en     km
en     km

លោក អូបាម៉ា ធ្វើទស្សនកិច្ចនៅចិនមុនលោកចាកចេញពីសេតវិមាន

Share

​ហាង​ចូ​វ​៖​ លោក​ប្រធានាធិបតី​អា​មេ​រិ​ក​ បា​រ៉ា​ក់​ អូ​បា​ម៉ា​ បាន​មក​ដល់​ប្រទេស​ចិន​ហើយ​នៅ​ថ្ងៃ​សៅរ៍​ ទី​០៣​ កញ្ញា​នេះ​ សម្រាប់​ដំណើរ​ទស្សនកិច្ច​ចុង​ក្រោយ​របស់​លោក​ជា​ប្រធានាធិបតី​ ហើយ​ដំណើរ​ទស្សនកិច្ច​នេះ​ក៏​មាន​គោលបំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ស្នូល​នៅ​ទ្វីបអាស៊ី​ ក្នុងអំឡុងពេល​នៃ​ការ​គ្រប់គ្រង​របស់​លោក​។​

លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ។រូបភាពAFP
លោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ។រូបភាពAP

​លោក​ អូ​បា​ម៉ា​ ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​នៅ​ពេល​យន្តហោះ​ Air​ Force​ One​ បាន​ចុះ​ចត​នៅ​ភាគ​ខាងកើត​នៃ​ទីក្រុង​ហាង​ចូ​វ​ ទី​ដែល​ប្រទេស​ចិន​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​កិច្ចប្រជុំ​កំពូល​ G20​ នៃ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​។​

​នៅ​ថ្ងៃ​សៅរ៍​ដ​ដែល​នេះ​ លោក ​អូ​បា​ម៉ា​ នឹង​ជួប​ពិភាក្សា​ជា​លក្ខណៈ​ឯកជន​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ ស៊ីជី​ន​ពីង​ នៅ​បឹង​ភាគ​ខាងលិច​ដ៏​ស្រស់​ស្អាត​របស់​ទីក្រុង​នេះ​។​ 

កិច្ចប្រជុំ​នេះ​ ត្រូវ​បាន​គេ​រំពឹង​ថា​ នឹង​ផ្តោត​សំខាន់​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឡើង​កំ​ដៅ​ផែនដី​ជា​សកល​បន្ទាប់​ពី​ប្រទេស​ចិន​ នៅ​ថ្ងៃ​សៅរ៍​នេះ​បាន​ផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​ស្តី​ពី​អាកាសធាតុ​ក្រុងប៉ារីស​។​

ប្រធានបទ​នៃ​ការ​ដោះស្រាយ​បញ្ហា​បំរែបម្រួល​អាកាសធាតុ​ បាន​បង្ក​ជា​ការ​លំបាក​រវាង​មហាអំណាច​ទាំង​ពីរ​។​

​ប៉ុន្តែ​គេ​រំពឹង​ថា​ លោក​អូ​បា​ម៉ា​ និង​ លោក​ស៊ី​ នឹង​ពិភាក្សា​គ្នា​អំពី​ភាព​តានតឹង​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ជាទី​ដែល​ចិន​ទាមទារ​ថា​ជា​ទឹកដី​របស់​ក្រុង​ប៉េ​កាំ​ង​ ហើយ​កន្លង​មក​ចិន​បាន​កសាង​កោះ​សិប្បនិម្មិត​លើ​ដែនទឹក​ដែល​មាន​ជម្លោះ​នោះ​។​

​ចំណែក​នៅ​ថ្ងៃអាទិត្យ​លោក​ អូ​បា​ម៉ា​ នឹង​ជួប​ពិភាក្សា​ជាមួយ​លោកស្រី​Theresa​ May​ ជា​លើក​ដំបូង​ចាប់តាំងពី​លោកស្រី​ បាន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ បន្ទាប់​ពី​ប្រទេស​នេះ​ធ្វើការ​បោះ​ឆ្នោត​ជា​ប្រវត្តិសាស្ត្រ​ចាក​ចេញពី​សហភាព​អឺរ៉ុប​។​

លោក​ អូ​បា​ម៉ា​ អាច​យក​ឱកាស​នេះ​ដើម្បី​ជួប​ជាមួយ​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​ វ្ល៉ា​ឌី​មៀរ​ ពូ​ទី​ន​ ដើម្បី​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​ដែល​នឹង​បន្ធូរបន្ថយ​ការ​ប្រយុទ្ធ​គ្នា​នៅ​ជុំវិញ​ទីក្រុង​អា​ឡេ​ប៉ូ​បាន​។​

​បន្ទាប់​ពី​ការ​ពិភាក្សា​ក្រុម​ប្រទេស​ G20​ បិទ​បញ្ចប់​នៅ​ថ្ងៃ​ចន្ទ​  លោក​អូ​បា​ម៉ា​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឡាវ​ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (​អាស៊ាន​)​ ៕​ប្រភព​៖CNA

Share

Image
Image
Image