en     km
en     km

​លទ្ធផល​បាក់​ឌុ​ប​៖​ បេក្ខជន​ជាប់​និទ្ទេស​ A​ ចំនួន​ ៤០៥​នាក់​ ទូ​ទាំង​ប្រទេស​

Share

ភ្នំពេញ៖ ​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ ឬ​ប្រឡង​បាក់​ឌុ​ប​ឆ្នាំ​នេះ​ បេក្ខជន​ប្រឡង​ជាប់​និទ្ទេស​ A​ មាន​ចំនួន​ ៤០៥​នាក់​ និទ្ទេស​ B​ ចំនួន​ ២​ ៨០១​នាក់​ និទ្ទេស​ C​ ចំនួន​ ៥​ ៥៩៥​ នាក់​ និទ្ទេស​ D​ ចំនួន​ ៨​ ៨៣៥​ នាក់​និង​ និទ្ទេស​ E​ មាន​ចំនួន​ ៣៨​ ១១៧​ នាក់​ ស្មើ​និង​ ៦២.១៨​ ភាគរយ​នៃ​ចំនួន​សិស្ស​ប្រឡង​ជាប់​នៅ​ឆ្នាំ​ ២០១៦​នេះ​។​

) ថ្ងៃប្រឡងទី ២ សិស្សានុសិស្សកំពុងធ្វើវិញ្ញាសាទី៣ គណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥
) ថ្ងៃប្រឡងទី ២ សិស្សានុសិស្សកំពុងធ្វើវិញ្ញាសាទី៣ គណិតវិទ្យា សម្រាប់ថ្នាក់វិទ្យាសាស្ត្រនៅរសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥

​យោង​តាម​សេចក្តី​ប្រកាស់​ព័ត៌មាន​តាម​រយៈ​គេហទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​ ១០​ កញ្ញា​នេះ​ថា​ សិស្ស​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញវិជ្ជា​ ឬ​បាក់​ឌុ​ប​ នៅ​ឆ្នាំ​សិក្សា​ ២០១៦​នេះ​ សិស្ស​ដែល​បាន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ​ពិត​ មាន​ចំនួន​ ៣៨​ ៤១៥​នាក់​ ស្មើ​និង​ប្រមាណ​ ៥៧,២៨%​។​

ចំណែក​ បេក្ខជន​ប្រឡង​ជាប់​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​ មាន​ចំនួន​ ១៧​ ៣៣៨​នាក់​ ស្មើ​និង​ប្រមាណ​ ៧៦,៧៥%​ នៃ​បេក្ខជន​សរុប​ចំនួន​ ៥៥​ ៧៥៣​នាក់​ ស្មើ​និង​ ៦២,១៨%​ នៃ​បេក្ខជន​ដែល​មាន​វត្តមាន​ចំនួន​ ៨៩​ ៦៦១​នាក់​ ។​
​បេក្ខជន​ទទួល​បាន​និទ្ទេស​ A​ ចំនួន​ ៤០៥​ នាក់​ មក​ពី​៖

​រាជធានី​ភ្នំពេញ​ មាន​ចំនួន​ ១៨៣​ នាក់​
​សៀមរាប​ មាន​ចំនួន​ ៣៦​ នាក់​
​បាត់ដំបង​ មាន​ចំនួន​ ៣៤​ នាក់​
​កណ្តាល​ មាន​ចំនួន​ ២៩​ នាក់​
​កំពង់ចាម​ មាន​ចំនួន​ ២០​ នាក់​
​បន្ទាយ​មាន​ជ័យ​ មាន​ចំនួន​ ១៦​ នាក់​
​ព្រៃវែង​ មាន​ចំនួន​ ១៤​ នាក់​
​កំពត​ មាន​ចំនួន​ ១១​ នាក់​
​ត្បូងឃ្មុំ​ មាន​ចំនួន​ ១១​ នាក់​
​តាកែវ​ មាន​ចំនួន​ ១១​ នាក់​
​កំពង់ធំ​ មាន​ចំនួន​ ១០​ នាក់​
​ក្រចេះ​ មាន​ចំនួន​ ០៩​ នាក់​
​កំពង់ឆ្នាំង​ មាន​ចំនួន​ ០៧​ នាក់​
​ព្រះ​សីហ​នុ​ មាន​ចំនួន​ ០៧​ នាក់​
​កំពង់ស្ពឺ​ មាន​ចំនួន​ ០២​ នាក់​
​ពោធិ៍សាត់​ មាន​ចំនួន​ ០២​ នាក់​
​មណ្ឌលគិរី​ មាន​ចំនួន​ ០១​ នាក់​
​ប៉ៃលិន​ មាន​ចំនួន​ ០១​ នាក់​
​ឧត្តរមានជ័យ​ មាន​ចំនួន​ ០១​ នាក់​៕

Share

Image
Image
Image