en     km
en     km

​កោះ​តៃវ៉ាន់​៖​ តៃ​កុង​ឡានក្រុង​ធ្វើ​អត្តឃាត​ខ្លួនឯង​ បណ្តាល​ឱ្យ​អ្នកដំណើរ​ ២៦​នាក់​ស្លាប់​ជាមួយ​

Share

កោះតៃវ៉ាន់៖ ​ក្រុម​អ្នកស៊ើប​អង្កេត​បញ្ជាក់​ថា​ តៃ​កុង​ឡានក្រុង​ម្នាក់​បាន​ធ្វើ​អត្តឃាត​ខ្លួនឯង​ពេល​កំពុង​បើកបរ​ដឹក​អ្នកដំណើរ​លើ​រថយន្ត​ ដែល​ហេតុការណ៍​នេះ​ បាន​បណ្តាល​ឱ្យ​អ្នក​ជិះ​លើ​រថយន្តក្រុង​ស្លាប់​ ២៦​នាក់​នៅ​ថ្ងៃ​ទី​ ១០​ ខែកក្កដា​នេះ​ នៅ​កោះ​តៃវ៉ាន់​។​

រថយន្តក្រុងដែលដឹកភ្ញៀវទេសចរណ៍ចិនត្រូវបានផ្ទុះឆេះ។រូបភាពពីBBC
រថយន្តក្រុងដែលដឹកភ្ញៀវទេសចរណ៍ចិនត្រូវបានផ្ទុះឆេះ។រូបភាពពីBBC

​ក្រុម​មន្ត្រី​ប៉ូ​លី​ស​ជឿជាក់​ថា​ ហេតុការណ៍​ដែល​បណ្តាល​ឱ្យ​អ្នក​ទេសចរណ៍​ជនជាតិ​២៦​នាក់​ស្លាប់​បាត់បង់​ជីវិត​នេះ​ កើតឡើង​ដោយសារ​បញ្ហា​គ្រឿង​ម៉ាស៊ីនរថយន្ត​។​

​ប៉ុន្តែ​ការ​ស៊ើបអង្កេត​ដាច់​ដោយឡែក​មួយ​បង្ហាញ​ថា​ អ្នកបើកបរ​ឈ្មោះ​ ស៊ូ​ មីង​ចែ​ន​(Su​ Ming-cheng)​ អាច​ស្រវឹងស្រា​ ឬ​ក៏​អាច​ជា​ការ​រៀបចំ​ផែនការ​ធ្វើ​អត្តឃាត​ខ្លួនឯង​។​

​ហេតុការណ៍​នេះ​ បាន​ជំរុញ​ឱ្យ​មេដឹកនាំ​ទីក្រុង​ប៉េ​កាំ​ង​ទាមទារ​ឱ្យ​កោះ​តៃវ៉ាន់​ បន្ថែម​ការ​យកចិត្តទុកដាក់​ថែម​ទៀត​ ដើម្បី​ធានា​ឱ្យ​បាន​នូវ​សុវត្ថិភាព​នៃ​ភ្ញៀវ​ទេសចរ​ចិនដីគោក​៕​ប្រភព​៖BBC

Share

Image
Image
Image