួក​នេះ​បាន​ចាប់​ជា​ចំណាប់ខ្មាំង​។

 រូបជនជាតិកាណាដាពីរនាក់ដែលក្រុមចោរចាប់ជំរិតបានសម្លាប់ដោយកាត់ក្បាលនាពេលកន្លងមក។រូបភាពពីReuters
រូបជនជាតិកាណាដាពីរនាក់ដែលក្រុមចោរចាប់ជំរិតបានសម្លាប់ដោយកាត់ក្បាលនាពេលកន្លងមក។រូបភាពពីReuters

​ក្រុម​ជី​ហា​ដ​ អា​បុល​ សៃ​យ៉ា​ស​(Abu​ Sayyaf)​ បាន​ដោះ​លែង​ចំណាប់ខ្មាំង​ម្នាក់​ឈ្មោះ​ថា​ Kjartan​ Sekkingstad​ នៅ​ភាគ​ខាងត្បូង​ខេត្ត​ ស៊ូ​លូ​ កាល ពី​ថ្ងៃ​សៅរ៍​ទី​១៧​កញ្ញា​។​

​បើ​តាម​សេចក្តីរាយការណ៍​មក​ថា​ គេ​នៅ​មិន​ទាន់​ដឹង​ពី​តម្លៃ​នៃ​ការ​ដោះ​ដូរ​ដែល​ត្រូវ​បង់​ឱ្យ​ពួក​ក្រុម​ចោរ​ចាប់ជំរិត​នៅឡើយ​នៅទេ​។​

ក្រុម​ចោរ​ចាប់ជំរិត​ចំនួន​បួន​ក្រុម​ បាន​ក្តោប​យក​រមណីយដ្ឋាន​មួយ​កន្លែង​រយៈពេល​ជាង​ ១​ ឆ្នាំ​មក​ហើយ​។​ កាលពី​ខែមិថុនា​ ស្ត្រី​ជនជាតិ​ហ្វី​លី​ពី​ន​ត្រូវ​បាន​ដោះ​លែង​ពី​ការ​ចាប់ជំរិត​នៅ​ក្នុង​រមណីយដ្ឋាន​នោះ​។​

ក្រុម​ Abu​ Sayyaf​ កំពុង​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​ទទួល​បាន​រដ្ឋ​អ៊ី​ស្លា​ម​ឯករាជ្យ​មួយ​នៅ​ហ្វី​លី​ពី​ន​។​

លោក​ សេក​ គី​ន​ស្ទាក​(Sekkingstad)​ ត្រូវ​បាន​ដោះ​លែង​នៅ​ក្នុង​ទីក្រុង​នៃ​ Patikul​ នៅ​លើ​កោះ​ Jolo​ ។​ គាត់​ត្រូវ​បាន​គេ​ប្រគល់​ទៅ​ឱ្យ​ពួក​ឧទ្ទាម​នៃ​ក្រុម​រណសិរ្ស​រំដោះជាតិ​ Moro​ ដែល​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​ជាមួយ​រដ្ឋាភិបាល​នា​ពេល​កន្លង​ទៅ​។​

ប្រធានាធិបតី​ហ្វី​លី​ពី​ន​លោក​ Rodrigo​ Duterte​ បាន​ស្នើ​ឡើង​កាល​ខែសីហា​ ដោយ​លោក​ថា​ លោក​បាន​បង់ថ្លៃ​លោះ​ដែល​មាន​ទំហំ​ទឹក​ប្រាប់​ធំ​មួយ​រួច​ហើយ​ ប៉ុន្តែ​ថា​ក្រុម​ជី​ហា​ដ​នៅ​តែ​មិន​ព្រម​ដោះ​លែង​លោក​ Sekkingstad​ ដ​ដែរ​។​

​យ៉ាងណា​ពួក​កងទ័ព​បាន​និយាយ​កាលពី​ថ្ងៃ​សៅរ៍​ថា​ លោក​ Sekkingstad​ បាន​ត្រូវ​បាន​ដោះ​លែង​ដោយសារ​តែ​ការ​វាយប្រហារ​ពី​សំណាក់​ពួក​សកម្មប្រយុទ្ធ​ទៅ​វិញ​នោះ​ទេ​។​

​កាលពី​ខែមេសា​ពួក​សកម្មប្រយុទ្ធ​ដែល​ជា​ក្រុម​ចោរ​ចាប់ជំរិត​នេះ​ បាន​សម្លាប់​ដោយ​កាត់​ក្បាល​ជនជាតិ​កា​ណា​ដា​លោក​ John​ Ridsdel​ នៅ​ក្រុង​ Robert​ បន្ទាប់​ពី​កាលកំណត់​នៃ​ការ​លោះ​បាន​ផុតកំណត់​មួ​យស​ប្តា​ហ៍​៕​ប្រភព​៖BBC

Share

Image
Image
Image