en     km
en     km

អ្នក​ស្រាវជ្រាវ​៖​ ប្រធាន​ UN​ បាន​ជួប​ជាមួយ​សម្ដេច​ ហ៊ុន​ សែន​ នៅ​ឡាវ​ពិភាក្សា​អំពី​នយោបាយ​នៅ​កម្ពុជា​

Share

លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ អ្នក​ស្រាវជ្រាវ​គោលនយោបាយ​ការ​បរទេស​ និង​ច្បាប់​អន្តរជាតិ​ បានឱ្យ​វិទ្យុ​ស្ត្រី​ FM102​ ដឹង​ថា​ លោក​ បាន​ គី​មូ​ន​ អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បាន​ជួប​ជាមួយ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ សម្ដេច​ ហ៊ុន​ សែន​ នៅ​ទីក្រុង​វៀង​ច័ន្ទ​ ប្រទេស​ឡាវ​ ដែល​ជំនួប​នេះ​ លោក​ថា​ លោក​ បាន​ គី​មូ​ន​ បាន​លើក​ឡើង​ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។​

(ពីឆ្វេង) សម្ដេច ហ៊ុន សែន និង លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ
(ពីឆ្វេង) សម្ដេច ហ៊ុន សែន និង លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ

លោក​បាន​បញ្ជាក់​ថា​ ជំនួប​នេះ​បើ​កើត​ពិតមែន​គឺជា​ប្រការ​ល្អ​មួយ​ ដែល​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ ពិតជា​ជួយ​ស្វែងរក​ដំណោះស្រាយ​ ចំពោះ​វិបត្តិ​នយោបាយ​ នៅ​កម្ពុជា​ ហើយ​តាម​រយៈ​នេះ​ លោក​ សង្ឃឹមថា​ អ្នកនយោបាយ​កម្ពុជា​ នឹង​អាច​វិល​ទៅ​រក​តុ​ចរចា​ជាមួយ​គ្នា​ឡើង​វិញ​។​

​តាម​លោក​ ឡុ​ង​ គឹ​ម​ឃ​ន​ ព័ត៌មាន​នេះ​ដែល​លោក​ទទួល​បាន​គឺ​តាម​រយៈ​ប្រភព​មួយ​ផ្ដល់​មក​ ឱ្យ​លោក​ពី​ប្រទេស​ឡាវ​ គឺ​ទី​ដែល​សម្ដេច​នាយក​រដ្ឋ​ម​ន្រី្ត​ បាន​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ នៅ​ទីនោះ​ ហើយ​ក្នុង​នោះ​មាន​ជំនួប​ ឥស្សរជន​បរទេស​ ជា​ច្រើន​ មាន​ទាំង​លោក​ បាន​ គី​មូ​ន​ ផង​ដែរ​។​

​យ៉ាងណា​ក៏​ដោយ​ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ លោក​ សុខ​ ឥ​សាន​ បាន​លើក​ឡើង​ថា​ គឺ​ ពិតជា​មាន​ជំនួប​រវាង​លោក​បាន​គី​មូ​ន​ និង​សម្ដេច​នាយក​រដ្ឋមន្ដ្រី​ពិតមែន​។​ ប៉ុន្ដែ​ លោក​ អះអាង​ថា​ លោក​ បាន​ គី​មូ​ន​ មិន​បាន​ពិភាក្សា​ អំពី​ បញ្ហា​នយោបាយ​នៅ​កម្ពុជា​នោះ​ទេ​។​

​លោក​ សុខ​ ឥ​សាន​ បន្ដ​ទៀត​ថា​ លោក​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​ បាន​លើក​ឡើង​តែ​ពី​បញ្ហា​ ការ​ឡើង​កម្ដៅ​អាកាសធាតុ​ បេសកកម្ម​របស់​កងទ័ព​កម្ពុជា​ ក្រោម​ក្រប​ខណ្ឌ​នៃ​កង​រក្សា​សន្ដិសុខ​អង្គការសហប្រជាជាតិ​  និង​ចំនុច​ចុង​ក្រោយ​ និយាយ​ពី​ដំណើរការ​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម​។​

​សូម​រម្លឹក​ថា​ លោក​ បាន​ គី​មូ​ន​ ធ្លាប់​បាន​ទូរស័ព្ទ​មក​ផ្ទាល់​ មក​កាន់​រដ្ឋមន្ដ្រី​ការ​បរទេស​កម្ពុជា​ លោក​ ប្រាក់​ សុ​ខុន​ ដោយ​លោក​បាន​លើក​ឡើង​ ពី​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​ ដែល​ ក្នុង​នោះ​ លោក​ បាន​ គី​មូ​ន​  ចង់​ឃើញ​អ្នកនយោបាយ​ មាន​ជម្លោះ​គ្នា​ វិល​មក​រក​តុ​ចរចា​ឡើង​វិញ​៕

Share

Image
Image
Image