en     km
en     km

​កឹ​ម​ សុខា​៖​ គេ​យក​តុលាការ​ជា​ឧបករណ៍​ ដើម្បី​សម្លាប់​ជីវិត​នយោបាយ​ខ្ញុំ​

Share

ភ្នំពេញ៖ ​ស្រប​ពេល​សាលាដំបូង​រាជធានី​ភ្នំពេញ​ កំពុង​ជំនុំ​ជម្រះក្ដី​ករណី​លោក​ កឹ​ម​ សុខា​ នៅ​ថ្ងៃ​ទី​ ០៩​ ខែកញ្ញា​ នេះ​ ប្រជាពលរដ្ឋ​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រមាណ​ជាង​៥០០​នាក់​ បាន​មក​ជួបជុំ​គ្នា​នៅ​ទីស្នាក់ការ​កណ្តាល​គណបក្ស​។​

លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ

ពួក​គាត់​ទៅ​ទីនោះ​ដើម្បី​ឃ្លាំមើល​ស្ថានការណ៍​នយោបាយ​ ជុំវិញ​សវនាការ​ លើ​ប្រធាន​ស្តីទី​បក្ស​ប្រឆាំង​រូប​នេះ​។​

​លោក​ កឹ​ម​ សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ឃុំ​ខ្លួនឯង​នៅ​ទីស្នាក់ការ​បក្ស​រយៈ​ ពេល​ជា​ច្រើន​ខែ​ បាន​ថ្លែង​ថា​ គណបក្សកាន់អំណាច​ បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ ដើម្បី​បញ្ចប់ជីវិត​នយោបាយ​ របស់​លោក​។​ តែ​មន្ត្រី​បក្ស​កាន់​អំណាច​ ច្រានចោល​ ការ​ចោទប្រកាន់​ របស់​មេដឹកនាំ​បក្ស​ប្រឆាំង​ រូប​នេះ​។​ កញ្ញា​ ឆេ​ង​ ណា​តា​ រាយការណ៍​៖

 

​លោក​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​បាន​ចេញ​មក​ថ្លែង​ជា​សាធារណៈ​នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ គឺជា​លើក​ដំបូង​ បន្ទាប់​ពី​លោក​ឃុំ​ខ្លួនឯង​នៅ​ទីស្នាក់ការ​បក្ស​ រយៈ​ ពេល​ជាង​៣​ខែ​។​

​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​គេ​ មើលឃើញ​ថា​ ជា​មោទនភាព​ ដោយសារ​អ្នកគាំទ្រ​ ជា​ច្រើន​ មក​ជួយ​ការពារ​ មេ​បក្ស​ប្រឆាំង​រូប​នេះ​ បន្ត​ថា​ គេ​បាន​ធ្វើ​ទុក​បុក​ម្នេញ​លោក​ តាម​រយៈ​ការ​ប្រើប្រាស់​ស្ថាប័ន​ជាតិ​ ជា​ឧបករណ៍​នយោបាយ​  ជា​ពិសេស​តុលាការ​ ដើម្បី​វាយប្រហារ​មក​លើ​សិទ្ធិ​នយោបាយ​របស់​លោក​ គឺ​សំដៅ​បញ្ចប់ជីវិត​នយោបាយ​លោក​។​

​លោក​ កឹ​ម​ សុខា​ ៖«​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ វាយប្រហារ​មក​លើ​រូប​ខ្ញុំ​ ជា​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​គូប្រកួត​ដ៏​ធំ​ជាងគេ​ ជាមួយនឹង​គណបក្សកាន់អំណាច​បច្ចុប្បន្ន​ មិន​អាច​ មិន​ឱ្យ​ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​ ខាង​មុខ​នេះ​ នឹង​ធ្វើ​ឱ្យ​ការ​បោះ​ឆ្នោត​នោះ​ មិន​មាន​លក្ខណៈ​ត្រឹមត្រូវ​អាច​ទទួលយក​បាន​ឡើយ​»​។​

ប្រជាពលរដ្ឋជាច្រើនរយនាក់បាន ឡើងមកពីបណ្ដាខេត្តមួយចំនួន មកស្នាក់ការគណបក្សសង្គ្រោះជាតិ
ប្រជាពលរដ្ឋជាច្រើនរយនាក់បាន ឡើងមកពីបណ្ដាខេត្តមួយចំនួន មកស្នាក់ការគណបក្សសង្គ្រោះជាតិ

​ទោះជា​ លោក​ មិន​ និយាយ​ចំ​ឈ្មោះ​ ក៏​ដោយ​ តែ​គេ​អាច​ប៉ាន់​ស្មានថា​ លោក​ សំដៅលើ​ គណបក្សកាន់អំណាច​ ដឹកនាំ​ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដឹកនាំ​ដោយ​ សម្ដេច​ នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​។​ លោក​ បន្ត​ថា​ ការ​ប្រើ​ប្រព័ន្ធ​តុលាការ​ ធ្វើ​ជា​ឧ​បរ​ណ៍​នយោបាយ​ គឺ​ បំបាក់​សំឡេង​អ្នក​ប្រជាធិបតេយ្យ​។​

​លោក​ កឹ​ម​ សុខា​ ៖«​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ វាយប្រហារ​ប្រឆាំង​មក​លើ​សិទ្ធិ​នយោបាយ​ សិទ្ធិ​បោះ​ឆ្នោត​របស់ខ្ញុំ​នេះ​ មិនមែន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ ដល់​ភាព​ត្រឹមត្រូវ​នៃ​ការ​បោះ​ឆ្នោត​តែ​ប៉ុណ្ណោះ​ លើស​ពី​នេះ​ទៅ​ទៀត​ គឺជា​ការ​វាយប្រហារ​ទៅ​លើ​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ សេរី​ពហុបក្ស​ ដែល​ធានា​រដ្ឋធម្មនុញ្ញ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ »​។​

​បែប​នេះ​ក្តី​លោក​ថា​  បើ​ទោះជា​កន្លង​មក​ការ​ តស៊ូ​ របស់​លោក​ ប្រឈម​មុខ​ នឹង​គ្រោះថ្នាក់​ ការ​គម្រាមកំហែង​ក៏​ដោយ​ លោក​នៅ​តែ​បន្ត​ថា​ការ​ តស៊ូ​ និង​រក្សា​នូវ​គោល​ជំហរ​ អហឹ​ង្សា​។​

​កាលពី​ព្រឹក​មិ​ញ​នេះ​ដែរ​ ខណៈ​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្វើ​វេទិកា​នៅ​ទីស្នាក់ការ​គណបក្ស​ មានការ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​រាប់រយ​នាក់​ នៅ​លើ​ផ្លូវជាតិ​លេខ​៦០​ ខាងលិច​ ទីស្នាក់ការ​ គណបក្សប្រឆាំង​ធំ​ជាងគេ​នេះ​។​

​ឆ្លើយ​តប​ការ​ថ្លែង​របស់​លោក​ កឹ​ម​ សុខា​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ ឈឹ​ម​ ផល​វ​រុន​ មាន​ប្រសាសន៍​ថា​គ្មាន​អ្នក​ណា​ទៅ​យាយី​ ដើម្បី​សម្លាប់​ជីវិត​នយោបាយ​របស់​ប្រធាន​ស្តីទី​គណបក្សប្រឆាំង​លោក​ កឹ​ម​ សុខា​ នោះ​ទេ​។​ លោក​ថា​លោក​ កឹ​ម​ សុខា​ ទៅ​វិញ​ទេ​ ជា​អ្នក​ដែល​សម្លាប់​ជីវិត​នយោបាយ​ខ្លួនឯង​។

​លោក​បន្ដ​ថា​លោក​ កឹ​ម​ សុខា​ គឺជា​អ្នកនយោបាយ​ដែល​មើលងាយ​ច្បាប់​រដ្ឋ​ ហើយ​បំពាន​លើ​អំណាច​រដ្ឋ​។​

​លោក​ ឈឹ​ម​ ផល​វ​រុន​៖«​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចរចារ​គណបក្ស​ប្រជាជន​ ពុំដែល​រាំងស្ទះ​ ឬ​ក៏​អល់ឯក​ទេ​ ប៉ុន្ដែ​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​វិញ​ទេ​ដែល​មិន​ស្មោះត្រង់​ ចំពោះ​ការ​ចរចារ​ ហើយ​ពុំដែល​ឲ្យ​តម្លៃ​វប្ប​ធ​ម៍​នៃ​ការ​សន្ទនា​ ម្ដងណា​ទេ​ទើបតែ​ឥឡូវ​ ដល់​ពេល​ខ្លួនឯង​បំពាន​ច្បាប់​រឿង​របស់​តុលាការ​ ស្រាប់​ឥឡូវ​ចង់​យក​វប្ប​ធ​ម៍​សន្ទនា​មក​ ដើម្បី​បំផ្លាញ​ ជាន់ឈ្លី​អំណាចតុលាការ​គឺ​មិន​អាច​ទៅ​រួច​ទេ​»​។​

​ជុំវិញ​ការ​លើក​ឡើង​របស់​មេ​បក្ស​ប្រឆាំង​នេះ​ លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ យល់​ថា​ការ​លើក​ឡើង​របស់​លោក​ កឹ​ម​ សុខា​ អាច​ជា​ការ​ពិត​ ព្រោះ​តុលាការ​ នៅ​ប្រទេស​កម្ពុជា​ ត្រូវ​បាន​គេ​មើលឃើញ​ថា​ គឺ​ឧបករណ៍​ នយោបាយ​របស់​អ្នកមាន​អំណាច​។

9-13ចំពោះ​ តុលាការ​ប្រកាស​សាលក្រម​ ផ្តន្ទាទោស​ លោក​ កឹ​ម​ សុខា​ ឱ្យ​ជាប់​ពន្ធនាគារ​ រយៈពេល​ ៥​ខែ​ អ្នកវិភាគ​រូប​នេះ​ អំពាវនាវ​ឱ្យ​ អ្នកនយោបាយ​ត្រូវ​ខិតខំ​ធ្វើ​យ៉ាងណា​ ដើម្បី​រក​ដំណោះស្រាយ​ វិបត្តិ​នេះ​ឱ្យ​បាន​មុន​ចុងខែ​ វិច្ឆិកា​ ឆ្នាំ​២០១៦​នេះ​ ដើម្បី​ឱ្យ​លោក​ កឹ​ម​ សុខា​ មាន​សេរីភាព​ និង​អាច​ទៅ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​បាន​។​

​ទោះជា​យ៉ាងណា​ តុលាការ​ មិន​ទាន់​ឃើញ​ចេញ​ដីការ​ចាប់ខ្លួន​ លោក​ កឹ​ម​ សុខា​ នៅឡើយ​ទេ​ នៅ​ថ្ងៃនេះ​ខណៈ​លោក​ជា​អ្នកតំណាង​រាស្ត្រ​ ដែល​ត្រូវ​បានការ​ពារ​ដោយ​ មាត្រា​ ៨០​ នៃ​រដ្ឋធម្មនុញ្ញ​៕​

Share

Image
Image
Image