en     km
en     km

ជប៉ុន​៖​ ក្រុមហ៊ុន​រថភ្លើង​ JR​ East​ ចេញ​មុខ​សូមទោស​ដែល​អ្នកបើកបរ​ខ្លួន​ជុះនោម​លើ​ផ្លូវដែក​

Share

​ក្រុង​តូ​ក្យូ​៖​ ប្រតិបត្តិ​ករ​រថភ្លើង​ក្រុមហ៊ុន​ JR​ East​ ក្នុង​ប្រទេស​ជប៉ុន​ បាន​ចេញ​មុខ​សូម​អភ័យទោស​ក្រោយ​ពី​អ្នកបើកបរ​រថភ្លើង​ម្នាក់​បាន​នោម​នៅ​លើ​ផ្លូវដែក​ ខណៈ​ដែល​កំពុង​បំពេញ​កាតព្វកិច្ច​ ដោយសារ​តែ​អ្នកបើកបរ​រូប​នោះ​ មិន​ចង់​ចំណាយពេល​ទៅ​បង្គន់​ព្រោះ​មមាញឹក​ក្នុង​ការ​ផ្តល់​សេវា​ជូន​ពលរដ្ឋ​។​ នេះ​បើ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​សៅរ៍​ ទី​១៧​ កញ្ញា​នេះ​។​

រថភ្លើងរបស់ក្រុមហ៊ុន JR East ។រូបភាពពីAFP
រថភ្លើងរបស់ក្រុមហ៊ុន JR East ។រូបភាពពីAFP

​ប្រតិបត្តិ​ករ​រថភ្លើង​ក្រុមហ៊ុន​ JR​ East​ លោក​ Asahi​ Shimbun​ បាន​ប្រាប់​ទូរទស្សន៍​ NHK​ ឱ្យ​ដឹង​ថា​ អ្នកបើកបរ​រូប​នោះ​មាន​អាយុ​ ៥០​ ឆ្នាំ​។​ កាលពី​ថ្ងៃ​ច័ន្ទ​គាត់​មាន​អារម្មណ៍​ថា​ឈឺ​បត់ជើងតូច​យ៉ាង​ខ្លាំង​ ខណៈ​រថភ្លើង​ដែល​គាត់​បញ្ជា​បាន​ឈប់​នៅ​ស្ថានីយ​សាគូ​រ៉ា​ក្នុងស្រុក​ Chiba​ ភាគ​អាគ្នេយ៍​នៃ​ទីក្រុង​តូ​ក្យូ​។​ អ្នកបើកបរ​រូប​នោះ​ក៏​សម្រេចចិត្ត​បើកទ្វារ​រថភ្លើង​ឈរ​នោម​ពីលើ​រថភ្លើង​តែ​ម្តង​ ព្រោះ​គាត់​មិន​ចង់​ពន្យា​ពេល​ដោយ​ចូល​ទៅ​បន្ទប់ទឹក​។​

​ក្រុមហ៊ុន​បាន​ទទួល​សេចក្តីរាយការណ៍​ករណី​នេះ​ ពី​សាក្សី​ម្នាក់​ដែល​បានឃើញ​ផ្ទាល់​ភ្នែក​ ហើយ​សាក្សី​រូប​នោះ​ក៏​បាន​ណែនាំ​អ្នកបើកបរ​ឱ្យទៅ​បន្ទប់ទឹក​ បើសិន​ចាំបាច់​។​ ទូរទស្សន៍​ NHK​ បាន​រាយការណ៍​ ដោយ​មិន​បាន​បញ្ជាក់​ថា​ តើ​អ្នកបើកបរ​រូប​នោះ​នឹង​ត្រូវ​បាន​ដាក់​ពិន័យ​យ៉ាងណា​នោះ​ទេ​។​

​តំណាង​ក្រុមហ៊ុន​នេះ​បានឱ្យ​ដឹង​ យោង​តាម​ទូរទស្សន៍​ NHK​ ថា​៖«​យើង​សុំ​ទោស​យ៉ាង​ខ្លាំង​ចំពោះ​ការ​ផ្តល់​ការ​មិន​ទុកចិត្ត​ ដល់​អតិថិជន​របស់​យើង​»​ ។​ លោក​បន្ត​ថា​ «​ករណី​នេះ​ យើង​នឹង​ផ្តល់​ការ​ណែនាំ​ដោយ​ហ្មត់ចត់​ដល់​អ្នកបើកបរ​រូប​នោះ​ និង​មិន​ឱ្យ​មាន​ឧប្បត្តិហេតុ​ស្រ​ដៀង​គ្នា​នេះ​កើត​ឡើងជា​ថ្មី​នោះ​ទេ​»៕​ប្រភព​ពី​CNA

Share

Image
Image
Image