en     km
en     km

សម្តេច​ ហ៊ុន​ សែន​៖​ ការ​បញ្ចេញ​ថវិកា​២០​លាន​ដុល្លារ​ដើម្បី​គាំទ្រ​តម្លៃ​ស្រូវ​

Share

ភ្នំពេញ៖ ​រដ្ឋាភិបាល​នឹង​បញ្ចេញ​ថវិកា​យ៉ាងតិច​២០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ធ្វើ​ទុន​ផ្នែក​ផ្សេង​ទៀត​ គាំទ្រ​លើ​តម្លៃ​ស្រូវ​នៅ​កម្ពុជា​។​នេះ​បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ របស់​សម្តេច​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ១៦​ កញ្ញា​ ឆ្នាំ​២០១៦​នេះ​។​

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។
នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន។

ក្នុង​ហ្វេ​ស​ប៊ុ​ក​នេះ​ សម្ដេច​បាន​បញ្ជាក់​ដូច្នេះ​ថា​៖​ «​រយៈពេល​កន្លង​ទៅ​នេះ​តម្លៃ​ស្រូវ​និង​កសិផល​ របស់​ប្រជាពលរដ្ឋ​មិន​ថា​តែ​នៅ​កម្ពុជា​ទេ​ គឺ​នៅ​ប្រទេស​ដទៃ​ក៏​មានការ​ធ្លាក់​ចុះ​ផង​ដែរ​ ហើយ​ជា​ពិសេស​ មួយ​រយៈពេល​ចុង​ក្រោយ​នេះ​គឺ​តម្លៃ​ស្រូវ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​»​។​

​សម្ដេច​ប្រមុខ​រដ្ឋាភិបាល​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​កំពុង​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​និង​បាន​បញ្ជា​ទៅ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​ស្ថាប័ន​ពាក់​ព័​ន្ឋ​ ដែល​បាន​រៀបចំ​ការ​ប្រជុំ​ឱ្យ​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​ជា​បន្ទាន់​។​

​តាម​ហ្វេ​ស​ប៊ុ​ក​ រាជរដ្ឋាភិបាល​បាន​រក​ឃើញ​នូវ​វិធានការ​ចាំបាច់​មួយ​ចំនួន​ ដើម្បី​ដាក់​ចេញ​ជួយ​អន្តរាគមន៍​លើ​ តម្លៃ​ស្រូវ​របស់​កសិករ​ដែល​ក្នុង​នោះ​រួម​ទាំង​ការ​បញ្ចេញ​ថវិកា​យ៉ាងតិច​២០​លាន​ដុល្លារ​អា​មេ​រិ​ក​ ដើម្បី​ចូលរួម​ជា​ទុន​នៃ​ផ្នែក​ផ្សេង​ទៀត​ដើម្បី​គាំទ្រ​លើ​តម្លៃ​ស្រូវ​៕​

Share

Image
Image
Image